Friday, April 26, 2024
Homeសន្ដិសុខសង្គមខឹងប្តីផឹកស៊ីច្រើនពេក ចងកសម្លាប់ខ្លួន

ខឹងប្តីផឹកស៊ីច្រើនពេក ចងកសម្លាប់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់តូចចិត្តប្តីចូលចិត្តផឹកស៊ីស្រវឹងនិយាយណែនាំមិនព្រមស្តាប់បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ឡៅតឿ បង្កឲ្យមានការរភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា តាមបណ្តោយផ្លូវបេតុង នៅចំណុចបន្ទប់ជួលលេខ៨៥ ស្ថិតនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ស្រ្តីចងកមានឈ្មោះម៉ែន ម៉ារា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ឃុំស្វាយជ្រុំ ភូមិដំបូកកកោះ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ បុរសជាប្ដីមានឈ្មោះ យ៉ែ ធារ៉ា អាយុ២៤ ឆ្នំា មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិព្រែកក្ដាម ស្រុកពញាឮ ខេត្តកណ្ដាល មានកូនស្រីអាយុ២ខួប ។

ghfgdf

តាមប្រភពពត៌មានពីបុរសជាប្តីបានឲ្យដឹងថា គាត់នឹងបានគ្នាជាប្តីប្រពន្ធជិត៦ឆ្នាំមក ហើយដោយបង្កើតបានកូនស្រីម្នាក់អាយុ២ខួបទុកឲ្យរស់នៅជាមួយឪពុកម្តាយនៅស្រុក កំណើត ។ កន្លងមកពេលគាត់ផឹកស៊ីតែងតែ យកប្រពន្ធទៅជាមួយរហូត ប៉ុន្តែប្រពន្ធមិនចង់ ឲ្យផឹកស៊ីស្រវឹងមកដល់ផ្ទះវិញឈ្លោះប្រកែកគ្នាជាញឹកញាប់ ទើបស្រ្តីជាប្រពន្ធតែងតែហាម មិនឲ្យគាត់ផឹកស្រា តែគាត់នៅតែផឹក ទើបពេលត្រឡប់មកពីផឹកស៊ីវិញនៅយប់កើតហេតុ គាត់បានសម្រាកនៅខាងក្រោម ចំណែកប្រពន្ធឡើងទៅសម្រាកនៅបន្ទប់ឡៅតឿតែម្នាក់ ឯង ហើយ ក៏មិនបានដឹងថាប្រពន្ធយកកន្សែងបង់កចងតាំងពីពេលណាទេ ព្រោះគាត់ស្រវឹងស្រាដេកលក់អត់ដឹង រហូតដល់ម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែ កញ្ញា គាត់ឈឺបត់ជើងភ្ញាក់ឡើងបើកភ្លើងស្រាប់តែឃើញប្រពន្ធបានចងកនៅលើបន្ទប់ ឡៅតឿស្លាប់បាត់ទៅហើយ ។

fgfdsd

ក្រោយពេលកើតហេតុ បានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យរួចហើយដឹងថាស្លាប់ ដោយសារចងកពិតប្រាកដមែន ។ សពត្រូវបានបុរសជាប្តីដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES