Wednesday, April 17, 2024
Homeព័ត៌មានអន្តរជាតិចម្បាំង ដណ្តើមទឹកដី អេហ្ស៊ីប(១៧៩៨-បច្ចុប្បន្ន) ភាគ៣

ចម្បាំង ដណ្តើមទឹកដី អេហ្ស៊ីប(១៧៩៨-បច្ចុប្បន្ន) ភាគ៣

ឈ្វេងយល់ពីប្រវត្តិសង្គ្រាមអេហ្ស៊ីប

សង្រ្គាមទួរគីអេហ្ស៊ីបលើកដំបូង (១៨៣២១៨៣៣) ដោយការមានការ អាក់អន់ចិត្ត ពីការបដិសេធ របស់ ចក្រភព អូតូម៉ង់ ដែលមិន ព្រមផ្តល់ការអនុញ្ញាត ឲ្យលោកកាន់កាប់ស៊ីរី ខណៈលោកបាន យកចិត្តទុកដាក់ និងលះបង់ កម្លាំងចូល រួមរហូត ទទួល វាសនា អាក្រក់ក្នុងសង្គ្រាម ក្រិក លោក Pasha Ali (កូនប្រុសច្បង Ali ) បានប្រកាស សង្គ្រាមជាមួយ ចក្រភព អូតូម៉ង់ទួរគី ក្នុងឆ្នាំ ១៨៣២។នៅក្នុងការចូល លុកលុយអូតូម៉ង់ ប៉ាឡេស្ទីន ស៊ីរីនិងទួរគីខ្លួនឯង ទ័ពអេហ្ស៊ីប បានរុលចូលទៅ ក្បែររដ្ឋធានី អូតូម៉ង់ Constantinople ។ ចំណែករុស្ស៊ីបាន បញ្ជូនកងទ័ព និងកម្លាំងមួយកង ទៅបញ្ឈប់ការ រុលចូលមកនោះ ដែលបណ្តាលឲ្យ ចក្រភព អង់គ្លេសនិង បារាំងធ្វើការចរចា ស្វែងរកសន្តិភាព មួយមកជូន ស៊ីរី និងអេហ្ស៊ីប។

សង្គ្រាមទួរគីអេហ្ស៊ីបលើកទី២ (១៨៣៩១៨៤១) ជម្លោះនេះអាចត្រូវបាន គេសន្មត់ជា សង្គ្រាម ទួរគី-អេហ្ស៊ីប ឆមាសទី២ ដែលបាន ចាប់ផ្តើមឡើង ក្នុងឆ្នាំ១៨៣២។ អេហ្ស៊ីបបានប្រកាសឯករាជ្យពី នឹមត្រួតត្រា របស់អូតូម៉ង់ផ្លូវ ការហើយ ចម្បាំងឈ្នះ កងទ័ពទួរគីដែលបាន បញ្ជូនទៅបង្ក្រាប ក្រុមបះបោរ របស់លោក Pasha ។ជាយថាហេតុចក្រភព អង់ គ្លេសបានចូល ដៃជាមួយចក្រភព អូតូម៉ង់ក្នុងការនាំយក អេហ្ស៊ីបមកដាក់ បញ្ចូលក្នុងចក្រភព អូតូម៉ង់វិញ។

សង្គ្រាមអេហ្ស៊ីបអេចូពី (១៨៧៥១៨៧៧) អេចូពីបានសង សឹកវាយ បកប្រឆាំងនិង កងទ័ពអេហ្ស៊ីប ដោយប្រឹងប្រែង ដាក់អា ណានិ គមនៅឆ្នេរ សមុទ្រក្រហម។ អេហ្ស៊ីប បានបោះបង់ចោល នូវកិច្ចខិតខំប្រឹង ប្រែងរបស់ខ្លួនក្នុងការដាក់ នឹមត្រួតត្រានៅ តំបន់ នោះ។

ការបោះបោរអ៊ុយរ៉ាប៊ី/ការដណ្តើមកាន់កាប់ អេហ្ស៊ីបពីសំណាក់ ចក្រភពអង់គ្លេស (១៨៨១១៨៨២) ក្រុមឧទ្ទាមមូស្លីម បានប្រឆាំង និងពួកទួរគី ក៏ដូចជាឥទ្ធិពល ពួកលោកខាងលិច និងអ្នកកាន់សាសនា គ្រិស្តក្នុងប្រទេស អេហ្ស៊ីប (មានចក្រភពអង់គ្លេស និងបារាំង ដែលបាន បង្កើនការ ទំហំត្រួតត្រា) ដែលបាន ងើបបះបោរ ក្នុងថ្ងៃ១កុម្ភះ ឆ្នាំ១៨៨១ ក្នុងតំបន់ Alexandria ។ នៅថ្ងៃ១១កក្កដា ឆ្នាំ១៨៨២ ឆ្លើយតប និងការសម្លាប់ រង្គាលនៃពួកកាន់ សាសនាគ្រិស្ត ក្នុងតំបន់ Alexandria កងទ័ពចក្រ ភពអង់គ្លេស បានបាញ់និង ទម្លាក់គ្រាប់បែក ស្រោយលើតំបន់ នេះដែលដេញ តាមដោយទ័ពថ្មើរ ជើងចំនួន ២៥.០០០នាក់ នៅ Isamailia ។ នៅក្នុង ចម្បាំង Tel al-Kebir ចក្រភពអង់គ្លេស បានយកឈ្នះ ទាហានរបស់អ៊ុយរ៉ាប៊ី។ គិតចាប់ពីកត្តានេះមក អង់គ្លេសបាន រក្សាទុកទ័ព មួយកងនៅក្នុង ប្រទេសនោះ ហើយគ្រប់គ្រង អេហ្ស៊ីបប្រកប ដោយប្រសិទ្ធភាព។ (នៅមានត)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

 

RELATED ARTICLES