Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិសៀវភៅសឹក៖ លើសមរភូមិ និយាយហើយ ត្រូវវាយ ភ្លាមកុំបង្អង់

សៀវភៅសឹក៖ លើសមរភូមិ និយាយហើយ ត្រូវវាយ ភ្លាមកុំបង្អង់

ការប្រើកល ល្បិចតាម ក្បួនសឹកចិន(តពីថ្ងៃ៣០សីហា)

២០. សៀវភៅនៃ ការគ្រប់គ្រងកងទ័ព (ក្បួនសឹក) ពោលថា នៅលើសមរ ភូមិឬ ទីលានប្រ យុទ្ធពាក្យ ពេចន៍ ដែលបាន និយាយ ចេញមក ហើយកុំព្យាយាម អនុវត្តដោយ អូសបន្លាយ ពេលយូរ ពេកឲ្យសោះ ហេតុដូច្នេះ គឺគួរតែទូង ស្គរគងរំពង ចេញទ័ពតែម្តង។ហើយក៏សូមចងចាំថា មិនអាចមាន កម្មវត្ថុណាមួយ ដែលខុស ប្រក្រតីត្រូវបាន គេសង្កេតឃើញ ឬមើលធ្លុះ យ៉ាងច្បាស់នឹងភ្នែកនោះឡើយ ដូចនេះ នឹងមានការលើ កទង់ជ័យឬទង់ ទ័ពនាំមុខជាមិនខាន។

២១. ការទូងស្គរនិង លើកទង់ជ័យ គឺមានន័យថា ការមើលឃើញដោយ ត្រជាក់និងភ្នែក ទាំងគូរបស់កង ទ័ពអាចផ្តោត លើចំណុច ពិសេសមួយ។

២២. នៅក្នុងការវាយលុក ពេលរាត្រីការប្រើ ប្រាស់តែភ្លើង និងទូងស្គរ និងការវាយ លុកពេលថ្ងៃ ប្រើទង់ជ័យ គឺបង្ហាញ ឲ្យឃើញពីឥទ្ធិពលក៏ដូចជា អានុភាពនៃ ត្រចៀកនិងភ្នែក របស់កងទ័ព។

២៣. កងទ័ពទាំងមូលអាច នឹងត្រូវបានអន្ទង ឬឆក់យកដួង វិញ្ញាណរបស់ ខ្លួន ចំណែកមេ បញ្ជាការទ័ព អាចនឹង ត្រូវបាន ឆក់យកនូវសតិអារម្មណ៍នៃ ហេតុការចំពោះ មុខរបស់គាត់ បន្ទាប់ពី បានឭនិងមើល ឃើញសញ្ញាចេញទ័ព ទាំងពីរខាងលើនេះ។

២៤. ដួងចិត្តរបស់ទា ហានគឺវាងវៃបំផុត នៅពេលព្រឹក តាមរយៈការ មើលថ្ងៃរះកងទ័ពបាន ចាប់ផ្តើមលើក ទង់ជ័យ ហើយនៅពេលល្ងាចចិត្ត របស់គាត់ គឺជំនះតែវិល ត្រឡប់ទៅជំរុំទ័ពវិញ។

២៥. ហេតុដូច្នោះ មេទ័ពធំដែល ឈ្លៀសវៃម្នាក់ គឺគាត់តែងគេចវះពី សត្រូវនៅពេល ដែលដួងចិត្តរបស់ ពួកគេវាងវៃ ប៉ុន្តែគាត់ក៏បើកការវាយលុក នៅពេលវាគឺជា ស្ថានការណ៍មួយ ដែលហាក់ បីដូចជាមិន សូវមានសកម្មភាព។ នេះគឺជាសិល្បៈ នៃការសិក្សាពីសតិអារម្មណ៍។ (សូមរងចាំតាមដានភាគបញ្ចប់ផ្នែកក្បួនប្រើកលល្បិចច្បាំង)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

 

 

 

RELATED ARTICLES