ព័ត៌មានទាន់ហេតុការណ៍បំផុត
ថៃ៖ ទីភ្នាក់ងារព័ត៌ មានចិនស៊ីនហួរ បានដកស្រង់សារព័ត៌ មានក្នុងស្រុកថា ថៃបាន រាយការណ៍មាន ការឆ្លង វីរុស កំណាចហ្ស៊ីកាពីរករណីទៀត នៅខេត្ត ឈៀង មៃ ដែលស្ថិត ក្នុងភាគខាងជើង ប្រទេសបន្ទាប់ ពីអ្នកឆ្លង៧នាក់ ផ្សេងទៀតបាន ជាសះស្បើយទាំងស្រុង ហើយនោះ។
អភិបាល ខេត្ត ឈៀង មៃ លោក Pawin Chamniprasart បានអះអាង ថាស្ត្រីពីរនាក់មកពី ស្រុក San Sai ម្នាក់មាន អាយុ១៨ឆ្នាំនិងម្នាក់ទៀត៧៤ឆ្នាំ ត្រូវបានពិនិត្យឃើញ ថាមានការឆ្លងវីរុស នេះបន្ទាប់ពី អ្នកទាំងពីរ បានធ្លាក់ខ្លួនឈឺ។
ការឆ្លងវីរុសហ្ស៊ីកា កាលពីពេលមុន ក៏ត្រូវបានគេ រកឃើញនៅក្នុង ស្រុកនេះដែរ។ បរិមាណ នៃការឆ្លងហ្ស៊ីកា ដែលអាជ្ញាធរ ស៊ើបអង្កេតនិងរកឃើញ ក្នុងប្រទេសថៃ បានកើនឡើង ក្នុងឆ្នាំ២០១៦ បើប្រៀប ធៀបនិងអំឡុង ពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
នៅចន្លោះឆ្នាំ២០១២ និង២០១៥ មនុស្សជា មធ្យម៥នាក់ត្រូវ បានពិនិត្យឃើញ ថាបានឆ្លងវីរុស ហ្ស៊ីកាក្នុង ឆ្នាំនីមួយៗ។ នាយកដ្ឋានត្រួតពិនិត្យជំងឺ ជាតិរបស់ថៃ បានថ្លែងថាសរុប មកមានមនុស្ស៩៧នាក់ បានឆ្លងវីរុសហ្ស៊ីកា ក្នុងខេត្ត ចំនួន១០នៅ ទូទាំងប្រទេសក្នុងឆមាសដំបូង នៃឆ្នាំនេះ។
ជាទូទៅហ្ស៊ីកា បណ្តាលឲ្យមនុស្ស មានអាការក្តៅខ្លួន អស់កម្លាំង ស្បែករោល ឬចេញកន្តួត ឈឺសន្លាក់ ឆ្អឹងនិងសាច់ដុំ រសាប់រសល់ឬឈឺក្បាល ប៉ុន្តែវាអាច បណ្តាលឲ្យមនុស្ស ស្លាប់ក្នុងករណី មួយចំនួន។
បណ្តាញព័ត៌មាន ក្នុងស្រុកបាន ឲ្យដឹងថាក្មេង ស្រីអាយុ៩ឆ្នាំ ម្នាក់បានស្លាប់ដោយ សារជំងឺនេះក្នុង តំបន់ភាគខាងជើង ប្រទេសថៃដែលជាតួលេខ អ្នកស្លាប់កើន ឡើងរហូតដល់ ៣នាក់ហើយ។
គួររំលឹកផង ដែរថាការកើន ឡើងនៃការឆ្លង វីរុសហ្ស៊ីកានេះ បានជំរុញមាន ការក្រើនរំលឹក ចំពោះការធ្វើ ដំណើរទៅ កាន់តំបន់អាស៊ី ការីប៊ីន អាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង ក៏ដូចជាបណ្តា កោះនៅសមុទ្រ ប៉ាស៊ីហ្វិកជាច្រើនទៀត។