Saturday, September 21, 2024
Homeព័ត៌មានជាតិអុជធូបសែនព្រះខែ ឆេះជំនាងផ្ទះ ក្នុងបុរីប៉េងហ៊ួត ផ្អើលសមត្ថកិច្ចជួយពន្លត់

អុជធូបសែនព្រះខែ ឆេះជំនាងផ្ទះ ក្នុងបុរីប៉េងហ៊ួត ផ្អើលសមត្ថកិច្ចជួយពន្លត់

ភ្នំពេញ៖ បុរសម្នាក់បានអុជធុបសែននំព្រះ ខែថ្វាយជំនាងផ្ទះ ស្រាប់តែកម្ទេចភ្លើងធូប នោះ ធ្លាក់មកលើកម្ទេចកម្ចីដែលអាចងាយឆេះ ក៏បង្កជាអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ សុំអន្ត រាគមន៍ពីក្រុមពន្លត់អគ្គិភ័យ ឱ្យមកជួយបាញ់ ទឹកពន្លត់ កាលពីម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅវីឡាភ្លោះ លេខ៦ ផ្លូវ ឈ-០៨ ក្នុងបុរីប៉េងហួត ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

fdfgdfs

លោកណាច ហូវ អាយុ៣៦ឆ្នាំ ជាម្ចាស់ ផ្ទះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់ បានសែននំនៅជំនាងផ្ទះ ដោយមានដាក់ភ្លើង លម្អផង រហូតដល់អស់ធូប ទើបគ្រួសារគាត់ ចេញពីផ្ទះ។ លុះដល់ម៉ោងខាងលើ ស្រាប់តែ មានគេចុចទូរស័ព្ទមកប្រាប់គាត់ថា ភ្លើងឆេះ ផ្ទះគាត់ ទើបគាត់ត្រឡប់មកវិញ ឃើញខាងក្នុង ឆេះខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ។

grdsdf

សមត្ថកិច្ចបានសន្និដ្ឋានថា អគ្គិភ័យនេះ អាចឆេះចេញពីជំនាងផ្ទះ ពីព្រោះមានការអុជ ធូប និងដាក់ភ្លើងលម្អសែននំ ហើយម្ចាស់ផ្ទះ មិនបានប្រយ័ត្ន ក៏ទុកចោលចាកចេញទៅ។ លុះ មកដល់ឃើញភ្លើងឆេះបែបនេះ ប្រជាពលរដ្ឋ ខ្នះខ្នែងដៃជើង នាំគ្នាជួយពន្លត់ ព្រោះតែខ្លាច ភ្លើងឆេះរាលដាលដល់ផ្ទះជិតខាង ព្រមទាំង សុំអន្តរាគមន៍ពីក្រុមរថយន្តពន្លត់អគ្គិភ័យ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

fdsdfdsf

មន្ត្រីនគរបាលដដែលបានបន្តថា បន្ទាប់ពី ទទួលបានព័ត៌មានបែបនេះភ្លាម ក្រុមជំនាញ បានបើករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន ចំនួន២គ្រឿង ចេញមកជួយបាញ់ទឹកពន្លត់។ ប៉ុន្តែ នៅពេលសមត្ថកិច្ចបើករថយន្តមកដល់ គឺមិនទាន់ទាំងបានបាញ់ពន្លត់ផង ក៏ត្រូវប្រជា ពលរដ្ឋនាំគ្នាពន្លត់ភ្លើងអស់ទៅវិញ ដោយប្រើ ប្រាស់បំពង់ពន្លត់អគ្គិភ័យ បាញ់អស់ជាច្រើនបំពង់។

ទោះជាយ៉ាងណានៅក្នុងគ្រោះអគ្គិភ័យ នោះមិនបានបង្កឱ្យមានមនុស្សណាម្នាក់ រងរបួសនោះឡើយ ៕

RELATED ARTICLES