ខេត្តកំពង់ចាម ៖ បុរសចំណាស់ល្មោភកាមម្នាក់ បានល្បួងក្មេងស្រីឱ្យចូលលេងផ្ទះរបស់ខ្លួន រួចក៏ចាប់សម្រាតខោក្មេងស្រី ប៉ុនប៉ងរំលោភសេពសន្ថវៈ ប៉ុន្តែសំណាងល្អត្រូវបានម្តាយក្មេងស្រីបាត់កូន ដើរតាមរក ប្រទះឃើញក៏ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ច ចាប់ឃាត់ខ្លួនបុរសចំណាស់ល្មោភកាម នាំយកទៅចាត់ការតាមច្បាប់ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក។
បុរសចំណាស់ល្មោភកាម មានឈ្មោះតេះ ហ៊ីម អាយុ៦៧ឆ្នាំ ជាជនជាតិខ្មែរ-អ៊ីស្លាម មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.រ.ន អាយុ៧ឆ្នាំ ជាជនជាតិខ្មែរ-អ៊ីស្លាមដូចគ្នា សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

បើយោងតាមក្រុមគ្រួសារក្មេងស្រីរិងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានបាត់កូនស្រីយូរពេក ទើបដើរតាមរក ពេលដើរទៅដល់ផ្ទះជនសង្ស័យ ក៏ប្រទះឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពចាប់ស្រាតខោកូនស្រី ប៉ុនប៉ងរំលោភសេពសន្ថវៈ ទើបស្រែកឆោឡោ និងបានរាយការណ៍ប្តឹងសមត្ថកិច្ច ភ្លាមៗតែម្តង។
បន្ទាប់ពីបានទទួលព័ត៌ខាងលើ សមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុ រួចបានបើកការស៊ើបអង្កេត ឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះតេះ ហ៊ីម នាំយកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភក្មេងស្រីរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕