Friday, April 26, 2024
Homeសន្ដិសុខសង្គមប៉ូលិសឆ្មក់ចូលទីតាំងបម្រើសេវាផ្លូវភេទខុស​ច្បាប់ ម្ដុំប៊ូឌីញ ផ្អើលទាំងយប់

ប៉ូលិសឆ្មក់ចូលទីតាំងបម្រើសេវាផ្លូវភេទខុស​ច្បាប់ ម្ដុំប៊ូឌីញ ផ្អើលទាំងយប់

ភ្នំពេញ៖ ទីតាំងបម្រើសេវាផ្លូវភេទដែលសង្ស័យថា មានបង្ខាំក្មេងស្រីជាអនីតិជនទុកបំរើផ្លូវភេទផងនោះ ត្រូវបាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ដោយមានការសំរបសំរួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី ឡាង សហការជាមួយអាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលធ្វើការឆែកឆេរផ្ទះមួយកន្លែងដែលគេសង្ស័យថាបានបង្ខាំង និងជួញដូរមនុស្សខុសច្បាប់ទុកសំរាប់បំរើសេវាកម្មផ្លូវភេទ ឃាត់ខ្លួនបានម៉ែយ៉ែមនិងក្មេងស្រីរងគ្រោះចំនួន៩នាក់ កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា នៅទីតាំងផ្ទះលេខ៥GBEថផ្លូវសុធារសខាងក្រោយខារ៉ាអូខេអ៊ិចធូ ប្លុកប៊ឌីង សង្កាត់ទន្លេបាសាក ខណ្ឌចំការមន ។

fsdgfds

បើតាមសំដីរបស់សមត្ថកិច្ចបានប្រាប់អោយដឹងថា ក្នុងប្រត្តិបត្តការបង្ក្រាបនេះ ខាងនាយកដ្ឋានបានឃាត់ខ្លួនជាក់ស្តែងបានម៉ែយ៉ែមចំនួន៣នាក់ និងជនរងគ្រោះចំនួន៦នាក់ ក្នុងនោះម៉ែយ៉េម៣នាក់ ១ឈ្មោះ ហ៊ាក់ ចាន់ ភេទស្រី អាយុ៤៥ឆ្នាំ  ២ឈ្មោះ ពៅ សុខន ភេទស្រី អាយុ ៤៥ឆ្នាំ និង៣ឈ្មោះ រឹក ឡាង ភេទស្រី អាយុ២៣ឆ្នាំ អ្នកទាំង៣នាក់មានមុខរបរមិនពិដប្រាកដ និងមានទីលំនៅផ្ទះកើតហេតុខាងលើ ។

sdgsdf

ចំណែកជនរងគ្រោះទាំង៦នាក់មាន ១ ឈ្មោះ វ៉ែន រតនៈ ភេទស្រី អាយុ ១៧ឆ្នាំ ទី២ឈ្មោះ ម៉ាញ ណាក់ ភេទស្រី អាយុ២១ឆ្នាំ ទី៣ឈ្មោះ យស់ ណារី ភេទស្រី អាយុ១៧ឆ្នាំ ទី៤ឈ្មោះ លេន ស្រីមុំ ភេទស្រី អាយុ ២១ឆ្នាំ ទី៥ឈ្មោះ ខឿន ស្រីឌឹក ភេទស្រី អាយុ២៨ឆ្នាំ និងទី៦ ឈ្មោះ ពៅ មុំ ភេទស្រី អាយុ២១ឆ្នាំ ។

ប្រភពដដែលបានបន្តទៀតថា មុននិងឈានដល់ការចុះបង្ក្រាបនេះខាងលោកបានទទួលពាក្យបណ្តឹងពីអង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងថាទីតាំងខាងលើមានបើកសេវាកម្មរកស៊ីផ្លូវភេទ និងមានការជួញដូរមនុស្សខុសច្បាប់ផងដែរ ក្នុងនោះក៏មានអនីតិជនផងដែរ ។ បន្ទាប់ពីធ្វើការសើបអង្កេតនិងស្រាវជ្រាវច្បាស់ហើយទើបសម្ថកិច្ចសំរុកចូលបង្ក្រាបតែម្តងទៅ ។

fcgdfg

ក្រោយពេលបង្ក្រាបបានហើយទាំងជនរងគ្រោះនិងជនសង្ស័យចំនួន៩នាក់ត្រូវបានបញ្ចូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរបន្ថែមទៀត ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES