Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិជួបហើយ! គ្រោះថ្នាក់ចរាច រណ៍​កណ្តាលវេហាស្លាប់៣នាក់

ជួបហើយ! គ្រោះថ្នាក់ចរាច រណ៍​កណ្តាលវេហាស្លាប់៣នាក់

ស្លាប់៣នាក់ក្នុងហេតុការណ៍យន្តហោះបុកគ្នានៅអាកាសយាន្តដ្ឋានហ្សកហ្ស៊ី

ហ្សកហ្ស៊ី៖ គ្រូបង្ហាត់បើក យន្តហោះម្នាក់ និស្សិតនិងមនុស្សម្នាក់ ផ្សេងទៀតបានស្លាប់ បាត់បង់ជីវិត បន្ទាប់ពីយន្តហោះ ធុនតូចមួយគ្រឿងបាន បុកគ្នានិង យន្តហោះមួយផ្សេង ទៀតកណ្តាលអាកាស នៅអាកាសយានដ្ឋាន ជនបទមួយក្នុង តំបន់ភាគខាង លិចប្រទេសហ្សកហ្ស៊ី ខណៈ ដែលសាក្សីម្នាក់បាន ថ្លែងប្រាប់អាជ្ញាធរ ថាភីឡុតទាំងពីរអាច បាននិងកំពុង ព្យាយាមចុះចតក្នុងពេលតែមួយទើបជួប ឧប្បត្តិហេតុនេះ។

ប្រធានក្រុមពន្លត់ អគ្គីភ័យក្រុង Carroll លោក Scott Blue បានថ្លែងថា យន្តហោះដែលបំពាក់ ម៉ាស៊ីនទោលទាំ ងពីរគ្រឿងបានបុកគ្នានៅវេលា ម៉ោង១១ព្រឹកនៅក្បែរ ផ្លូវរត់នៅព្រលាន យន្តហោះក្នុងតំបន់ភាគខាងលិចហ្សកហ្ស៊ី។ អាកាសយា នដ្ឋាននេះមាន ទីតាំងស្ថិតនៅតំបន់Carrollton ចម្ងាយប្រហែល៤៥ម៉ាយ នៃភាគខាង លិចក្រុង Atlanta ។

ចំណែកប្រធានការិយាល័យ ជំនាញក្រុងលោក Jeff Richards បានឲ្យដឹង ថាគ្រូបង្ហាត់និងសិស្ស ដែលស្លាប់ក្នុង ហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍កណ្តាលវេហា នេះត្រូវបានគេស្គាល់អត្តសញ្ញាណ អស់ហើយអ្នកគ្រូម្នាក់នោះ មានឈ្មោះ Taylor Nicole Stone ជាអ្នកនៅក្រុង East Ridge រដ្ឋ Tennessee រីឯសិស្សរបស់ នាងជាបុរសតែមិន ទាន់មានការជូន ដំណឹងដល់ក្រុម គ្រួសាររបស់ គាត់ឡើយ។ ជនរងគ្រោះទី៣គឺលោក William Lewis Lindsey មានអាយុ៧៩ឆ្នាំជាអ្នកគ្រប់គ្រងនៅសាលាបង្រៀនបើកយន្តហោះ College Park ដែលបើកយន្តហោះ មួយគ្រឿងទៀតតែម្នាក់ឯង។ ចំពោះ មូលហេតុដែលឈាន ទៅដល់គ្រោះថ្នាក់បុកគ្នានៅ កណ្តាលអាកាសនេះកំពុងស្ថិត ក្រោមការស៊ើប អង្កេតផងដែរ។

ទោះជាយ៉ាងណាលោក Blue បានថ្លែង ប្រាប់សារព័ត៌មាន AP ក្នុងកិច្ចសម្ភាសន៍ តាមទូរស័ព្ទថាភីឡុត ម្នាក់ទៀត ដែលស្ថិតនៅលើអាកាសដែរ នោះបានថ្លែង ថាក្នុងចំណោម យន្តហោះទាំងពីរ ដែលបានប៉ះទង្គិចគ្នា នោះគឺបាននិង កំពុងព្យាយាម ចុះចតហើយមានយន្តហោះមួយគ្រឿង ស្ថិតនៅលើយន្តហោះ មួយគ្រឿងទៀត។

 

 

 

 

 

 

 

RELATED ARTICLES