Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិហ្វីលីពីន បារម្ភ​ខណៈ ចិនបញ្ជូននាវា កាន់តែច្រើន កៀកតំបន់​វិវាទ

ហ្វីលីពីន បារម្ភ​ខណៈ ចិនបញ្ជូននាវា កាន់តែច្រើន កៀកតំបន់​វិវាទ

ព័ត៌មានទាន់ហេតុការណ៍បំផុត

ហ្វីលីពីន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ហ្វីលីពីនលោក Delfin Lorenzana បានឲ្យដឹង កាលពីថ្ងៃអាទិត្យថាហ្វីលីពីនបានស្នើឲ្យចិនបកស្រាយអំពី ការបង្កើនវត្ត មានរបស់កង នាវាចិននៅក្នុង តំបន់ជម្លោះទឹក រាក់ក្នុងសមុទ្រ ចិនខាងត្បូង ដែលជាការ សំដែងនូវក្តីបារម្ភយ៉ាង ខ្លាំង។

លោកបាន លើកឡើងថា យន្តហោះចម្បាំង កងទ័ពជើងអាកាស ហ្វីលីពីនបាន សង្កេតឃើញនាវា ល្បាតចិន ចំនួន៤គ្រឿង ពីរគ្រឿងដូចជានាវាដឹក ទំនិញខ្នាតធំដូច្នោះដែរ និងពីរគ្រឿងទៀតសង្ស័យ ថាជានាវា កងទ័ពដែល ស្ថិតនៅក្បែរតំបន់ទឹក រាក់ក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍។ លោកថ្លែងថាវត្តមាន នាវាកាន់តែ ច្រើនដែល មានគោល បំណង លើសពីការល្បាត ក្នុងតំបន់ នេះគឺជាបញ្ហាមួយដែលបង្កឲ្យ កើតមានក្តី បារម្ភយ៉ាងខ្លាំង។

ទន្ទឹមនឹងហេតុ ការណ៍នេះក្រសួង ការបរទេសបាន កោះហៅ ឯកអគ្គរដ្ឋទូតចិន ដើម្បីទាម ទារឲ្យមានការ បកស្រាយ រួចមកហើយផងដែរ។

តំបន់ទឹករាក់ នេះមាន ទីតាំងស្ថិត នៅចម្ងាយតែ២៣០គីឡូ ម៉ែត្រពីកោះធំជាង គេរបស់ ហ្វីលីពីន Luzon តែប៉ុណ្ណោះដែលបានកើតវិវាទមិនទាន់ ដោះស្រាយដាច់ស្រេច រវាងប្រទេសទាំងពីរ។

លោក Lorenzana រដ្ឋលេខាធិការ ក្រសួងការពារជាតិ ហ្វីលីពីន បានថ្លែង កាលពីដើមឆ្នាំនេះថា ចិនបានព្យាយាម បូមខ្សាច់ពីបាតសមុទ្រដើម្បី សាងសង់ តំបន់ទឹករាក់ Scarborough ឲ្យក្លាយជា កោះសិប្បនិម្មិត ប៉ុន្តែត្រូវបាន រារាំងដោយ សហរដ្ឋអាមេរិក។ លោកបន្តថា ប្រសិនជាចិន ព្យាយាមសាងសង់អ្វីៗ នៅតំបន់ទឹករាក់នេះ វានឹងធ្វើឲ្យ មាន សម្រុងចម្រាស់ ឬខ្វែងគំនិត គ្នារវាងភាគីទាំងពីរដែលប៉ះ ពាល់ដល់ ស្ថានការណ៍ សន្តិសុខទៀតផង។

ទោះជាយ៉ាងណា ស្ថានទូតចិន ប្រចាំរដ្ឋធានីម៉ានីល មិនបានធ្វើការអត្ថា ធិប្បាយអ្វីនោះឡើយ ជុំវិញករណីនេះ។

 

 

 

RELATED ARTICLES