អត់លុយផ្ញើឲ្យម៉ែធ្វើបុណ្យភ្ជុំ ចាក់ម៉ូតូឌុប១កាំបិត ប្លន់យកម៉ូតូ

fggfdsds
ជនសង្ស័យត្រូវគេវាយប៉ោងមុខ ក្រោយចាក់ប្លន់ម៉ូតូឌុបមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសារភាពថា អត់មានលុយផ្ញើរឲ្យម្តាយនាថ្ងៃបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះដាច់ចិត្តទិញកូនកាំបិតមួយយកមកធ្វើសកម្មភាពចាក់ប្លន់យកម៉ូតូបានសម្រេច ជិះរត់គេចទៅបុកបង្គោលចំណាំងផ្លាតនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យដួលបែកមុខបែកមាត់នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវអាស៊ាន ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ។

ជនរងគ្រោះមានឈ្មោះគីម លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិពាមឧកញ៉ាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមាន ឈ្មោះ ឆ ជិនណារដ្ឋ អាយុ១៦ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិរបោះអង្កាញ់  សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ffsddfas

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BF-៦៣៨១ រត់ឌុបឈប់ចាំម៉ូយនៅមុខណាហ្គាវើរ ស្រាប់តែមានជនសង្ស័យម្នាក់បានហៅអោយឌុបទៅផ្ទះនៅភូមិបោះអង្កាញ់ក្នុងតំលៃ៣ម៉ឺនរៀល ពេលមកដល់ចំណុចកើតហេតុខាងលើជិតដល់ផ្ទះរបស់ជនសង្ស័យហើយជាកន្លែង ស្ងាត់ជនសង្ស័យបានយកកូនកាំបិតចាក់ជនរងគ្រោះចំស្មាឆ្វេង២កាំបិត បណ្តាលអោយដួលម៉ូតូហើយជនសង្ស័យបានលើកម៉ូតូជិះរត់គេចទៅដល់មុខស្ថានីយទូរទស្សន៍ហង្សមាសជនសង្ស័យបានជិះទៅបុកបង្គោលចំណាំងផ្លាតបណ្តាលឲ្យដួលបែកមុខបែកមាត់ ស្របពេលនោះជនសង្ស័យបានដើរទៅមុខទៀតស្រាប់តែឃើញម៉ូតូដួល តែអត់ឃើញជន សង្ស័យទេ ជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចជួយរកឃើញជនសង្ស័យក៏បានចាប់ខ្លួនតែម្តង ។

dfsddfs

ក្រោយពេលកើតហេតុជនសង្ស័យបានសារភាពថាមូលហេតុដែលគេសម្រេចចិត្តចាក់ប្លន់យកម៉ូតូនេះដោយសារតែគេអត់មានលុយផ្ញើរឲ្យម្តាយនៅស្រុកកំណើតនាថ្ងៃបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ គួន ចំរើន