Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិប្រវត្តិលោក វ្ល៉ាឌីមៀរ ពូទីន (ភាគបញ្ចប់)

ប្រវត្តិលោក វ្ល៉ាឌីមៀរ ពូទីន (ភាគបញ្ចប់)

ឈ្វេងយល់ពីខ្សែជីវិតមេដឹកនាំល្បីៗលើពិភពលោក

ក្នុងអំឡុងឆ្នាំ ១៩៨៥-៩០ លោក ពូទីន ចុះបំពេញបេសកកម្ម តាមជំនាញរបស់ លោកនៅក្នុង ទីក្រុង Dresden ភាគខាងកើតប្រទេសអាល្លឺម៉ង់ ជាទីភ្នាក់ងារ សម្ងាត់ម្នាក់។ តាមរយៈការខិតខំ ប្រឹងប្រែងធ្វើការ របស់លោក បានជំរុញឲ្យ លោកពូទីន ទទួលបានមុខងារថ្នាក់ វរសេនីយ៍ហើយ ជាយថាហេតុ លោកបានប្រែ ក្លាយជាជំនួយ ការជាន់ខ្ពស់របស់ ប្រធានអង្គភាព ស៊ើបការណ៍សម្ងាត់។

ក្នុងឆ្នាំ១៩៩០ លោកបានធ្វើដំណើរ ត្រឡប់មកក្រុង Leningrad ហើយ ត្រូវបានតែងតាំងជា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Leningrad State University ស្របតាម សមត្ថភាពនៃការទំនាក់ ទំនងអន្តរជាតិ។

លោកបានកាន់ តំណែងក្នុងគណៈកម្មការ ទំនាក់ទំនងអន្តរជាតិនៅ សាលាក្រុង St.Petersburg ក្នុង ឆ្នាំ១៩៩១ហើយ ប៉ុន្មានឆ្នាំក្រោយមកលោកក៏បានចូលរួម ជាមួយនិងរដ្ឋាភិបាល ក្រុងនេះក្នុងតំណែង ជាអនុប្រធាន។ក្នុង ពេលដ៏ខ្លីបន្ទាប់ពី លោកចូលរួម បំពេញការងារក្នុងសាលាក្រុង លោកបានលាលែង ពីតំណែងរបស់ លោកក្នុងទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ KGB ។

លោកបានផ្លាស់ ទៅកាន់ក្រុងមូស្គូ ក្នុងឆ្នាំ១៩៩៦ ស្របតាមក្រុម គ្រួសាររបស់លោក នៅទីនោះលោក ត្រូវបាន តែងតាំងជាអនុប្រធាននៅ អគ្គនាយកដ្ឋាន គ្រប់គ្រងអចលនទ្រព្យ ប្រធានាធិបតី។ នៅឆ្នាំបន្ទាប់ លោកបានចូល បម្រើការជា អនុប្រធាន បុគ្គលិកនៅការិយាល័យ ប្រតិបត្តិប្រធានាធិបតី ហើយក៏ជាប្រធាន នាយកដ្ឋានគ្រប់ គ្រងកិច្ចការសំខាន់ ផងដែរ។

លោកបាន ប្រែក្លាយជាអនុប្រធាន បុគ្គលិកទី១ នៃការិយាល័យ ប្រតិបត្តិការ ប្រធានាធិបតី ក្នុងឆ្នាំ១៩៩៨ ហើយ ក្នុងឆ្នាំតែមួយលោកបានបម្រើការ ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានសេវា សន្តិសុខសហព័ន្ធ ទៀតផង។ នៅឆ្នាំបន្ទាប់ លោកបាន ប្រែក្លាយជាលេខាធិការ នៃក្រុមប្រឹក្សា សន្តិសុខនៃសហព័ន្ធរុស្ស៊ី។

លោកត្រូវបាន គេជ្រើសរើសជា នាយករដ្ឋមន្ត្រីរុស្ស៊ី តាមរយៈលោក ប្រធានាធិបតី Boris Yeltsin ក្នុងឆ្នាំ១៩៩៩។ នៅដំណាច់ឆ្នាំនោះ លោកប្រធានាធិបតី បានលាលែង ពីតំណែងនិង ឧទ្ទិសនាម លោកពូទីនជា អ្នកបន្តវេនសម្រាប់ មុខតំណែងនេះ។

ក្នុងខែមីនាឆ្នាំ២០០០ លោកត្រូវបានគេបោះ ឆ្នោតជ្រើសរើស ជាប្រធានាធិបតី រុស្ស៊ីហើយក៏បាន ចូលបម្រើរាជការ ក្នុងអាណត្តិទី២ក្រោយពីការបោះឆ្នោត ជាថ្មីម្តងទៀតឲ្យ ចូលកាន់តំណែង។

លោកបានធ្វើ ជានាយករដ្ឋមន្ត្រីរុស្ស៊ី ក្នុងខែឧសភាឆ្នាំ២០០៨ តាម សេចក្តីបង្គាប់របស់ ក្រុមអ្នកប្រតិបត្តិ នៃប្រធានាធិបតី។

ក្នុងខែមីនាឆ្នាំ២០១២ លោកត្រូវបានគេ បោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតីរុស្ស៊ី ហើយកាន់តំណែង រហូតមកដល់បច្ចុប្បន្ន។

ជីវិតឯកជន

ក្នុងថ្ងៃ២៨កក្កដា ឆ្នាំ១៩៨៣ លោកវ៉្លាឌីមៀរ ពូទីន បានរៀបអាពាហ៍ពិពាហ៍ ជាមួយនិងអ្នកស្រី Lyudmila Shkrebneva បន្ទាប់ ពីបានទំនាក់ទំនងស្នេហ៍ប្រមាណជា៣ឆ្នាំ។ លោកមាន កូនស្រីពីរនាក់ គឺ Maria និង Yekaterina ។

យោងតាម Celebrity Net Worth លោកពូទីន ត្រូវបានគេព្យាករ ថាមានទ្រព្យ សម្បត្តិក្នុងរង្វង់ ៧០ប៊ីលានដុល្លារ។ (តចប់)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

 

 

 

RELATED ARTICLES