Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិជនជាតិ​ជប៉ុនវ័យ៧៣ឆ្នាំ បំបែកកំណត់ត្រា ពិភពលោក​ហែលទឹក ​ឆ្លងមហាសមុទ្រ

ជនជាតិ​ជប៉ុនវ័យ៧៣ឆ្នាំ បំបែកកំណត់ត្រា ពិភពលោក​ហែលទឹក ​ឆ្លងមហាសមុទ្រ

ជប៉ុន៖ បុរសជនជាតិជប៉ុន ម្នាក់ដែលមានអាយុ៧៣ឆ្នាំ បានប្រែក្លាយជាមនុស្ស ចាស់ជាងគេ បំផុតលើពិភពលោក ដែលហែលទឹកឆ្លងដៃសមុទ្រ ដែលតភ្ជាប់សមុទ្រ ជប៉ុននិងសមុទ្រប៉ា ស៊ីហ្វិក(សមុទ្រដែល ពុះចែកកោះ ភាគខាងជើងនិងតំបន់ភាគខាងត្បូង ជប៉ុន) កាលពី ថ្ងៃពុធ ។

អ្នកជួយគាំទ្រ លោកបានថ្លែងថា តាមរបាយការណ៍របស់ លោក Toshio Tominaga បង្ហាញថា លោកបាន ចំណាយពេល ១០ម៉ោងហែលឆ្លង ដៃសមុទ្រដែល ស្ថិតក្នុងតំបន់ភាគ ខាងជើង ប្រទេសជប៉ុន ដែលត្រូវបាន គេចាត់ទុកថា ស្ថិតក្នុងចំណោម កិច្ចការដ៏លំបាកជាងគេបំផុតលើ ពិភពលោក ដោយសារតែ ចរន្តឬខ្សែទឹក បុកខ្លាំងនិងមិនអាច ប៉ាន់ស្មានបាន។

សមាជិកនៃក្រុម ការងារជួយគាំទ្រ បុរសជំនាស់នេះ លោក Masayuki Moriya បានថ្លែង ថាកោះដែលនៃ ភាគខាង ជើងប្រទេសជប៉ុនដែលខណ្ឌចែក ដោយដៃ សមុទ្រនេះមាន រយៈចម្ងាយត្រឹមតែ ១៩,៥គីឡូម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែលោក Tominaga បានបញ្ចប់ការហែលឆ្លងកាត់របស់ លោករហូតដល់ ទៅចម្ងាយ៣៨គីឡូម៉ែត្រ ឯណោះ តាមរយៈការចេវគាស់ ទៅមុខស្របពេល ដែលលោក ប្រឆាំងនិងខ្សែទឹកដែលផ្លាស់ទីមកពីទិសខាងកើត។

លោក Moriya បានថ្លែងប្រាប់ AFP នាប៉ុន្មាននាទី បន្ទាប់ពីលោកសម្រេច បានជោគជ័យថាលោក Tominaga ប្រឹងហែល ហត់អស់កម្លាំងខ្លាំងណាស់លោកត្រូវការសម្រាក។ ចំណែក អ្នករៀបចំកម្មវិធី បានរំពឹងទុក ថាលោកនឹងត្រូវ ហែលខ្ទង់ជា១២ម៉ោង ដែលគ្របដណ្តបលើរយៈចម្ងាយ ៤៥គីឡូម៉ែត្រ ប៉ុន្តែខ្សែទឹក គឺមានកម្លាំងបុកខ្សោយ ជាងការព្យាករទុក ដែលអំណោយ ផលច្រើនសម្រាប់ដំណើររបស់លោក។

លោកបានបន្តថាការប្រឹង ហែលរហូតដល់ ចម្ងាយ៥គីឡូម៉ែត្រចុង ក្រោយវាមើល ទៅហាក់ដូច ជាងាយស្រួល សម្រាប់គាត់ប៉ុន្តែកម្លាំងជើងចុងក្រោយរបស់ លោកគឺលំបាកខ្លាំង ណាស់ក្នុង ការទប់ទល់ជា មួយចរន្តទឹក ដែលបុកខ្លាំង។

គួររំលឹកថាកាលពីអតីតកាល មានអ្នកហែលទឹក មួយចំនួនបាន ជួបប្រទះនិងត្រីឆ្លាម ហើយដែលបាន ទប់ស្កាត់ឬការពារ ខ្លួនដោយឧបករណ៍កន្ទុយត្រី សម្រាប់ជំនួយកាល ហែលទឹក និងបន្តហែល ឆ្លងដោយក្តីក្លាហាន បុរសរូបនោះ ជាអត្ថពលលិ កអាមេរិកដំបូងគេគឺលោក David Yudovin ក្នុងឆ្នាំ១៩៩០។

2

4

3

 

 

 

 

 

RELATED ARTICLES