Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិចម្បាំង ដណ្តើមទឹកដី អេហ្ស៊ីប(១៧៩៨-បច្ចុប្បន្ន) ភាគ២

ចម្បាំង ដណ្តើមទឹកដី អេហ្ស៊ីប(១៧៩៨-បច្ចុប្បន្ន) ភាគ២

ឈ្វេងយល់ពីប្រវត្តិសង្គ្រាមអេហ្ស៊ីប

សង្រ្គាមវ៉ាហាប៊ី (១៨១១១៨១៨) ក្រោយពីការ ទទួលស្គាល់អធិរាជ ភាពរបស់ចក្រ អូតូម៉ង់លើ អេហ្ស៊ីប លោក Ali បានចាប់ផ្តើមបើកការ ប្រយុទ្ធប្រឆាំង ពួកនិកាយមូស្លីម វ៉ាហាប៊ី ក្នុងតំបន់អារ៉ាប់។

អ្នកកាន់និកាយ វ៉ាហាប៊ីបាន វាយបង្រ្កាបនិង ដណ្តើមក្រុង សម្រាប់រៀប ចំពិធីមូស្លីម Mecca និង Medina ពីអំណាច របស់ចក្រភព ទួរគី ហើយនៅក្នុង ការវាយប្រហារ យ៉ាងខ្លាំងក្លា នោះកងទ័ពអេហ្ស៊ីប បានដណ្តើមយក តំបន់រៀបចំ ពិធីសាសនា ទាំងនោះពីក្រុមកាន់និកាយវ៉ាហាប៊ី មកវិញហើយ ក្រោយមកបាន កាន់កាប់ទីនោះ ដោយដាក់ឈ្មោះ ចក្រភពអូតូម៉ង់។

ការក្បត់របស់ទាហាន ស៊ីឈ្នួលអាល់បានី (១៨១៥) ពួកទាហានស៊ីឈ្នួល ជនជាតិអាល់បានី របស់ក្រុម លោក Ali បានងើបឡើងបះបោរក្បត់ ក្នុងទីក្រុងគែរ។

ការចម្បាំងដណ្តើមកាន់កាប់ស៊ូដង់ពីសំណាក់អេហ្ស៊ីប (១៨២០១៨៣៩) ដឹកនាំលោកហ៊ូសេន ដែលជាកូន ប្រុសរបស់ លោក Ali កងទ័ពអេហ្ស៊ីប បានច្បាំង ឈ្នះនិង ដណ្តើមបានស៊ូដង់ដោយវាទទី អំណាចត្រួតត្រា អេហ្ស៊ីបតាមឆ្នេរសមុទ្រ ក្រហមនិងរហូតមកដល់ភាគខាងត្បូង ស្របតាមតំបន់ Nile ដែលជាប្រទេស អ៊ុយហ្គាន់ដា សម័យទំនើប ក្រោយមកគេ ស្គាល់ថាជា Gondokoro ។

សង្គ្រាមទាមទារឯករាជ្យរបស់ក្រិក (១៨២១១៨៣២) ចំណែកមួយ របស់អេហ្ស៊ីប ក្នុងសង្គ្រាមនេះ បានកើតឡើង នៅពេលចក្រភពអូតូម៉ង់ទួរគី បានស្នើជំនួយ អេហ្ស៊ីបក្នុង ការវាយប្រហារ ក្រុមឧទ្ទាមក្រិក។លោក Muhammad Ali បានបញ្ជូន កូនប្រុស របស់លោក Ibrahim Pasha ទៅកាន់ក្រិកអម ជាមួយដោយកងទ័ព ខ្លាំងអេហ្ស៊ីបមួយកង ផងដែរ។ ចក្រភពអង់គ្លេស បារាំង និងរុស្ស៊ីបានចូល អន្តរាគមន៍ ជួយសង្គ្រោះក្រិកដោយ ការច្បាំងឈ្នះ កងទ័ពទួរគី-អេហ្ស៊ីបនៅក្នុងចម្បាំង Navarino ក្នុងឆ្នាំ១៨២៧ ។

កងទ័ពបារាំងវាយ បណ្តេញទ័ពថ្មើរជើងអេហ្ស៊ីបចេញពីដែនដីក្រិក។ (នៅមានត)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES