Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិស្លាប់១និង របួស​២នាក់ ក្នុងហេតុការណ៍ ​បាញ់​បោះ នៅវិទ្យាល័យ​ West Texas

ស្លាប់១និង របួស​២នាក់ ក្នុងហេតុការណ៍ ​បាញ់​បោះ នៅវិទ្យាល័យ​ West Texas

ព័ត៌មានទាន់ហេតុការណ៍បំផុត

អាមេរិក៖ សិស្សសាលា ម្នាក់ត្រូវបានស ម្លាប់និងម្នាក់ទៀត រងរបួសក្នុង ហេតុការណ៍ បាញ់ប្រហារ មួយដែល កើតឡើងកាលពីព្រឹកថ្ងៃ ព្រហស្បត្តិ៍នៅ វិទ្យាល័យមួយ ក្នុងទីក្រុង Alpine ដែលស្ថិតនៅ ភាគខាងលិចរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

ស្ថានីយទូរទស្សន៍ ក្នុងស្រុក KHOU ផ្សាយថាតាមការ ឲ្យដឹងពីប៉ូលិស ការបាញ់ប្រហារ នេះបានកើត ឡើងមុន ម៉ោង៨ព្រឹកម៉ោងក្នុងស្រុក។ ខ្មាន់កាំភ្លើង ដែលជាក្មេង ស្រីម្នាក់បាន ស្លាប់ដោយការ បាញ់សម្លាប់ ខ្លួនឯងភ្លាមៗ បន្ទាប់ពីបាន បាញ់ទៅ លើក្មេងស្រីម្នាក់ទៀតឲ្យរបួស នៅក្នុងសាលារៀន នោះ ក្រោយផ្ទុះអាវុធនេះ សមត្ថកិច្ចបាន បិទសាលាតែម្តង។

មន្ត្រីប៉ូលិសម្នាក់ក៏ត្រូវ បានបាញ់ឲ្យរបួស ដោយគាប់ជួន ផងដែរ ចំណែកស្ថានភាព របស់អ្នករងរបួស ទាំងពីរនៅ មិនទាន់មានការអះអាង ជាក់លាក់ នៅឡើយទេ ក្នុងពេលជា មួយគ្នានេះ។

ទោះជាយ៉ាង ណាការបាញ់ប្រហារនេះ បានកើតឡើង មិនដល់បីសប្តាហ៍ ផងក្រោយពី សាលារៀននេះ បានចាប់ផ្តើម ចូលរៀនកាលពីថ្ងៃ២២សីហា។

uuu

678

 

 

RELATED ARTICLES