Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិទ័ពអាកាស អារ៉ាប់ប៊ីសាអូឌីត បាញ់ទម្លាក់មីស៊ីល ​របស់យេម៉ែន

ទ័ពអាកាស អារ៉ាប់ប៊ីសាអូឌីត បាញ់ទម្លាក់មីស៊ីល ​របស់យេម៉ែន

ព័ត៌មានពីតំបន់អារ៉ាប់

អារ៉ាប់ប៊ីសាអូឌីត៖ សម្ព័ន្ធមិត្តយោធា ដែលដឹកនាំដោយ អារ៉ាប់ប៊ីសាអូឌីត ក្នុងប្រទេសយេម៉ែន បានឲ្យ ដឹងថាកងទ័ពការពារ ជើងអាកាសរបស់ អារ៉ាប់ប៊ីសាអូឌីត បានបាញ់ទម្លាក់មី ស៊ីលផ្លោង មួយ គ្រាប់នៅលើដែនដី របស់ខ្លួន ដែលគ្រាប់ផ្លោង នោះត្រូវ បានគេបាញ់ ចេញពី ប្រទេសយេម៉ែន។

សេចក្តីថ្លែង ការណ៍មួយ ដែលចេញផ្សាយដោយ ក្រុមសម្ព័ន្ធខាងលើបង្ហាញ ថាមីស៊ីលនោះមាន ទិសដៅសំដៅ មកលើទីក្រុង Khamis Mushait  ដែលស្ថិត នៅភាគនិរតីរបស់ ប្រទេសអារ៉ាប់ ប៊ីសាអូឌីត ប៉ុន្តែវាត្រូវបានទប់ស្កាត់ឬ បាញ់ទម្លាក់ កាលពីវេលា ទៀបភ្លឺនៃព្រឹក ថ្ងៃច័ន្ទនេះ។ របាយការណ៍ នេះថែមទាំងបានបញ្ជាក់ ផងដែរថាកងទ័ពជើង អាកាសរបស់ ក្រុមសម្ព័ន្ធបាន វាយប្រហារ ទៅលើតំបន់ នៃទីតាំងបាញ់របស់ មីស៊ីលនោះទៀតផង។

ការបាញ់ទម្លាក់ នេះដែរគឺពុំទាន់មាន របាយការណ៍បង្ហាញ ថាមានការខូចខាត ឬបណ្តាលមនុស្ស រងរបួសអ្វីនៅឡើយទេ។

សម្ព័ន្ធមិត្តដែល ដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត ជាខ្នងបង្អែករបស់រដ្ឋាភិបាល លោកប្រធានាធិបតី យេម៉ែន Abed Robbo Mansour Hadi ដែល ទទួលស្គាល់ដោយ អន្តរជាតិ បានប្រឆាំង និងក្រុមឧទ្ទាម កាន់និកាយស៊ីអ៊ីត របស់ប្រទេសនេះ ដែលគេ ស្គាល់ថាជាពួក Houthis ហើយសម្ព័ន្ធមិត្តរបស់ ពួកគេជាក្រុមរបស់ អតីតអ្នកស្ម័គ្រ ស្មោះជាមួយ លោកប្រធានាធិបតី Ali Abdullah Saleh ។

ពួកឧទ្ទាមដែល ជាអ្នកត្រួត ត្រារដ្ឋធានី Sanaa របស់យេម៉ែនត្រូវបាន គេដឹងថាបាន ដណ្តើមយកឃ្លាំងស្តុក ទុកមីស៊ីល Scud ដែលផលិតឡើង នៅសម័យសហភា ពសូវៀតទៀតផង។

 

 

RELATED ARTICLES