Saturday, April 20, 2024
Homeព័ត៌មានជាតិអ្នករកឃ្មុំមិនទាន់បាន ជួបខ្មោច រត់ប្រូចចូលភូមិវិញ

អ្នករកឃ្មុំមិនទាន់បាន ជួបខ្មោច រត់ប្រូចចូលភូមិវិញ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ព្រោះតែតូចចិត្តរឿងប្រពន្ធរត់ចោល ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត អស់រយៈពេល៣ខែ រហូតដល់សពឡើងក្រៀមស្វិតទៅហើយ ទើបត្រូវបានអ្នកដើរឡើងភ្នំរកឃ្មុំ ប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភ្នំជោ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំពេជ្រមុនី ស្រុកគងពិសី។

តាមសម្តីបុរសឈ្មោះយូ ធី មុខរបរអ្នកដើររកឃ្មុំ រស់នៅភូមិថ្នល់បត់ ឃុំពេជ្រមុនី ស្រុកគងពិសី និងជាអ្នកដែលបានប្រទះឃើញសាកសពមុនគេ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតិហេតុ កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ គាត់បានដើរឡើងភ្នំជោ បំណងដើររកឃ្មុំដូចសព្វដង លុះពេលទៅដល់ចំណុចកើតហេតុខាងលើ គាត់ក៏បានប្រទះឃើញសាកសពចងកនៅចង្កេះភ្នំ មានសភាពស្វិតក្រៀមទៅហើយ ដោយជនរងគ្រោះបានចងនៅដើមតាភោក ជើងដល់ដី ចងនឹងវល្លិ៍ឈើម៉្យាង មិនស្គាល់ឈ្មោះ។ ភ្លាមនោះ គាត់ក៏ប្រញាប់រត់ចុះពីលើភ្នំ ចូលភូមិវិញ និងបានរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិសាកសពតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាប្រទះឃើញសាកសពចកនៅចំណុចកើតហេតុខាង លើ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានរាយការណ៍ទៅខាងជំនាញ ឱ្យចុះមកពិនិត្យ និងស្រាវជ្រាវរហូតរកឃើញសាច់ ញាតិរបស់សាកសព។

តាសម្តីរបស់បុរសឈ្មោះស្រី មណ្ឌល អាយុ៥១ឆ្នាំ នៅភូមិកណ្តុរផើម ឃុំរលាំងគ្រើល ស្រុកសំរោងទង បានបញ្ជាក់ប្រាប់ថា សាកសព មានឈ្មោះមូល ភក្តី ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិតាទ្បី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបាត់ខ្លួនពីផ្ទះរយៈពេល ៣ខែមកហើយ ដោយមានវិបត្តិផ្លូវចិត្ត ត្រូវប្រពន្ធរត់ចោល ហើយក៏បានមកស្នាក់នៅនៅក្នុងវត្តស្រះសម្តេចក្នុងភូមិថ្នល់បទ ឃុំពេជ្រមុនី មួយរយៈ ពេល ក្រោយមកមានបងប្អូនតាមរកដល់វត្ត តែជនរងគ្រោះគេចខ្លួនបាត់ទៅរហូត។

ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះបានអះអាងថា សាកសពនេះពិតជាជនរងគ្រោះឈ្មោះមូល ភក្តី ដែលបាត់ខ្លួនកាលពី៣ខែមុនមែន រួចក៏សុំសមត្ថកិច្ចយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយមានការស្នើសុំពីសំណាក់សាច់ញាតិ ក្រោយបំពេញឯកសាររួចរាល់ សមត្ថកិច្ចបានប្រគល់ឱ្យយកទៅធ្វើបុណ្យតាមសំណូមពរ៕

RELATED ARTICLES