Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិUpdate៖ កូរ៉ខាងជើង ​បាញ់មីស៊ីលផ្លោង ​៣គ្រាប់ចូលសមុទ្រ ​កូរ៉េខាងត្បូងគំរាម G20

Update៖ កូរ៉ខាងជើង ​បាញ់មីស៊ីលផ្លោង ​៣គ្រាប់ចូលសមុទ្រ ​កូរ៉េខាងត្បូងគំរាម G20

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឧបទ្វីបកូរ៉េ៖ មន្ត្រីជាន់ខ្ពស់ កូរ៉េខាងត្បូងបាន ថ្លែងថាកូរ៉េខាង ជើងបានបាញ់មីស៊ីល ផ្លោង៣គ្រាប់ ចូលសមុទ្រ នៃឆ្នេរភាព ខាងកើតរបស់ខ្លួននៅថ្ងៃច័ន្ទនេះ ស្របពេ លដែលមេដឹ កនាំក្រុមប្រទេ សសេដ្ឋកិច្ចធំៗទាំង២០(G20) បានប្រារព្ធកិច្ចប្រជុំ កំពូលមួយក្នុងប្រទេស ចិនដែល ជាសម្ព័ន្ធកាទូត ដ៏សំខាន់របស់ខ្លួន។

ប្រធានការិយា ល័យសេនាធិ ការចំរុះរបស់ កូរ៉េខាងត្បូងបាន បង្ហើបនៅក្នុងសេ ចក្តីថ្លែងការណ៍ មួយថាមីស៊ីលទាំ ងប៉ុន្មាន គ្រាប់នោះត្រូវបានបាញ់ ចេញពីតំបន់ភាគខា ងលិចនៃភាគខា ងត្បូងរដ្ឋធានីព្យុង យ៉ាង នៅវេលាថ្ងៃ ត្រង់(ម៉ោងក្នុងស្រុក)។

ករណីនេះគឺជាការ បាញ់មីស៊ីលចុង ក្រោយបំផុតដែលធ្វើ ឡើងពីសំណាក់ ប្រជាជាតិឯកោពីគេ កូរ៉េខាងជើងក្នុង ឆ្នាំនេះដែលជាការផ្គើននិងសេចក្តី សម្រេចរបស់ក្រុម ប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

មន្ត្រីយោធាជា ន់ខ្ពស់រូបនោះថែម ទាំងបានបញ្ជាក់ ទៀតថាកងទ័ព របស់កូរ៉េខាងត្បូង បាននិងកំពុង ព្យាយាមកំណត់នូវប្រភេទ នៃមីស៊ីលដែល បានបាញ់ ចេញនោះ។ ហេតុដូច្នេះភ្លាមៗ នេះពុំទាន់មា នព័ត៌មាន លម្អិតណាមួយអំពីមីស៊ីល ទាំងអម្បាល មាណនោះ ឡើយ។

តែយ៉ាងណាគេ ត្រឹមតែដឹងថាមី ស៊ីលទាំងបីគ្រា ប់នោះត្រូវបាន បាញ់បង្ហោះចេញ ពីតំបន់មួយ ដែលគេស្គាល់ថា Hwangju ហើយក៏ត្រូវបានគេ កត់សម្គាល់ ផងដែរថាវាបា នកើតឡើងប៉ុន្មាន ម៉ោងប៉ុណ្ណោះបន្ទាប់ ពីកិច្ចប្រជុំកំពូល របស់មេដឹកនាំ G20 ដែលប្រព្រឹត្តទៅ ក្នុងទីក្រុង Hangzhou ប្រទេសចិន។

ចំណែកទីភ្នាក់ងារ ព័ត៌មានយ៉ុង ហាប់បានរាយ ការណ៍មុននេះថា ប្រធានាធិបតីកូរ៉េ ខាងត្បូងលោក ស្រី Park Geun-hye បានប្រាប់ទៅលោកប្រធានាធិបតីចិន ស៊ី ជីនពីងថា ការតេស្តសាកល្បង នុយក្លេអ៊ែរគ្រាប់ទី ៤និងការបាញ់មី ស៊ីលផ្លោងរប ស់កូរ៉េខាងជើងឆ្នាំ២០១៦នេះបានគំ រាមកំហែងដល់សន្តិភាពក្នុង តំបន់និងបាន ជំរុញឲ្យមានវិវាទក្នុងទំ នាក់ទំ នងរបស់កូរ៉េខាង ត្បូងជាមួយចិនថែ មទៀតផង។

ដោយឡែកទីភា្នក់ងារព័ ត៌មានរដ្ឋស៊ីន ហួររបស់ចិន បានរាយការណ៍ នៅថ្ងៃច័ន្ទនេះ ថាក្នុងអំឡុង ពេលនៃជំនួបកំពូល នេះ លោកស៊ី បានអះអាងជាថ្មីថា ចិនសន្យាលុប បំបាត់នូវកម្មវិធី នុយក្លេអ៊ែរនៅ ក្នុងឧបទ្វីប កូរ៉េឲ្យបាន។

លោកស៊ី ក៏បានថ្លែង ប្រាប់លោក ស្រី Park ថារដ្ឋាភិបាល ក្រុងប៉េកាំង បានជំទាស់ សំណើរដាក់ ពង្រាយប្រព័ន្ធ ប្រឆាំងមីស៊ីល THAAD ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែល រដ្ឋាភិបាល ក្រុងសេអ៊ូល និងសហរដ្ឋអាមេរិកបាន លើកឡើងថាកា រពង្រាយ បែបនេះត្រូវបានធ្វើឡើងដើម្បី ប្រឆាំងនិងការ បង្កើនការគំរាម កំហែងពីសំណាក់ កូរ៉េខាងជើង។

រីឯទីភ្នាក់ងារ ព័ត៌មានយ៉ុង ហាប់ឲ្យដឹង ថាលោកស្រី Park បញ្ជាក់ ការដាក់ពង្រាយ ប្រព័ន្ធការពារមី ស៊ីលនឹងមិ នគំរាម កំហែងដល់ផលប្រយោជន៍ សន្តិសុខរបស់ ប្រទេសដទៃឡើយ ហើយក៏នឹងមិន ចាំបាច់ត្រូវតែ មានដំណោះស្រាយ លើបញ្ហាកូរ៉េ ខាងជើងនោះដែរ។

 

 

 

RELATED ARTICLES