Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌូណេស៊ី ​ប្តេជ្ញា​ធ្វើសង្គ្រាម ​ប្រឆាំង​​ការ​ដុត​ ព្រៃទន្ទ្រានយក​ ដី​ខុសច្បាប់​

ឥណ្ឌូណេស៊ី ​ប្តេជ្ញា​ធ្វើសង្គ្រាម ​ប្រឆាំង​​ការ​ដុត​ ព្រៃទន្ទ្រានយក​ ដី​ខុសច្បាប់​

ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានធ្វើការប្តេជ្ញា ចិត្តកាលពីថ្ងៃពុធ ថានឹងធ្វើសង្គ្រាម ប្រឆាំងនិងការ ដុតបំផ្លាញ ព្រៃទន្ទ្រាន យកដីខុសច្បាប់ បន្ទាប់ពីមន្ត្រី ជាច្រើនត្រូវបាន ឃាត់ខ្លួននិង ប្រឈមនិងការគំរាមសម្លាប់ ពីសំណាក់ក្រុម ជនពាលដែល ព្យាយាមបញ្ឈប់ការស៊ើប អង្កេតរបស់ពួក គេលើផ្សែង ដែលផិល ឡើងចេញពីព្រៃ។

 ឧប្បត្តិហេតុមួយបានបង្ហាញ ឲ្យឃើញថាក្រុមអ្នកស៊ើបអង្កេត ចំនួន៧នាក់ត្រូវបាន ចាប់ខ្លួនដោយ ជនពាល១០០នាក់ ដែលគេដឹង មកថាពួកនេះត្រូវបានជួល ដោយក្រុមហ៊ុន ដូងប្រេងមួយ ដែលគេបានកត់ សម្គាល់ថាជាការ ប្រឈមដ៏លំបាក ក្នុងការទប់ស្កាត់ ភ្លើងឆេះព្រៃដែល គ្របដណ្តប់លើ ប្រជាជាតិនៅអាស៊ី អាគ្នេយ៍មួយនេះ ជាមួយនិងការកើត មានអគ្គីភ័យ ជារៀងរាល់ឆ្នាំ។

ភ្លើងនិងផ្សែងដែលកើត មានជារឿយៗ រាល់ឆ្នាំដោយ ប្រែប្រួលទៅ តាមអាកាសធាតុ នៅកោះស៊ូម៉ាត្រា និងផ្នែកផ្សេងៗ នៃកោះ Borneo របស់ឥណ្ឌូណេស៊ីក្នុង អំឡុងរដូវប្រាំង បានចាប់ផ្តើម បោសសម្អាតដីធ្លី សម្រាប់បម្រើឲ្យ ការដាំដុះដូងប្រេង។

ប៉ុន្តែឧប្បត្តិហេតុភ្លើង ឆេះព្រៃកាល ពីឆ្នាំ២០១៥ ជាហេតុការណ៍ដ៏ អាក្រក់បំផុតក្នុង អំឡុងពេលប៉ុន្មាន ឆ្នាំនេះដែលគេ សង្កេត ឃើញថាមួយផ្នែកធំ របស់ប្រទេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង សិង្ហបុរីបាន គ្របដណ្តប់ ដោយផ្សែងដ៏ ខ្មួលខ្មាញ់អស់រយៈ ពេលជា ច្រើនសប្តាហ៍។ មកដល់ពេលនេះ បណ្តាប្រទេស ទាំងនេះមិនទាន់ជួប ហេតុការណ៍គ្រោះ ថ្នាក់ធ្ងន់ធ្ងរ បែបនេះឡើយ។

ទោះជាយ៉ាង ណាមេប៉ូលិស ក្រុងលោក Tito Karnavian បានថ្លែង ថាក្រុមការងារ រួមដែលមាន មន្ត្រីប៉ូលិសនិង ក្រុមមកពី ក្រសួងសាមីនឹងបើកប្រតិ បត្តិការស៊ើប អង្កេតពាក់ ព័ន្ធនិងករណី ការដុតព្រៃ ឈើទន្ទា្រនយកដីធ្លីរដ្ឋ ក្នុងខេត្ត Riau ។ដោយស្ថិតក្រោម សម្ពាធពីបណ្តា ប្រទេសជិត ខាងរបស់ខ្លួន រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្តេជ្ញាចាត់ វិធានការណ៍ឲ្យ កាន់តែប្រសើរ ថែមទៀត និងចាប់ខ្លួនមនុស្ស ជាង៤៦០នាក់ រហូតមកដល់ឆ្នាំ ២០១៦លើបញ្ហា ភ្លើងឆេះព្រៃនិង មនុស្សលើស ពីពីរនាក់ដែល បានឃាត់ ខ្លួនកាលពី ឆ្នាំទៅ។

 

 

 

 

 

RELATED ARTICLES