ជាមួយល្បឿន 2,4 GHz ឈីប A10 នៅលើស្មាតហ្វូនថ្មីរបស់ Apple នឹងលឿនជាងគួរឲ្យកត់សម្គាល់ បើប្រៀបជាមួយកម្រិត 1,8 GHz របស់ A9 នៅលើ iPhone 6s ។
ក្រុមហ៊ុនស្រាវជ្រាវ KGI Securities ល្បីឈ្មោះជាមួយព័ត៌មានជាច្រើនអះអាងអំពីបណ្តាជំនាន់ iPhone មុនពេលបង្ហាញមុខ បញ្ជាក់ថា iPhone 7 នឹងបានបំពាក់ឈីប A10 មានល្បឿនខ្ពស់ជាងទាំង A9x 2,26GHz នៅលើចរន្ត iPad Pro ។
ផលិតផលថ្មីមាន៣ជម្រើសការប្រើប្រាស់អង្គចងចាំខាងក្នុង គឺ 32 GB, 128 GB និង 256 GB ។ ទូរស័ព្ទមានពណ៌ប្រាក់ លឿង ផ្កាឈូក បៃតងស្រអាប់ (Dark Blue) និងខ្មៅដិត (Piano Black) ក្នុងនោះ Piano Black គឺជាពណ៌ដោយឡែកសម្រាប់ iPhone 7 កំណែថ្មីថាមពលខ្ពស់ ។ ពណ៌ប្រផេះប្រឡោះ (Space Gray) ដូចនៅលើ iPhone 6s នឹងគ្មានបង្ហាញនៅលើស៊េរីថ្មី ។
iPhone 7 Plus ក៏ត្រូវបានចាត់ទុកថា ដាក់បញ្ចូលរ៉េម 3 GB ក្នុងពេល iPhone 7 នៅប្រើត្រឹម រ៉េម 2 GB ។ កំណែថ្មី iPhone ខ្នាតធំនឹងមានកាមេរ៉ាភ្លោះ zoom អុបទិក និងប្រឆាំងរំញ័រអុបទិក ។
មុននេះ ស្មាតហ្វូនរបស់ Apple បានចចាមអារ៉ាមថា នឹងបំបាក់ចោលរន្ធ ៣,៥មិល្លីម៉ែត្រ មិនប្រើប៊ូតុង Home មានរូបរាង និងបំពេញបន្ថែមសមត្ថភាពប្រឆាំងទឹកតាមស្តង់ដារ IPx7 ស្រដៀងគ្នា Apple Watch (ធន់នឹងទឹក៣០នាទីនៅជម្រៅ១ម៉ែត្រ) ។
គូទូរស័ព្ទ iPhone 7 និង 7 Plus នឹងត្រូវបានប្រកាសនៅថ្ងៃទី៧កញ្ញា នៅសាន់ហ្វ្រាន់ស៊ីស្កូ អាមេរិក ៕
ដោយ: តូច រំលឹក
iPhone 7 នឹងប្រើឈីប A10 ល្បឿន 2,4 GHz
RELATED ARTICLES