Saturday, September 21, 2024
Homeសន្ដិសុខសង្គមស្រីស្អាតសង្សារគំរាមសម្លាប់ ភ័យពេករត់ចេញពីផ្ទះ រកប៉ូលិសជួយ

ស្រីស្អាតសង្សារគំរាមសម្លាប់ ភ័យពេករត់ចេញពីផ្ទះ រកប៉ូលិសជួយ

ភ្នំពេញ៖ ស្រីក្មេងរូបស្រស់ម្នាក់ បានទាក់ទងស្នេហាជាមួយបុរសម្នាក់ និងឈានដល់រស់នៅជាមួយគ្នាដោយមិនបានរៀបការ អស់រយៈពេលជាងមួយឆ្នាំមកហើយ ប៉ុន្ដែដោយសារបុរសជាសង្សារជាមនុស្សញៀនថ្នាំ និងស្រា ចេះតែរករឿងប្រចណ្ឌមិនឈប់ រហូតដល់ប្រើហិង្សាដាក់នាងជាញឹកញាប់ និងថែមទាំងគំរាមសម្លាប់ទៀតផង ទើបធ្វើឲ្យនាងភ័យខ្លាចស្លាប់ បានរត់ចេញពីផ្ទះជិះម៉ូតូមួយគ្រឿង ជាអកុសលម៉ូតូខូចបណ្តើរតាមផ្លូវជួបសមត្ថកិច្ចសុំឲ្យជួយអន្តរាគមន៍ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែកញ្ញា តាមបណ្តោយផ្លូវ៣៦ នៅក្នុងបុរីសុនីផ្ទះលេខ១១៦ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

dffdsdf

ស្ត្រីរងគ្រោះមានឈ្មោះហុង លី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំស្ពានដែក សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តតាកែវ បានអោយដឹងថា កន្លងមកនាង ជានារីខារ៉ាអូខេ ហើយបានស្គាល់គ្នាជាមួយបុរសជាសង្សារមានរស់នៅជាមួយគ្នារយៈពេល មួយឆ្នំាមកហើយ ។ ចាប់តាំងពីនាងមករស់នៅជាមួយសង្សារក៏បានឈប់ធ្វើការ ចំណែក បុរសជាសង្សារជាមនុស្សញៀនថ្នាំនិងរកស៊ីលក់ថ្នាំញៀន ពេលដែលផឹកស៊ីស្រវឹងតែងតែ វាយធ្វើបាបនិងគំរាមសម្លាប់ចោល ហើយប្រចណ្ឌទៀត ធ្វើឲ្យរូបនាងពិបាករស់នៅជាមួយ ទើបនៅយប់កើតហេតុស្រាប់តែបាត់សង្សារត្រឡប់មកពីផឹកស៊ីស្រវឹងហើយគំរាមសម្លាប់ ទៀត រូបនាងដាច់ចិត្តយកម៉ូតូម៉ាកស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1V2400 មួយគ្រឿងជិះចេញពីផ្ទះដើម្បីវិលទៅស្រុកកំណើតវិញ ខណៈពេលជិះមកដល់ចំណុចខាងលើ ម៉ូតូខូចនាងបានចុះបណ្តើរតាមផ្លូវស្រាប់តែជួបកម្លាំងល្បាតសួរនាំ នាងបានរៀបរាប់ប្រាប់ ហើយសុំឲ្យសមត្ថកិច្ចជួយរកកន្លែងឲ្យនាងសម្រាកមួយយប់ផងព្រោះនៅជាប់នឹងខ្លួនមាន លុយតែ២០០០រៀលតែប៉ុណ្ណោះ ។

ddfdsfdsf

បន្ទាប់ពីស្តាប់សាច់រឿងហើយសមត្ថកិច្ចមិនដឹងជានាំនាងទៅណាក៏ឲ្យទៅអង្គុយសម្រាកនៅក្នុងស្តារម៉ាតមួយយប់រង់ចាំព្រឹកឡើងទាក់ទងទៅសាច់ញាតិឲ្យមកទទួលត្រឡប់ទៅ ស្រុកកំណើតវិញ ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES