Wednesday, November 13, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង ស្នើមហាអំណាច ធំៗ​ដាក់សម្ពាធ ​ក្រុងព្យុងយ៉ាង

កូរ៉េខាងត្បូង ស្នើមហាអំណាច ធំៗ​ដាក់សម្ពាធ ​ក្រុងព្យុងយ៉ាង

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឧបទ្វីបកូរ៉េ៖ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park Geun-hye នៅថ្ងៃសៅរ៍ នេះបានស្នើដល់ រុស្ស៊ីនិង មហាអំណាចធំៗពិភពលោក ដទៃទៀតបង្កើន ការដាក់សម្ពាធ លើរដ្ឋាភិបាល ក្រុងព្យុងយ៉ាង គឺជំរុញឲ្យប្រជា ជាតិមួយនេះបោះ បង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោកស្រី Park បានថ្លែង នៅក្នុងមហាសន្និបាត ពាណិជ្ជកម្មមួយ ដែលមានការចូល រួមដោយប្រធានា ធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រី ជប៉ុនលោក ស៊ីន ហ្សូអាបេ ក្នុងតំបន់ Far East នៃក្រុង Vladivostok របស់រស្ស៊ីថា ប្រសិនជាយើង មិនអាចបង្ការការ អភិវឌ្ឍអាវុធនុ យក្លេអ៊ែរ របស់កូរ៉េខាងជើង បាន ការគំរាមកំហែង នុយក្លេអ៊ែរ នឹងក្លាយជាការ ពិតមួយជាមិនខានក្នុងពេលដ៏ខ្លីខាង មុខនេះ។

ដើម្បីនឹង ធ្វើឲ្យរដ្ឋាភិបាល ក្រុងព្យុងយ៉ាង ធ្វើការពិចារណា បោះបង់ចោល នូវកម្មវិធីនុយ ក្លេអ៊ែររបស់ខ្លួន វាគឺជា រឿងសំខាន់ នៅក្នុងការផ្តល់នូវដ៏ មានឥទ្ធិពល នៃការបង្រួប បង្រួមគ្នា របស់ខ្លួន(កូរ៉េទាំងពីរ)។

ក្តីបារម្ភអំពីការ គំរាមកំហែង ដែលធ្វើឡើងពី សំណាក់កូរ៉េខាង ជើងចាប់តាំ ងពីប្រជាជាតិ មួយនេះ បានដឹកនាំ ការបំផ្ទុះនុយក្លេអ៊ែរទី៤របស់ខ្លួន កាលពីខែមករា និងក្រោយមក មានការធ្វើ តេស្តសាកល្បង មីស៊ីលមួយចំនួន ថ្វីបើមានការ ដាក់ទណ្ឌកម្មពីអង្គការសហ ប្រជាជាតិ យ៉ាងណាក្តី ។

គួររំលឹកផងដែរ ថាក្នុងខែមិថុនា កូរ៉េខាងជើង បានបាញ់សាក ល្បងមីស៊ីល Musudan ពីរគ្រាប់ ដែលគ្រាប់នី មួយៗបាញ់ បង្ហោះបានរយៈកម្ពស់១.០០០គីឡូម៉ែត្រ។ ចំណែកថ្ងៃ២៤ សីហារដ្ឋាភិបាល ក្រុងព្យុងយ៉ាង បានបាញ់ មីស៊ីលផ្លោង ពីនាវាមុជទឹកឆ្ពោះទៅកាន់ ប្រទេសជប៉ុន ដែលមានចម្ងាយ ៥០០គីឡូម៉ែត្រ។

 

 

RELATED ARTICLES