Sony បានដាក់តាំងជាផ្លូវការ នូវម៉ូដែលកាមេរ៉ា X3000R មានសមត្ថភាពថតភាពយន្ត 4K អមដោយបច្ចេកវិទ្យាប្រឆាំងរំញ័រអុបទិក ។
Sony Action Cam X3000R ប្រើប្រាស់ Sensor Exmor R CMOS ជាមួយកែវថតមុំទូលាយ Zeiss Tessar ។ ម៉ាស៊ីនក៏មានប្រព័ន្ធ menu មួយថ្មីទាំងស្រុង អនុញ្ញាតឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលកាន់តែច្រើន ។
Action Cam X3000R អាចថតវីដេអូ ជាមួយ resolution អតិបរមា 4K នៅល្បឿន 30fps ឬ Full HD 1080 នៅល្បឿនឡើងដល់ 120fps ។ តួម៉ាស៊ីនត្រូវបានធ្វើពីវត្ថុធាតុដើមប្រឆាំងទឹក ប៉ុន្តែ Sony នៅទូន្មានអ្នកប្រើប្រាស់ថា គួរបំពាក់ case ការពារ ពេលថតរូបក្រោមទឹក ។ ការធ្វើឲ្យប្រសើរឡើងផ្សេងទៀតរបស់ X3000R គឺរបប Wi-Fi ខ្លាំងក្លា អនុញ្ញាតឲ្យបញ្ជាកាមេរ៉ាពីចម្ងាយកាន់តែឆ្ងាយ ។
តាមការប្រកាស Action Cam X3000R នឹងមានតម្លៃ ៤០០ដុល្លារ អមដោយគ្រឿងលម្អបញ្ជាពីចម្ងាយមានតម្លៃ ១០០ដុល្លារ ។ ម៉ូដែលគ្រឿងលម្អនេះត្រូវបានរចនាតូចជាង៣០ភាគរយ បើប្រៀបជាមួយជំនាន់មុន ។ ក្រៅពីនេះ Sony ក៏លក់ស៊េរី Action Cam AS300R មានជំនួយថតវីដេអូ Full HD 1080p ក្នុងតម្លៃ ៣០០ដុល្លារ ។
ផលិតផលទាំងពីរ នឹងឆាប់ចេញលក់នៅទីផ្សារអាមេរិកនៅចុងខែនេះ ហើយនឹងមានមុខនៅបណ្តាទីផ្សារទ្វីបអាស៊ី ក្នុងពេលវេលាខាងមុខ ៕
ដោយ: តូច រំលឹក
Sony ចេញកាមេរ៉ា X3000R: ថតភាពយន្ត 4K ប្រឆាំងរំញ័រអុបទិក
RELATED ARTICLES