Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិចិនបិទស្ពាន កញ្ចក់​វែងជាង គេបំផុត ក្នុងលោក ព្រោះ​អ្នកទេសចរ ច្រើនពេក

ចិនបិទស្ពាន កញ្ចក់​វែងជាង គេបំផុត ក្នុងលោក ព្រោះ​អ្នកទេសចរ ច្រើនពេក

ព័ត៌មានទាន់ហេតុការណ៍បំផុត

ចិន៖ ស្ពានកញ្ចក់ ដែលមានប្រវែងវែង ជាងគេបំផុត លើពិភពលោក ដែលលាត សន្ធឹងឆ្លងកាត់ ជ្រោះបុរាណ មួយក្នុងប្រទេសចិនត្រូវបានបិទ ជាបណ្តោះអាសន្នមិន លើសពីពីរសប្តាហ៍ បន្ទាប់ពីបើក ឲ្យដំណើរការ មាន ភ្ញៀវទេសជា ច្រើនលើស លុបសម្រុកចូលមក ទស្សនា។

សារព័ត៌មាន ក្នុងស្រុកបាន រាយការណ៍ថា ក្នុងមួយថ្ងៃមាន អ្នកទេសចរ ភ្លុកទឹកភ្លុកដី ទៅទស្សនាគឺ ជាង១ម៉ឺនដែលជាការធ្វើឲ្យមានការចាប់ អារម្មណ៍ក្នុង ការបំបែកកំណត់ ត្រាសៀវភៅហ្គីណេស ។ ដោយសង្កេតឃើញ ពីនិន្នាការ នៃកំណើនភ្ញៀវទេសដែលសម្រុក ទៅទស្សនាស្ពាននេះអ្នក គ្រប់គ្រងបាន រៀបចំផែនការណ៍ កំណត់ចំនួន ភ្ញៀវទេស មិនឲ្យលើសពី ៨.០០០នាក់ក្នុងមួយថ្ងៃ។

សារព័តមានចិន ស៊ីនហួរបាន ស្រង់សម្តី មន្ត្រីផ្លូវការមួយ ឲ្យដឹងថាស្ពាន នេះកំពុងទទួល រងនូវការកែ ប្រែថ្មីបន្ថែម ទៀតនូវប្រព័ន្ធផ្ទៃខាងក្នុង ប៉ុន្តែមន្ត្រីរូប នោះក៏ពុំដឹង ច្បាស់ផងដែរ ថាវានឹងត្រូវ បានបើកស្វាគមន៍ ភ្ញៀវទេសឡើង វិញនៅពេល ណានោះដែរ។ មួយវិញ ទៀតស្ពាន នេះនឹងប្រើប្រាស់ ការបិទបណ្តោះ អាសន្ននេះ ដើម្បី កែកុនថ្មី នូវប្រព័ន្ធ Software និង Hardware ដែលពាក់ ព័ន្ធនិងការគ្រប់គ្រង ឬផ្ទុកចំនួន អ្នកទស្សនា។

ក្នុងសេចក្តីប្រកាស មួយដែល នៅលើគណនីប ណ្តាញសង្គមរបស់ ខ្លួន ក្រុមហ៊ុនបាន សុំអភ័យទោស ចំពោះការបដិសេធមិនឲ្យចូល ទស្សនារបស់ អ្នកទស្សនាជា ច្រើនដែលបាន ត្រៀមខ្លួនមក កម្សាន្តនៅទីនេះ។

គួរបញ្ជាក់ថា ស្ពានកញ្ចក់ដែលវែង ជាងគេបំផុតលើ ពិភពលោកនេះ មានបណ្តោយ៤៣០ម៉ែត្រ និងកម្ពស់៣០០ម៉ែត្រ ពីដី ហើយវាមានតភ្ជាប់ពី ម្ខាងទៅ ម្ខាងរវាងជ្រល ងភ្នំពីរក្នុង ឧទ្យាន Zhangjiajie ក្នុងខេត្ត Hunan ភាគកណ្តាល ប្រទេសចិន។

gg hh rr tt yy

 

 

 

 

RELATED ARTICLES