ព័ត៌មានទាន់ហេតុការណ៍បំផុត
អាមេនី៖ នាយករដ្ឋមន្ត្រីរបស់ ប្រទេសអាមេនី លោក Hovik Abrahamian បានលា លែងពី តំណែងកាល ពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពី លោកបានដឹកនាំប្រទេស ធ្វើឲ្យប្រជាពលរដ្ឋមិន សប្បាយចិត្តលើ បញ្ហាឬវិបត្តិឈ្លើយ សឹកដែលអូស បន្លាយពេល យូរអង្វែងម្យ៉ាងប្រជាប្រិយ ភាពនៅក្នុង អតីតប្រទេសសូវៀត មួយនេះក៏ធ្លាក់ ចុះថែមទៀត។
លោក Abrahamian ដែលជា នាយករដ្ឋមន្ត្រីមាន វ័យ៥៨ឆ្នាំរបស់ អាមេនីបាន ថ្លែងប្រាប់អង្គ គណៈរដ្ឋមន្ត្រីថា ខ្ញុំបាន សម្រេចចិត្តចុះចេញពីតំណែងដូច្នេះ លោកប្រធានាធិបតី អាចរៀបចំរដ្ឋាភិបា លថ្មីមួយបាន។
ចំណែកមន្ត្រីជាន់ ខ្ពស់របស់រដ្ឋា ភិបាលម្នាក់ ដែលសុំមិន បញ្ចេញឈ្មោះបាន ថ្លែងប្រាប់ AFP ថាលោក Abrahamian នឹងត្រូវបានដាក់ជំនួស ដោយអតីត ចៅហ្វាយក្រុង Yerevan លោក Karen Karapetyan ។ លោកប្រធានាធិបតី Serzh Sarkisian ដែលជាសម្ព័ន្ធរបស់រុស្ស៊ី បានសន្យាថា រុះរើឡើងវិញ នូវគណៈរដ្ឋមន្ត្រី របស់លោក ស្របតាមស្ថានការណ៍ដែល កើតឡើងជាបន្ត បន្ទាប់ នៃវិបត្តិ ឈ្លើយសឹក។
ក្រុមខ្មាន់កាំ ភ្លើងប្រឆាំង រដ្ឋាភិបាលបាន ដណ្តើមយក អគារប៉ូលិស មួយក្នុងក្រុង Yerevan អស់រយៈពេល ពីរសប្តាហ៍ និងបានសម្លាប់ប៉ូលិសពីរនាក់ និងបានចា ប់មន្ត្រីជាន់ខ្ពស់ ជាច្រើនាក់ជា ចំណាប់ខ្មាំងទៀតផង។ ក្រោយពីការប៉ះ ទង្គិចគ្នានិង ការចរចាដែលអូស បន្លាយ ពេលយូរអង្វែ ងពួកគេបានចុះចាញ់ កាលពីថ្ងៃ៣១កក្កដា។
ការបញ្ឆេះនូវការតវ៉ាឬ ធ្វើបាតុកម្មប្រឆាំង និងរដ្ឋាភិបាល មកលើអាជ្ញាធរ ពាក់ព័ន្ធដែល បានប្រពឹត្តខុស ឆ្គងនៅក្នុង វិបត្តិនេះ និងបានទាមទារឲ្យលោក Sarkisian ចុះចេញពីតំណែង ដោយសារកំហុស ផ្សេងៗក្នុងការធ្វើឲ្យ ប្រសើរឡើង នូវស្តង់ដារ នៃជីវភាពរស់ នៅរបស់ប្រ ជាជនក្នុង ប្រទេសដែលមានជីវភា ពក្រីក្រមួយនេះ។
មនុស្សជាង៧០ នាក់រាប់បញ្ចូល អ្នកកាសែត ជាច្រើននាក់បានរងរបួសក្នុង ការប៉ះទង្គិចអំឡុង ពេលបាតុកម្មហើយ មនុស្ស១២នាក់ ត្រូវបានចាប់ខ្លួនផងដែរ។
អតីតមន្ត្រីយោធា លោក Sarkisian បានប្តេជ្ញាចិត្ត កាលពីដើមខែសីហា ក្នុងការណែនាំឬបង្ហាញពី រដ្ឋាភិបាលមួយដែល មានការផ្សះផ្សារជាតិ ដោយលោក លើកឡើងថាខ្លួន នឹងចំណាយពេល ប៉ុន្មានខែដើម្បី ទទួលបានក្រុម ថ្មីមួយទាំងអស់គ្នា។
យោងតាមធនាគារ អភិវឌ្ឍន៍ អាស៊ីឲ្យដឹងថាសេដ្ឋកិច្ច អាមេនីបានរង ការវាយ ប្រហារតាមរយៈ លំហូរចេញ ពីវិបត្តិសេដ្ឋកិច្ចក្នុង ប្រទេស រុស្ស៊ី។ ៣០% នៃអត្រាប្រជាជន នៃប្រទេសគឺរស់ នៅក្រោមខ្សែបន្ទាត់ នៃភាពក្រីក្រផ្លូវការ។