Saturday, April 20, 2024
Homeសន្ដិសុខសង្គមសុំម្តាយមកធ្វើការនៅភ្នំពេញ បែរជាមកលោតទឹកស្លាប់

សុំម្តាយមកធ្វើការនៅភ្នំពេញ បែរជាមកលោតទឹកស្លាប់

ភ្នំពេញ៖ សពយុវជនម្នាក់លោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារបានអណ្តែតតាមទឹកមកទើរក្បែរផ្ទះជនជាតិវៀតណាម ដែលរស់នៅតាមដងទន្លេពួកគេក៏បានយកខ្សែចងរួចទាញឡើងលើគោក និងបានរាយការណ៍ប្រាប់សម្ថកិច្ចអោយដឹងកាលពីម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី ១៤ ខែកញ្ញា នៅតាមដងទន្លេស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សពមានឈ្មោះ ម៉ុត ហុត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករលាងរថយន្ត មានស្រុកកំណើត ភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមសំដីរបស់បងប្អូនគ្រួសារសពបានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានសុំអ្នកផ្ទះមកភ្នំពេញដើម្បីរកការងារធ្វើ ។ ដោយសារតែជនរងគ្រោះឧស្សារហ៍ចុះឡើងភ្នំពេញ ទើបអ្នកផ្ទះអនុញ្ញាត្តិអោយមកដោយមិនមានការព្រួយបារម្ភ ។

fgfdfdsdf

ប្រភពដដែលបានបន្តទៀតថាពេលមកដល់ភ្នំពេញគ្រួសារជនរងគ្រោះតែងតែទូរស័ព្ទមកសួរសុខទុក្ខជារឿយៗ រហូតដល់ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៦ ទូរស័ព្ទជនរងគ្រោះមិនអាចទាក់ទងបានធ្វើឲ្យក្រុមគ្រួសារមានការបារម្ភមិនដឹងជាមានរឿងអ្វីកើតឡើង ។ ស្រាប់តែនៅល្ងាចថ្ងៃកើតហេតុមានគេទាក់ទងមកប្រាប់ថាកូនគាត់បានស្លាប់ហើយ សាកសពគេបានប្រទះឃើញអណ្តែតទឹកនៅទន្លេឯភ្នំពេញ ។ គ្រាន់តែទទួលបានដំណឹងភ្លាមក្រុមគ្រួសារសាច់ញ្ញាតិបានធ្វើដំណើរមកភ្នំពេញដើម្បីពិនិត្យមើលអោយកាន់តែច្បាស់ ។ ពេលមកដល់ទើបដឹងថាពិតជាឈ្មោះ ម៉ុត ហុត មែន តែហេតុអ្វីបានជាស្លាប់អណ្តែតទឹកទៅវិញ បើសពមិនដែលមានរឿងរកាំរកូសជាមួយគ្រួសារផងហ្នឹង ។ មិនអស់ចិត្តគ្រួសារសពបានសុំអោយសម្ថកិច្ចធ្វើកោសល្យវិច្ឆ័យថាតើសពស្លាប់ដោយគេវាយសម្លាប់រឺយ៉ាងណា ។

បន្ទាប់ពីពិនិត្យហើយសម្ថតកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះមិនមានអ្នកណាសម្លាប់ទេ គឺស្លាប់ដោយលោតទឹក ។ សមត្ថកិច្ចបានបង្ហើបទៀតថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង៨យប់ មានគេរាយការប្រាប់សមត្ថកិច្ចថា មានករណីលោតសំលាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែពេលសមត្ថកិច្ចមកដល់ជនរងគ្រោះបានលោតបាត់ទៅហើយ ។ មិនដឹងថាករណីនេះអាចជារឿងតែមួយរឺយ៉ាងណា ។

ក្រោយពេលពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានប្រគល់សពអោយទៅគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ដោយ៖ ប៊ុន ស៊ុន្ធី

RELATED ARTICLES