Friday, April 19, 2024
Homeព័ត៌មានជាតិនាងក្រមុំដើរបត់ជើងតូចម្នាក់ឯង អាស្ទាវចាប់រំលោភ ទាំងមិនដោះខោចេញ

នាងក្រមុំដើរបត់ជើងតូចម្នាក់ឯង អាស្ទាវចាប់រំលោភ ទាំងមិនដោះខោចេញ

ខេត្តកណ្តាល ៖ សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ គ្រោយពីទទួលពាក្យបណ្តឹងពីឪពុកក្មេងស្រី ដោយចោទប្រកាន់ជនសង្ស័យបានធ្វើសកម្មភាបចាប់រំលោភ ខណៈពេលនាងដើរទៅបត់ជើងក្រោយផ្ទះទាំងយប់តែម្នាក់ឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយផ្ទះយុវតីរងគ្រោះ ប្រមាណ២០ម៉ែត្រ ស្ថិតនៅចំណុចភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង។

ជនសង្ស័យល្មោភកាម មានឈ្មោះអៀង ភារិទ្ធ អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះញ.ស.ហ អាយុ១៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នាងបានចុះពីលើផ្ទះ ដើរទៅរកបត់ជើងតូចនៅខាងក្រោយផ្ទះ លុះពេលដែលនាងកំពុងអង្គុយបត់ជើង ស្រាប់តែលេចមុខជនសង្ស័យឈ្មោះអៀង ភារិទ្ធ បានមកធ្វើសកម្មភាពចាប់ផ្តួលនាងឱ្យដេកផ្ងារ រួចបានរូតខោ ទាញប្រដាប់ភេទចេញមកក្រៅ បន្ទាប់មកក៏ចាប់រំលោភនាងរហូតដល់បានសម្រេចតែម្តង ទាំងដែលជនសង្ស័យមិនបានស្រាត ខោនោះទេ។

ពេលនោះ ឪពុករបស់នាងបានមកដល់ឆួលភ្លើងពិលទូរស័ព្ទមើល ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ប្រញាប់រត់គេចខ្លួនពីកន្លែងកើតហេតុបាត់តែម្តង។ បន្ទាប់មក នាងក៏បានរៀបរាប់រឿងរ៉ាវនេះប្រាប់ឪពុក ហើយឪពុករបស់នាងបានទៅដាក់ពាក្យបណ្តឹងទាំងយប់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឈានដល់ការនាំខ្លួនជនសង្ស័យឈ្មោះអៀង ភារិទ្ធ មកប៉ុស្តិ៍រដ្ឋបាលសាកសួរ រួចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវីធី៕

RELATED ARTICLES