Saturday, April 20, 2024
Homeសន្ដិសុខសង្គមតាទុកលិខិតបណ្តាំឱ្យចៅ រួចលោតទឹកសម្លាប់ខ្លួន

តាទុកលិខិតបណ្តាំឱ្យចៅ រួចលោតទឹកសម្លាប់ខ្លួន

ខេត្តស្ទឹងត្រែង៖ បុរសវ័យចំណាស់ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងរដោះស្រាយ មិនចេញ ក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវលិខិតបណ្តាំមួយដែលសរសេរ នៅលើសំបកកេសស្រាបៀរ ក្នុងអត្ថន័យអាឡោះ- អាល័យដល់ចៅៗរបស់ខ្លួនយ៉ាងខ្លាំង។ សព បុរសចំណាស់នោះបានលិចបាត់ខ្លួន៣ថ្ងៃ រហូត ដល់សពមានសភាពហើមស្អុយ ទើបអណ្តែត ឡើងក្នុងផ្ទៃទឹក នៅចំណុចឃុំសៀមបូក ស្រុក សៀមបូក និងត្រូវបានអ្នកនេសាទប្រទះឃើញ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។

fgfddsfsdf

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍សៀមបូក បាន ឱ្យដឹងថា នៅមុនពេលកើតហេតុ នៅរសៀល ថ្ងៃទី១៣ កញ្ញា មានប្រជានេសាទបានរាយ- ការណ៍មកថា បានប្រទះឃើញសពអណ្តែតទឹក នៅចំណុចខាងលើ ទើបសមត្ថកិច្ចជំនាញបាន ចុះដល់ទីតាំងកើតហេតុស្រង់យកសពឡើងមក លើគោក រួចពិនិត្យនិងធ្វើកោសល្យវិច័យ ទើប ដឹងថា ជាសពមនុស្សប្រុសវ័យចំណាស់ និងបាន ស្លាប់ចន្លោះប្រមាណ២ទៅ៣ថ្ងៃមកហើយ ព្រោះ សពមានសភាពហើមស្អុយទៅហើយ និងបាន អណ្តែតតាមខ្សែទឹកទន្លេមេគង្គលើ ចុះមកទន្លេ ក្រោម រហូតប្រជានេសាទប្រទះឃើញ។ នៅ លើសពមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ ថា អាចជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះ ឡើយពោលគឺស្លាប់ដោយសារតែលង់ទឹក ។

dsfgfdfdf

ប្រភពដដែលបន្តថា បន្ទាប់មកសមត្ថកិច្ច បានធ្វើការប្រកាសរកសាច់ញាតិ រហូតដល់ប៉ុន្មាន ម៉ោងក្រោយមក ក៏មានសាច់ញាតិមកបញ្ជាក់ ថា ពិតជាសមាជិកក្រុមគ្រួសារ ពួកគាត់ដែល បានបាត់ខ្លួនអស់រយៈពេល៣ថ្ងៃមកហើយ មែន។

តាមសម្តីស្ត្រីឈ្មោះថេត រ៉ុង អាយុ៦៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិហាងឃូបាន សង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែង ដែលបានអះអាងថា ជាប្រពន្ធរបស់សពបានបញ្ជាក់ឱ្យដឹងថា ប្តីរបស់ គាត់នេះ (សព) បានបាត់ខ្លួនតាំងពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ដោយសង្ស័យថា ទៅឃ្វាលគោ លុះដល់បាយថ្ងៃត្រង់មិនឃើញត្រឡប់មកវិញ សោះ ហើយទោះជាកូនចៅនាំគ្នាដើររកយ៉ាង ណាក៏មិនឃើញសោះ ទីបំផុតបែរជាទទួល ដំណឹងថា បានស្លាប់អណ្តែតទឹកទៅវិញ ។

តាមប្រភពពីអ្នកភូមិក្បែរនោះ បានឱ្យ ដឹងថា កាលពីថ្ងៃទី១១ កញ្ញា គេឃើញជន- រងគ្រោះចេញពីផ្ទះតាំងពីព្រលឹម ដោយបាន ទៅខ្ចីទូក អ្នកជិតខាងចុះទៅទន្លេ ហើយក៏បាត់ ដំណឹងសូន្យឈឹងតែម្តង ដែលគេសង្ស័យថា ជនរងគ្រោះទំនងជាខ្យល់គរងងឹតមុខធ្លាក់ចូល ទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់ ខណៈដែលចេញ ទៅមើលមងនៅក្នុងទន្លេ ។

fdfgdfds

ជុំវិញការស្លាប់របស់ជនរងគ្រោះក្រុមគ្រួសារ សាច់ញាតិហាក់ព្យាយាមលាក់បាំងនូវរឿងរ៉ាវ មួយចំនួន ប៉ុន្តែក្រោយមក សមត្ថកិច្ចក៏ស្រាវ- ជ្រាវដឹងថា ជនរងគ្រោះ បានបន្សល់ទុកលិខិត បណ្តាំមួយ កាលពីថ្ងៃទី០៩ កញ្ញា ដោយជន- រងគ្រោះបានសរសេរនៅលើសំបកកេសស្រាបៀរ ដែលមានខ្លឹមសារទាំងស្រុងថា “តាលាហើយ ចៅប្រុសស្រីទាំងអស់គ្នា តាមិនបានមើលថែ ចៅទៀតទេ តាទៅកន្លែងឆ្ងាយហើយ មើល មិនឃើញ ហៅមិនឮ ហើយតាសូមជូនពចៅ ទាំងអស់នៅឱ្យបានសុខសប្បាយណាចៅ ព្រោះ ព្រហ្មលិខិតតាត្រូវតែបញ្ចប់ត្រឹមនេះ តាលា ហើយចៅបណ្តូលបេះដូងទាំងអស់ ចៅប្រុស- ចៅស្រី នៅជិតឆ្ងាយ ចៅកុំរកហៅតា ចៅគ្មាន តាទៀតទេ ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០១៦”។

បន្ទាប់ពីសាច់ញាតិនាំយកសពដល់លំនៅឋានវិញ ក៏រៀបចំបូជាភ្លាមៗតែម្តង ដោយ សំអាងថា សពមានសភាពហើមស្អុយទៅហើយ មិនអាចទុកយូរបាននោះទេ។ យ៉ាងណាករណី ខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយសារតែលោតទឹកធ្វើអត្តឃាត ពុំមែនស្លាប់ដោយសារខ្យល់គរនោះទេ ៕

ដោយ ៖ សំបូរ

RELATED ARTICLES