Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌូណេស៊ី ​ចាប់ខ្លួនជន សង្ស័យ​​ប៉នប៉ង វាយ​ប្រហារ​សិង្ហបុរី ម្នាក់ទៀត

ឥណ្ឌូណេស៊ី ​ចាប់ខ្លួនជន សង្ស័យ​​ប៉នប៉ង វាយ​ប្រហារ​សិង្ហបុរី ម្នាក់ទៀត

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារ ព័ត៌មាន Antara បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ថាអាជ្ញាធរ ឥណ្ឌូណេស៊ី ចាប់ខ្លួនបាន ជនសង្ស័យជាភេរវករផ្សេង ទៀតដែលបា នរៀបចំផែនការ ណ៍វាយប្រហារ តំបន់ Marina Bay ក្នុង ប្រទេសសិង្ហបុរី។

បុរសម្នាក់នោះ ត្រូវបានគេ ជឿជាក់ថាអ្នក ស្ថិតក្នុងផ្នែក មួយរបស់ពួក KGR@Katibah GR ដែល ជាក្រុមមួយ ដឹកនាំដោយ លោក Gigih Rahmat Dewa ជាអ្នកដែល ត្រូវបានគេ អះអាងថាស្ថិត នៅពីក្រោយការរៀបចំ គម្រោងការណ៍អាក្រក់ វាយប្រហារលើ តំបន់ Marina Bay ក្នុងប្រទេសសិង្ហបុរីដោយចេញពីទីក្រុង Batam របស់ឥណ្ឌូណេស៊ី ដែលគឺជាតំបន់ មួយមានរយៈ ចម្ងាយជិតបើ ឆ្លងកាត់ដោយត្រង់មកសិង្ហបុរី។ ក្រុមនេះត្រូវបានគេលើក ឡើងថាមានទំនាក់ ទំនងជាមួយនិងក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលមាន មូលដ្ឋាន នៅស៊ីរីគឺក្រុម លោក Bahrun Naim ដែលជាអ្នក លើកទឹកចិត្តឬជួយ គាំទ្រដល់ការ វាយប្រហារ លើប្រទេសសិង្ហបុរី។

ទីភ្នាក់ងារព័ត៌មាន Antara បានរាយ ការណ៍ថាពួក LH គឺជាសមា ជិកមួយរបស់ ក្រុមដែល បាននិងកំពុង វៀបចំ គម្រោងការណ៍វាយប្រហារ មកលើតំបន់ Marina Bay របស់ សិង្ហបុរី។

គួរបញ្ជាក់ផងដែរ ថាក្នុងប្រតិបត្តិការ ចាប់ខ្លួននោះ ប៉ូលិសក៏ដកហូត បានគ្រឿងផលិ តគ្រាប់បែក ជាច្រើន កាំភ្លើងជាច្រើនដើម ទៀតផង។ លើសពីនេះអាជ្ញាធរថែម ទាំងបានបញ្ជាក់ ថាពុំមានសញ្ញា ណាមួយដែល បង្ហាញថាមាន ការវាយប្រហារ ដោយគ្រាប់ រ៉ុក្កែតទៀតឡើយ ក្រៅពីគម្រោងនេះ។

 

 

RELATED ARTICLES