Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិប្រវត្តិលោក វ្ល៉ាឌីមៀរ ពូទីន

ប្រវត្តិលោក វ្ល៉ាឌីមៀរ ពូទីន

ឈ្វេងយល់ពីខ្សែជីវិតមេដឹកនាំល្បីៗលើពិភពលោក

វ័យកុមារភាព

លោក ពូទីន មានឪពុកឈ្មោះ Vladimir Spiridonovich Putin  និងម្តាយឈ្មោះ Maria Ivanovna Putina និងកើត នៅថ្ងៃ៧ តុលាឆ្នាំ១៩៥២ ក្នុងទី ក្រុង Saint Petersberg សហភាព សូវៀត។

ក្នុងអំឡុង ឆ្នាំ១៩៦០-៦៨ លោក បានចូលសិក្សា នៅសាលា បឋមសិក្សា លេខ១៩៣ ដែលមាន ទីតាំងនៅ Baskov Lane ។ ក្រោយមក លោកបានសិក្សា នៅសាលា អនុវិទ្យាល័យ លេខ ២៨១ និងមាន ចំណាប់អារម្មណ៍ លើកីឡា ដូចជា យូដូ និង សាំបូ ។

ក្នុងឆ្នាំ១៩៧០ លោកបាន ចុះឈ្មោះចូល រៀនផ្នែកនីតិសាស្ត្រ នៅសាកល វិទ្យាល័យ Leningrad State University ជា និស្សិត ដែលបានចូលរួមក្នុង បក្សកុម្មុយ និស្តសហភាព សូវៀត។ក្នុងអំឡុង ពេលតែមួយ នេះលោកបាន ជួបនិងអ្នក នយោបាយ រុស្ស៊ីលោក Antoly Sobchak ។

លោកបាន ការពារនិក្ខេបបទ របស់លោក ស្តីពី ការអនុគ្រោះ បំផុតលើ ពាណិជ្ជកម្មជាតិតាម ច្បាប់អន្តរជាតិ ហើយក្នុងឆ្នាំ១៩៧៥ លោកបានបញ្ចប់ ការសិក្សាកម្រិត សាកលវិទ្យាល័យ។

អាជីព

 ក្នុងពេលដ៏ខ្លីក្រោយ ពីការរៀនចប់ នៅសាលាច្បាប់ លោកបាន ចូលបម្រើការ នៅទីភ្នាក់ងារស៊ើប អង្កេតសម្ងាត់ របស់ រដ្ឋាភិបាល KGB ។ នៅដើម ទសវត្សរ៍ឆ្នាំ១៩៨០ លោកត្រូវបាន តម្រូវឲ្យចូល ហ្វឹកហ្វឺននៅសាលា KGB School លេខ១ នៅក្រុងមូស្គូ។

លោកបានធ្វើការ ដោយកាន់តំណែង ជាអគ្គលេខាធិការ របស់ទីភ្នាក់ងារ KGB ហើយក្រោយមកត្រូវបានគេឲ្យ ចូលបម្រើការ នៅផ្នែកស៊ើប ការណ៍សម្ងាត់។ លោកត្រូវបានបញ្ជូន ឲ្យទៅហ្វឹកហាត់ ដោយអង្គភាព KGB នៅ វិទ្យាស្ថាន Andropov Red Banner ដើម្បីត្រៀមរៀប ចំលោក ចំពោះការធ្វើ ដំណើរ ទៅកាន់អាល្លឺម៉ង់។ (សូមរងចាំអានភាគបញ្ចប់)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES