ព័ត៌មានទាន់ហេតុការណ៍បំផុត
ស៊ីរី៖ បណ្តាញព័ត៌មានរដ្ឋ បានរាយការណ៍ នៅថ្ងៃច័ន្ទនេះ ថាយ៉ាងហោច ណាស់ មានមនុស្ស១៣ នាក់ត្រូវបាន សម្លាប់ក្នុង ការបំផ្ទុះគ្រាប់ បែកផ្ទួនៗក្នុងដែនដីដែល គ្រប់គ្រងដោយ រដ្ឋាភិបាលក្នុង ប្រទេសស៊ីរី ។
អង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅចក្រភព អង់គ្លេស ដែលបានរក្សា បណ្តាញ ទំនាក់ទំនងនានា នៅក្នុងប្រទេស នេះបាន ចេញផ្សាយ ថាមានចំនួនអ្នក ស្លាប់រហូតទៅ ដល់២៤នាក់ឯណោះ។ តួលេខអ្នកស្លាប់ ដែលបណ្តាល មកពីជម្លោះ គឺជារឿង សាមញ្ញមួយ ក្នុងសង្គ្រាម ស៊ីរី។
ទីភ្នាក់ងារ ព័ត៌មាន SANA បានរាយការណ៍ ថាការបំផ្ទុះគ្រាប់ បែកបានកើត ឡើងក្នុងទីក្រុង ឆ្នេរសមុទ្រ Tartus ក្រុងភាគ កណ្តាល Homs និងជាយក្រុង Damascus និងក្រុង ភាគឦសាន Hasakeh ។
ជាងនេះទៅទៀត ជនអត្តឃាត បានបំផ្ទុះគ្រាប់ បែកពីរគ្រាប់ នៅច្រកចូល ទីក្រុង Tartus ដែលស្ថិត ក្រោមការ គ្រប់គ្រង ដោយរដ្ឋាភិបាល ដែលនៅស្ថិតបណ្តោយ ផ្លូវហាយវេនៃឆ្នេរ សមុទ្រអន្តរជាតិ បានសម្លាប់ មនុស្ស៥នាក់។ ចំណែកការបំផ្ទុះ គ្រាប់បែក ក្នុងរថយន្ត មួយគ្រឿងនៅស្ពាន Arzoneh បានកើតឡើងតាមរយៈ ជនអត្តឃាតបំផ្ទុះគ្រាប់បែក បានពាក់គ្រឿងផ្ទុះជាប់ និងខ្លួន និងបាន ដើរសំដៅទៅរក ក្រុមមនុស្សជា ច្រើនដែលកំពុង ជួបជុំគ្នា។ក្រុងនេះ ដែរគឺជាក្រុង ដែលស្ថិត ក្រោមការ គ្រប់គ្រង របស់លោក ប្រធានា ធិបតី Bashar Assad ដែលជាទី តាំងនៃមូលដ្ឋាន ទ័ពជើងទឹកធំ មួយរបស់រុស្ស៊ី។ អង្គការឃ្លាំមើល សិទ្ធិមនុស្ស ខាងលើបានឲ្យ ដឹងថាការបំផ្ទុះគ្រាប់ បែកពីរគ្រាប់បាន សម្លាប់មនុស្សចំនួន ១៤នាក់និង រងរបួសជាង១២នាក់។
ទោះជាយ៉ាងណាពុំ ទាន់មានក្រុមណា មួយចេញមក អះអាងទទួលខុស ត្រូវភ្លាមៗចំពោះ ការបំផ្ទុះគ្រាប់ បែកនេះឡើយ។ខណៈក្រុមរដ្ឋអ៊ីស្លាម បានអះអាង ទទួល ខុសត្រូវលើការបំផ្ទុះ គ្រាប់បែកអត្តឃាតពីរ គ្រាប់ក្នុងទីក្រុងឆ្នេរសមុទ្រ Tartus និងក្រុង Jableh កាលពីខែឧសភា ដែលបាន សម្លាប់មនុស្ស ជាង១៦០នាក់។