Sunday, August 3, 2025
Homeព័ត៌មានជាតិក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ ពេលទៅលេងទឹកជ្រោះភ្នំគូលែន ព្រោះតែរឿងនេះ

ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ ពេលទៅលេងទឹកជ្រោះភ្នំគូលែន ព្រោះតែរឿងនេះ

ខេត្តសៀមរាប ៖ ក្មេងប្រុសម្នាក់លោតទឹកជ្រោះលេងនៅលើភ្នំគូលែន ស្រាប់តែពេលធ្លាក់ចុះមកដល់ទឹក ក៏បោកទៅប៉ះចំដុំថ្ម បណ្តាលឱ្យបាក់ក្តោងច្រមុះស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទឹកធ្លាក់ភ្នំគូលែន (ជាន់ទី៣) ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

សមត្ថកិច្ចឱ្យដឹងថា ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះម៉ូ សា អាយុ១៤ឆ្នាំ មានឪពុកឈ្មោះរិន រីក ម្តាយឈ្មោះថន ខេន មានលំនៅក្នុងភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពពីឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំក្រុមគ្រួសារមកដើរកម្សាន្តលើភ្នំគូលែន រួចក៏នាំគ្នាចុះទៅងូតទឹកជ្រោះ (ចំណុចទីតាំងកើតហេតុខាងលើ) នៅភ្នំគូលែន លេងជាមួយនឹងក្រុមគ្រួសារ។ លុះក្រោយមក មិនដឹងជាយ៉ាងម៉េច កូនប្រុសរបស់ពួកគាត់ ក៏បានទៅលោតទម្លាក់ខ្លួនពីលើមក ដោយមិនដឹងថា មានដុំថ្មនៅពីក្រោម ទើបពេលលោតទម្លាក់ខ្លួនចុះមកដល់ទឹក ក៏បុកចំថ្ម បណ្តាលឱ្យបាក់ខ្ទង់ច្រមុះស្លាប់ភ្លាមៗមួយរំពេចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ និងប្រគល់សាកសពក្មេងប្រុសរងគ្រោះទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋានឯខេត្តកំពង់ធំ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES