Friday, March 29, 2024
Homeព័ត៌មានជាតិសែ​រាជ​វង្ស​ជំនិត​សម្តេច​ឪ ខក​ព្រះ​ទ័យ ព្រះ​ញាតិ​វង្ស បាន​ត្រឹម​យាង​ជួប​ឱប​យំ​មួយ​ភ្លែត​

សែ​រាជ​វង្ស​ជំនិត​សម្តេច​ឪ ខក​ព្រះ​ទ័យ ព្រះ​ញាតិ​វង្ស បាន​ត្រឹម​យាង​ជួប​ឱប​យំ​មួយ​ភ្លែត​

ភ្នំពេញ ៖ សែរាជវង្សជំនិតសម្តេចឪ ព្រះបរមរតនកោដ្ឋ ព្រះនាមឌួង សុវណ្ណរ័ត្ន ដែល ព្រះអង្គម្ចាស់ធម្មិកោ បានទទួលស្គាល់ជាម្ចាស់ ពិតប្រាកដនោះ ត្រូវអ្នកផ្តួចផ្តើមប្រកាសរក សែញាតិវង្សរបស់ព្រះអង្គអះអាងថា ព្រះអង្គ កំពុងទ្រុឌទ្រោមព្រះកាគួរឱ្យព្រួយបារម្ភ។ លោក សៀន កាម៉ងដង់ អ្នកសូនរូបលោកបណ្ឌិតកែម ឡី ដែលជាអ្នកបានជួបព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន មុនគេ និងបានប្រកាសអំពាវនាវរកព្រះញាតិវង្ស មកជួយសង្គ្រោះព្រះអង្គម្ចាស់ ដែលកំពុង ស្ថិតនៅក្នុងវ័យជរានោះ បានថ្លែងថា ព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន និងរូបលោកហាក់មាន ការខកព្រះទ័យ និងខកចិត្តចំពោះព្រះញាតិវង្ស ដែលបានត្រៀមមកជួបឱបយំ សម្តែងការនឹក រលឹកមួយភ្លែត រួចទៅវិញបាត់ ទុកឱ្យព្រះអង្គម្ចាស់វ័យចំណាស់ដែលជាសែរាជវង្សជំនិតរបស់ សម្តេចឪ ព្រះបរមរតនកោដ្ឋ អង្គនេះ ស្ថិតក្នុង ស្ថានភាពដដែល ខណៈដែលព្រះអង្គម្ចាស់ដ៏ មានវ័យចំណាស់អង្គនេះ ត្រូវការភាពកក់ក្តៅ សម្រាប់ជីវិតចុងក្រោយ របស់ព្រះអង្គ គឺមាន ញាតិវង្សយកចិត្តិទុកដាក់ បានរស់នៅក្បែរ។

king-1

ក្នុងព្រះជន្ម៩៣ព្រះវស្សា បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន កំពុងរស់នៅក្នុង ជីវភាពខ្វះខាតដូចរាស្ត្រសាមញ្ញធម្មតា ជាមួយ កូនស្រីចិញ្ចឹម នៅក្នុងភូមិព្រែកតាមាក់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ សម្រាប់ អ្នកដែលមិនបានដឹងប្រវត្តិរបស់ព្រះអង្គ គ្មាន អ្នកណាចាប់អារម្មណ៍ថា ព្រះអង្គជាសែរាជវង្ស ទេ។ ប៉ុន្តែយោងតាមព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ ដែលបានយាងចុះទៅទតឃើញស្ថានភាពជិវិតជាក់ស្តែងរបស់ព្រះអង្គផ្ទាល់ បានទទួលស្គាល់ថា ព្រះអង្គឌួង សុវណ្ណរ័ត្ន ពិតជា សែរាជវង្សស៊ីសុវត្ថិ និងត្រូវជាម្ចាស់មារបស់ ព្រះអង្គប្រាកដមែន។

ក្រៅពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មក ដល់ពេលនេះ ក៏មានសែញាតិវង្សរបស់ព្រះអង្គ ម្ចាស់ឌួង សុវណ្ណរ័ត្ន មួយចំនួនទៀត រួមមាន ព្រះអនុជពៅរបស់ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាដើម បានយាងហោះហើរ ពីដែនកោះអូស្ត្រាលី មកជួបឱបទួញព្រះកន្សែង បង្ហាញនូវក្តីអាណិតអាសូរព្រះអង្គ។

king-5

លោកសៀន កាម៉ង់ដង់ ដែលជាអ្នកយក ចិត្តទុកដាក់ជួយទំនុកបម្រុង និងប្រកាសស្វែង រកសែញាតិវង្សជូនព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន នោះ បានឱ្យដឹងថា លោកសប្បាយចិត្តណាស់ ព្រោះសុបិនរបស់លោកដដែលចង់ឱ្យព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន បានជួបព្រះញាតិវង្សនោះ បានក្លាយជាការពិត នៅពេលឃើញព្រះញាតិវង្សយាងមកជួប និងទទួលស្គាល់ជាបន្តបន្ទាប់ ប៉ុន្តែមកដល់ពេលនេះ ទាំងរូបលោក ក៏ដូចជា ប្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន ហាក់មានារខកចិត្ត និងខកព្រះទ័យ ព្រោះញាតិវង្សទាំងនោះបង្ហាញ វត្តមានមកជួបឱបយំ (ព្រះកន្សែង) តែមួយ ភ្លែត ក៏ទៅវិញបាត់ មិនបង្ហាញការជួយយក អាសា គិតគូរពីស្ថានភាពជីវិតរបស់ព្រះអង្គ តទៅមុខទៀត។

លោកសៀន កាម៉ង់ដង់ បានសរសេរនៅ ក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ថា អត្តាហិ អត្តណោនាថោ ការ ខំប្រឹងប្រែងរបស់ខ្ញុំពីដើមដល់ទីបញ្ចប់ លោក តាម្នាក់ ជារាជវង្ស នៅតែឯកោដដែល ថ្ងៃនេះ លោកពិតជាថមថយកម្លាំងខ្លាំងណាស់ ខ្ញុំក៏គិត ថា ជីវិតចុងក្រោយលោកនឹងបាននៅជិតញាតិ លោកមួយណាក៏បាន តែផ្ទុយទៅវិញ លោកតា មិនបានផ្លាស់ប្តូរអ្វីទេ លោកបែរជាអស់សង្ឃឹម ទាំងក្រៀមក្រំបំផុត។ ចំពោះខ្ញុំវិញ បើត្រឹមតែ លុយ ខ្ញុំអាចជូនលោកតា មួយអាទិត្យ២០ដុល្លារ សម្រាប់លោកទិញកាតនិយាយទូរសព្ទ័ជាមួយព្រះសង្ឃ៘ ខ្ញុំធ្វើបាន។ តែពេលនេះលោក មិនត្រូវការលុយទេ គឺលោកត្រូវការកូនចៅ និង ជាញាតិ សុំនៅជិតឱ្យបានកក់ក្តៅ ចុះហេតុអ្វី បានដឹងហើយ ឃើញហើយ បែបត្រឹមតែមក យំមួយភ្លែត ហើយបាត់អស់ទៅវិញ? ជាប្រវត្តិសាស្ត្រហើយដែលខ្ញុំហ៊ានអំពាវវនារកញាតិ របសទ្រង់ឃើញ។ ពេលដែលខ្ញុំខំធ្វើល្អ នាំគ្នា ថាខ្ញុំយកមុខមាត់ ដល់ខ្ញុំមិនទៅ លោកតាខ្ញុំ លំបាកដដែល។ សូមលោកតាធ្វើដំណើរតាម កម្មយើងទៅចុះ! សូមទេព្តាផ្តល់នូវកម្លាំងដល់ លោកតា គ្រប់ពេលវេលាផង!”

king-3

បន្ថែមលើខ្លឹមសារក្នុងហ្វេសប៊ុកនេះ លោក សៀន កាម៉ង់ដង់ បានប្រាប់នគរធំនៅថ្ងៃ ដដែលនោះថា ក្នុងពេលនេះ អ្វីសំខាន់ ត្រូវការ យកព្រះអង្គមកកន្លែងមានសុវត្ថិភាព ដែលមាន ការមើលថែត្រឹមត្រូវ។ ដូច្នេះពិតជាតម្រូវការ ជាចាំបាច់សម្រាប់ការជួយយកចិត្តទុកដាក់គិតគូរពីសែញាតិវង្ស។

លោកសៀន កាម៉ង់ដង់ បញ្ជាក់ថា បើ តាមអារម្មណ៍ដែលខ្ញុំកំពុងតែគិត ហើយពេល ដែលខ្ញុំនៅពិភាក្សាជាមួយលោក ព្រោះលោក មានតែខ្ញុំមួយដែលស្និទ្ធស្នាល លោកទុកខ្ញុំជា កូនចិញ្ចឹមម្នាក់ ដែលលោកស្រលាញ់។ អ៊ីចឹង ខ្ញុំសុំផ្តាំផ្ញើអ្វីដែលខ្ញុំចង់បានទី១ ហើយព្រះទ័យ លោកក៏គិតអ៊ីចឹងដែរ គឺថាសាច់ញាតិខាងរាជវង្សតូច ឬធំប៉ុនណា ឬក៏មិត្តភក្តិបងប្អូនដែល ស្គាល់គាត់ យ៉ាងណាក៏ដោយ ខ្ញុំសូមអំពាវនាវ ថា សំខាន់បំផុត ក្នុងពេលឥឡូវនេះ គឺត្រូវការ យកលោកមកកន្លែងដែលមានសុវត្ថិភាព ហើយ សុវត្ថិភាពនេះ គឺសុវត្ថិភាពបានមើលការខុស ត្រូវនូវព្រះសុខភាពរបស់លោក ទី១លោក ខ្សោយមែនទែនហើយ បើយើងគ្មានពេទ្យគ្មាន អីមើលតាមដាននូវសុខភាពលោកទេ គឺយើង ទាំងអស់គ្នា ខ្ញុំមិនប្រមាថទេ យើងមិនទាន់ពេល វេលា ដែលគ្រោងទុកត្រូវជួយលោក មិនអាច ទាន់ជាដាច់ខាត ព្រោះអីលោកទ្រុឌទ្រោមមែន ទែនពេលយ៉ាងខ្លីហ្នឹង។ ការពិតលោកអត់ចង់ បានកន្លែងស្នាក់នៅល្អប៉ុនណាទេ លោកចង់បាន តែឃើញមនុស្សម្នាក់ ដែលលោកគិតថាជាញាតិ របស់លោក ធ្វើម៉េចឱ្យឃើញមុខគ្នារាល់ថ្ងៃមិន រហូតទាមទារឱ្យខ្ញុំទិញទូរស័ព្ទដែលអាចប្រើ ថាច់ហើយមើលមុខគ្នាទោវិញទទៅមក តែ កន្លែងនោះវាអត់មានប្រព័ន្ធអ៊ីនធើរណេត ដល់ អ៊ីចឹងខ្ញុំអត់ទានដឹងត្រូវសម្រេចថា តាមព្រះទ័យរបស់លោកប៉ុនណា វាពិបាកមែនទែន។ បានន័យថា ការដែលទៅមួយភ្លែតរបស់ញាតិ វង្សរបស់ព្រះអង្គនោះ បើធ្វើអ៊ីចឹង ដូចតែអ្នកដទៃដែរហ្នឹង ព្រោះឃើញញាតិរបស់លោកៗ សប្បាយចិត្ត និងចេះតែសួរខ្ញុំថា ថ្ងៃណា គេមក ទៀត? ដូច្នេះញាតិវង្សរបស់ព្រះអង្គ គួរតែយល់ ពីបញ្ហានេះ

king-2

RELATED ARTICLES