ព័ត៌មានទាន់ហេតុការណ៍បំផុត
ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីន បានបញ្ចេញរូបថត មួយចំនួននៅថ្ងៃ ពុធនេះដើម្បីគាំទ្រ ដល់អំណះអំណាង របស់ខ្លួនដោយលើកឡើងថាចិន បានចាប់ផ្តើមការងារ ផ្សាភ្ជាប់គ្នានូវកោះ ដែលស្ថិតនៅតំបន់ទឹក រាក់ដោយអាថ៌កំបាំង ក្នុងតំបន់ដែលមានវិវាទយ៉ាងក្តៅគគុក ក្នុងសមុទ្រ ចិនខាងត្បូង។
ការបញ្ចេញរូបភាព ទាំងនោះបានបង្ហាញ ឲ្យឃើញថានាវា ជាច្រើនគ្រឿងរបស់ ចិនកំពុងរៀបចំ សាងសង់កោះសិប្បនិម្មិត មួយនៅតំបន់ទឹករាក់ Scarborough Shoal ដែលការលើកយក ករណីនេះមក អះអាងបានធ្វើឡើង ក្នុង កិច្ចប្រជុំ មួយរវាងមេដឹកនាំអាស៊ាននិង នាយករដ្ឋមន្ត្រីចិនលោក លី គ័រឈាង ក្នុងប្រទេសឡាវ។
សប្តាហ៍នេះ ចិនបានទទូចថាខ្លួនមិន បានបង្ហាញពីកិច្ចខិត ខំប្រឹងក្នុងការចាប់ ផ្តើមសាងសង់ កោះនៅតំបន់ ទឹករាក់នោះទេ ដែលនេះជាយុទ្ធសាស្ត្រដ៏ សំខាន់បង្ហាញ ពីមហិច្ឆតាដ៏ មហិមារបស់រដ្ឋាភិ បាលក្រុងប៉េកាំង ក្នុងការគ្រប់គ្រង ដែនសមុទ្រ និងការ ធ្វើឲ្យចុះខ្សោយ នៃឥទ្ធិពល យោធារបស់ សហរដ្ឋអាមេរិកក្នុងតំបន់។
ប៉ុន្តែរដ្ឋាភិបាលហ្វីលីពីន លើកឡើងថារូបភាព នេះបានបង្ហាញឲ្យឃើញ ថានាវាចិនជា ច្រើនគ្រឿង នៅតំបន់ទឹក រាក់កាល ពីចុងសប្តាហ៍នេះបាននិង កំពុងបូមដី ខ្សាច់និងសកម្មភាព ផ្សេងទៀតដែល បម្រើឲ្យការ សង់កោះ សិប្បនិម្មិតមួយ។
អ្នកនាំពាក្យក្រសួង ការពារជាតិ ហ្វីលីពីនលោក Arsenio Andolong បានថ្លែងប្រាប់ AFP ក្នុងការផ្ញើសារ ជាអត្ថបទមួយថាយើងមានហេតុផល ក្នុងការជឿជាក់ថាវ ត្តមានរបស់នាវាទាំងអស់នោះ គឺជាការរៀបចំទុកជា មុនក្នុងសកម្មភាពសាងសង់លើតំ បន់នោះ។
ជាងនេះទៅទៀត យើងកំពុងបន្តការ តាមដាននិង ត្រួតពិនិត្យរបស់ យើងចំពោះវត្ត មាននិងសកម្មភាព របស់ពួកគេ ដែលកំពុងរុកគួន ខណៈដែលចិនបាន អះអាងថាតំបន់ស្ទើរតែ ទាំងស្រុងនៃ សមុទ្រនេះ បើទុកជាដែន ទឹកនៃតំបន់ នោះខិតមកជិតឆ្នេរសមុទ្ររបស់ហ្វីលីពីននិង ប្រជាជាតិអាស៊ាន ដទៃទៀត យ៉ាងណាក្តី។