ព័ត៌មានទាន់ហេតុការណ៍បំផុត
ស៊ីរី៖ យោងតាមអង្គការ សិទ្ធិមនុស្សឲ្យ ដឹងថាការ ប្រយុទ្ធយ៉ាង ខ្លាំងក្លារវាងពួកឧទ្ទាម ដែលមានផ្នត់ គំនិតបះបោរ និងកងទ័ពស៊ីរី បានបន្តផ្ទុះឡើង ដដែលកាលពី ថ្ងៃសុក្រម្សិលមិញ នេះនៅខេត្តហាម៉ា ដែលស្ថិត នៅភាគ កណ្តាល ប្រទេស និងជាទីតាំង ពួកឧទ្ទាម បានបាញ់ទម្លាក់ យន្តហោះ ចម្បាំងស៊ីរីបណ្តាល ឲ្យស្លាប់ភីឡុត ពីររូប។
អង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរី បានបញ្ជាក់ បន្ថែមថាការប៉ះទង្គិច យ៉ាងខ្លាំងក្លាបាន បន្តកើតឡើង ក្នុងតំបន់ Ma’an និង Ma’rdes ដែលស្ថិតក្នុង ទីជនបទភាគ ខាងជើងខេត្តហាម៉ា ក្នុងនោះមាន ការវាយប្រហារ ទាំងការផ្លោង កាំភ្លើងធំនិង វាយប្រហារពីលើ អាកាស ស្រោចលើ ទីតាំងពួកឧទ្ទាម។
អង្គការឃ្លាំ មើលសិទ្ធិ មនុស្សមូលដ្ឋាន នៅចក្រភពអង់គ្លេស នេះបានលើកឡើង ថាពួក ឧទ្ទាមបានបាញ់ ទម្លាក់ ឧទ្ធម្ភាគចក្រស៊ីរី មួយគ្រឿងខណៈ ពេលចុះចតដែល បានផ្តាច់ជីវិត ភីឡុតពីរនាក់។
យោងតាមរូបភាព ដែលបានបង្ហោះ តាមបណ្តាញ អ៊ីនធើរណេត កាលពីថ្ងៃសុក្រឲ្យដឹងថា ទីភ្នាក់ងារ សកម្មនិយមដទៃ ទៀតបាន ថ្លែងថាពួក ឧទ្ទាមបាន ចាប់ទាហានស៊ីរីបី ទៅបួននាក់ក្នុងអំឡុង ពេលប្រយុទ្ធគ្នា កាលពីពេលថ្មីៗ នេះនៅ ខេត្តហាម៉ា និងបានកាត់ ក្បាលអ្នកទាំង នោះ២នាក់ ទៀតផង។ កងទ័ពស៊ីរីបាន ពង្រឹងកម្លាំង យ៉ាងរឹងមាំកាល ពីថ្ងៃ ព្រហស្បត្តិ៍ក្នុង ការប្រឈម មុខនឹងការ ប្រយុទ្ធទ្រង់ទ្រាយធំជា មួយនិងពួកឧទ្ទាម ក្នុងខេត្តភូមិភាគ កណ្តាលប្រទេស (ខេត្តហាម៉ា) ក្នុងពេលដែល មានការអះអាង ថាការប្រឈម មុខដាក់គ្នា ដោយប្រដាប់អាវុធ បានចាប់ផ្តើមឡើង នៅថ្ងៃសុក្រ។
នៅតាមទីជន បទភាគខាង ជើងខេត្តហាម៉ា បានស្ថិតក្នុង សមរភូមិក្តៅ សារជា ថ្មីបន្ទាប់ពី ក្រុមឧទ្ទាមបាន វាយប្រហារ មណ្ឌលរដ្ឋា ភិបាល ជាច្រើននៅទីនោះ។
ចំពោះហេតុផល ជាបឋមដែល នៅពីក្រោយដំណឹង វាយប្រហាររបស់ពួកឧទ្ទាមគឺដើម្បីរ ក្សានូវការ យកចិត្តទុក ដាក់ចំពោះ ការប្រឈមមុខ ដាក់គ្នាមួយ ចំនួនដែលនឹងត្រូវកាត់ បន្ថយសម្ពាធរបស់ កងទ័ពប្រឆាំង និងពួកឧទ្ទាមក្នុង តំបន់ដទៃ ក្នុងប្រទេសស៊ីរី។