LG ទើបបញ្ចេញ ៣អេក្រង់ ប្រើសម្រាប់កុំព្យូទ័រ អត្រា ២១:៩ ក្នុងនោះរួមមានកុំព្យូទ័រកោងមានទំហំ ៣៨ និង៣៤អ៊ីញចំនួន២ កុំព្យូទ័រអេក្រង់ត្រង់ ៣៤អ៊ីញចំនួន១ ដោយឡែកសម្រាប់ហ្គេម ជាមួយបច្ចេកវិទ្យា AMD FreeSync ។
ទីផ្សារអេក្រង់កុំព្យូទ័រកំពូលធំទូលាយ សម្រាប់តម្រូវការប្រើប្រាស់លក្ខណ:អាជីព បន្តរស់រវើក ជាមួយអេក្រង់ថ្មី៣គំរូ ទើបត្រូវបាន LG ឧទ្ទេសនាមមុនព្រឹត្តិការណ៍ IFA 2016 ជិតប្រព្រឹត្តឡើង ។
តាមគេហទំព័រ Engadget, ក្នុងចំណោមអេក្រង់កំពូលទូលាយថ្មី៣គំរូ មានអេក្រង់កោងធំបំផុតនៅលើពិភពលោកនាពេលសព្វថ្ងៃនេះចំនួន១ ឡើងដល់៣៨អ៊ីញ (ឈ្មោះកូដ 38UC99) នឹងត្រូវបានលក់នៅខែកញ្ញា ក្នុងតម្លៃ ១៥០០ដុល្លារ អេក្រង់កោង៣៤អ៊ីញចំនួន១ (ឈ្មោះកូដ 34UC79G) លក់នៅខែតុលា ក្នុងតម្លៃ៧០០ដុល្លារ និងអេក្រង់ត្រង់៣៤អ៊ីញចំនួន១ (ឈ្មោះកូដ 34UM79M) ក៏បានលក់ក្នុងខែតុលាដែរ ក្នុងតម្លៃ៦០០ដុល្លារ ។
កំណែថ្មី ៣៨អ៊ីញ គឺជាម៉ូដែលអេក្រង់កំពូលទូលាយ មាន resolution Quad HD+ (3840 x1600pixel) ។ នេះក៏ជាម៉ូដែលអេក្រង់កោង ២១:៩ លើកដំបូងអាចតភ្ជាប់តាមរយ:រន្ធ USB-C ។
បន្តមកទៀត ម៉ូដែលអេក្រង់ត្រង់ ៣៤អ៊ីញ មានចំណុចលេចត្រដែត គឺត្រូវបានបំពាក់ការតភ្ជាប់ឥតខ្សែ Google Cast ជួយផ្សាយមាតិការូបភាព វីដេអូ ពីឧបករណ៍ចល័តតាមរយ: Wi-Fi រួមជាមួយសមត្ថភាពដំណើរការការងារ ពោលគឺអ្នកអាចមើលខ្សែភាពយន្ត Netflix ផង អាចមានគ្រប់គ្រាន់លំហធ្វើការផង ជាមួយអត្រាកំពូលទូលាយរបស់អេក្រង់នេះ ៕
ចុងក្រោយ គឺម៉ូដែលអេក្រង់កោង ២១:៩ មានប្រេកង់វិភាគ 144Hz លើកដំបូងនៅលើពិភពលោក ជាមួយបច្ចេកវិទ្យា AMD FreeSync ជួយលេងហ្គេមយ៉ាងរលូន ៕
ដោយ: តូច រំលឹក
LG ចេញអេក្រង់កោងខ្នាតធំ ប្រើសម្រាប់កុំព្យូទ័រ
RELATED ARTICLES