Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់ បែកលើម៉ូតូ​នៅ ភាគខាងត្បូងថៃ ស្លាប់ពីរនាក់ឪពុកកូន

បំផ្ទុះគ្រាប់ បែកលើម៉ូតូ​នៅ ភាគខាងត្បូងថៃ ស្លាប់ពីរនាក់ឪពុកកូន

ថៃ៖ ប្រភពផ្លូវការឲ្យ ដឹងថាហេតុការណ៍ ការវាយប្រហារ ដោយគ្រាប់បែក លើម៉ូតូមួយ គ្រឿងបាន សម្លាប់ឪពុក និងកូនស្រី ម្នាក់នៅមុខសាលាអនុវិទ្យាល័យ ថៃមួយស្រប ពេលដែលបុរស រងគ្រោះបាន និងកំពុងជូនកូន របស់ខ្លួនទៅ សាលារៀន នៅថ្ងៃអង្គារនេះ ។

ការបំផ្ទុះគ្រាប់បែក នេះបានកើត ឡើងក្នុងខេត្ត ណារ៉ាឌីវ៉ាត់ ដែលស្ថិតក្នុង ចំណោមខេត្តមាន ជនអ្នកកាន់ សាសនាមូស្លីម ច្រើនជាង៣ក្នុងប្រទេស ថៃនិង ជាតំបន់ដែល ពួកបំបែកខ្លួន ឆ្មក់វាយប្រហារ ចាប់តាំងពីឆ្នាំ២០០៤។ តាមការឲ្យដឹងពី អង្គភាព បញ្ជាការ ប្រតិបត្តិការ សន្តិសុខផ្ទៃក្នុង ចំណុះឲ្យកង ទ័ពថៃ ការផ្ទុះនេះបាន ផ្តាច់ជីវិតបុរស ម្នាក់និងកូន ស្រីរបស់លោក ដែលមាន អាយុ៥ឆ្នាំ។ ម៉ូតូមួយគ្រឿង ដែលគេបង្ក្រប់ គ្រាប់បែកបំផ្ទុះ នោះត្រូវបានចត បញ្ច្រាស់ទិសដៅ នៃច្រកចូលសាលារៀន។

អ្នកនាំពាក្យរងទី បញ្ជាការប្រតិបត្តិការ សន្តិសុខផ្ទៃក្នុងថៃ (ISOC) លោក Yuthanam Petchmuang បានថ្លែងប្រាប់ សារព័ត៌មាន Reuters ថាក្នុងហេតុការណ៍នេះមាន អ្នករងរបួសទាំង អស់៨នាក់ ។លោកថែមទាំងបានអះ អាងថាយើង សង្ស័យថាករណី នេះជាការ ធ្វើឡើងរបស់មនុស្ស ដែលចង់ធ្វើឲ្យ មានស្ថានការណ៍អស្ថិរភាព និងបង្កឲ្យកើតមាន ភាពចលាចលក្នុងប្រទេស។

ការវាយប្រហារ ដោយគ្រាប់បែក នេះគឺបានកើត ឡើងមិនដល់មួយ ខែផងបន្ទាប់ពីផ្ទុះ នូវរលកកំដៅ នៃការបំផ្ទុះ គ្រាប់បែកនៅតាមបណ្តាទីក្រុងរម្មណីយដ្ឋាន ទេសដ៏ត្រកាល របស់ថៃដូចយ៉ាង ហ៊ូហ៊ីន ភូកេតនិងស៊ូរ៉ាត់ថានីជា ដើមដែលបាន សម្លាប់មនុស្ស៤នាក់និងរងរបួស ១២នាក់។

ប៉ូលិសនិយាយថាការ បំផ្ទុះគ្រាប់បែក នៅទីក្រុងទេសចរណ៍ របស់ថៃគឺមានជាប់ ទាក់ទងនិងពួកបះ បោរនៅតំបន់ ភាគខាង ត្បូងថៃហើយកាលពីចុងសប្តាហ៍ នេះអាជ្ញាក៏ចាប់ បានជនសង្ស័យម្នាក់ ផងដែរដែលពាក់ ព័ន្ធនិងការ វាយប្រហារនេះ។

ដោយឡែករដ្ឋមន្ត្រីកា រពារជាតិថៃលោក ប្រាវីត វង្សស៊ូវ៉ាន់ បានថ្លែងប្រាប់ក្រុមអ្នក សារព័ត៌មាននៅ ថ្ងៃអង្គារនេះថា រដ្ឋាភិបាលយោធាដែលបានកាន់អំណាច កាលពីខែឧសភាឆ្នាំ២០១៤ បាន និងកំពុងរៀប ចំផែនការណ៍ ត្រៀមសម្រាប់ សន្តិសុខនៅ ក្នុងថ្ងៃបុណ្យនៃសាសនាមូស្លីម Eid al-Adha នៅថ្ងៃ១២កញ្ញា ខាងមុខនេះ។

RELATED ARTICLES