Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក-រុស្សុី ព្រម ព្រៀងឈប់ បាញ់នៅសុីរីមិន ទាន់បានប៉ុន្មាន ម៉ោងផងវាយប្រហារស្លាប់៤៥នាក់

អាមេរិក-រុស្សុី ព្រម ព្រៀងឈប់ បាញ់នៅសុីរីមិន ទាន់បានប៉ុន្មាន ម៉ោងផងវាយប្រហារស្លាប់៤៥នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

សុីរី៖ យោងតាមពួក សកម្មនិយមដែល មានគំនិតប្រឆាំង ឲ្យដឹងថាការវាយប្រហារ ពីដែនអាកាសយ៉ាងខ្លាំងក្លាពេញ មួយថ្ងៃសៅរ៍ម្សិលមិញ នេះដែលគ្របដណ្តប់ជុំវិញភាគខាងជើងក្រុងអាលីប៉ូ បានសម្លាប់មនុស្សយ៉ាងហោចណាស់៤៥នាក់។

មជ្ឈមណ្ឌលព័ត៌មានអាលីប៉ូដែល ជាគ្រឹះស្ថានផ្សព្វផ្សាយ របស់អ្នកសកម្មនិយមមួយបានឲ្យ ដឹងថាមនុស្ស៤៥នាក់ត្រូវបានសម្លាប់ កាលពីម្សិលមិញនេះ គឺត្រឹមតែប៉ុន្មានម៉ោង ប៉ុណ្ណោះបន្ទាប់ពី ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីមួយ រវាង សហរដ្ឋអាមេរិក និងរុស្ស៊ីដើម្បីឈាន ទៅសល់ការព្យាយាមនិងបញ្ចប់អំពើហិង្សា ក្នុងប្រទេសស៊ីរី។

ចំណែកអង្គការឃ្លាំមើល សិទ្ធិមនុស្សដែល មានមូលដ្ឋាននៅចក្រភព អង់គ្លេសបានថ្លែង ថាមនុស្ស៣០នាក់ ត្រូវបានសម្លាប់ក្នុងខេត្តអាលីប៉ូ និង៣៩នាក់ផ្សេងទៀតបាន ស្លាប់ដោយសារការវាយ ប្រហារពីលើអាកាស ក្នុងខេត្តក្បែរខាងគ្នា នោះគឺខេត្ត Idlib ។

គួរបញ្ជាក់ថាសហរដ្ឋអាមេរិកនិង រុស្ស៊ីបានប្រកាស កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃសៅរ៍ម្សិល មិញនេះដែលនឹងបង្កើត ឲ្យមានបទ ឈប់បាញ់ មួយនៅទូទាំងប្រទេស ស៊ីរីចាប់ពីថ្ងៃច័ន្ទតទៅ ដែលក្នុងនោះក៏មានទិសដៅបង្កើត ភាពជាដៃគូយោធាថ្មីមួយដែល មានទិសដៅលើ ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា ក៏ដូចជាការបង្កើតនូវព្រំដែន ថ្មីមួយរបស់កងកម្លាំង រដ្ឋាភិបាលស៊ីរីរបស់ លោកប្រធានាធិបតី Bashar Assad ។រដ្ឋាភិបាលក៏បាន ទទួលយកកិច្ចព្រមព្រៀង នេះហើយនឹងបញ្ចប់ការធ្វើសង្គ្រាមនៅភាគខាងជើងក្រុង អាលីប៉ូដែលជាទីក្រុងធំជាងគេបំផុត របស់ប្រទេសដោយហេតុផលមនុស្សធម៌ ។

111 2224

 

 

 

RELATED ARTICLES