Friday, April 26, 2024
Homeព័ត៌មានជាតិសាហាវណាស់ ! ស្រវឹងស្រា តណ្ហាកម្រើក ចាប់យាយ៨៦ឆ្នាំរំលោភ

សាហាវណាស់ ! ស្រវឹងស្រា តណ្ហាកម្រើក ចាប់យាយ៨៦ឆ្នាំរំលោភ

ខេត្តកណ្តាល៖ បុរសល្មោភកាមម្នាក់ ពេលផឹកស្រាស្រវឹងជោក ក៏ដេញចាប់ឱបក្មេងស្រីៗ ពេញភូមិ លុះអ្នកភូមិដេញវាយ ក៏រត់គេចបាត់ ស្រាប់តែពាក់កណ្តាលអធ្រាត្រ ក៏លបចូលទៅ ក្នុងផ្ទះលោកយាយអាយុ៨៦ឆ្នាំម្នាក់ ដែលជា ចាស់ជរាឈឺដេកដួលនៅលើកន្ទេល ធ្វើសកម្ម- ភាពចាប់សើយសារុងប្រុងចាប់រំលោភ លុះ លោកយាយស្រែកឆោឡោហៅ អ្នកភូមិឱ្យជួយ ធ្វើឱ្យជនសង្ស័យខឹង ក៏វាយដំលោកយាយរងគ្រោះ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង ទីបំផុត អ្នកភូមិព័ទ្ធចាប់បានប្រគល់ឱ្យសមត្ថកិច្ច ។

ករណីប្រុសប្រមឹកល្មោភកាមចាប់រំលោភ លោកយាយអាយុ៨៦ឆ្នាំនេះ បានកើតមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់  ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះ លោកយាយរងគ្រោះ ស្ថិតក្នុងភូមិល្វាទោង  ឃុំកំពង់កុង ស្រុកកោះធំ ។

ជនល្មោភកាមរូបនេះ មានឈ្មោះប៊ុង ធឿន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ក្នុងភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ។ ចំណែកលោកយាយរងគ្រោះ មានឈ្មោះឌ.ស អាយុ៨៦ឆ្នាំ ជាចាស់ជរា មានលំនៅក្នុងភូមិ កើតហេតុខាងលើ ។

fdfdssd

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ នៅម៉ោងប្រមាណ២ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៦ គេឃើញជនសង្ស័យឈ្មោះប៊ុង ធឿន  បានដើរពីទិសលិចចូលមកក្នុងភូមិល្វាទោង ទាំង សភាពស្រវឹងស្រាអួទីនួ ដើរស្ទើរមិនត្រង់ផ្លូវ។  លុះដើរចូលដល់ក្នុងភូមិ នៅពេលដែលឃើញ ក្មេងស្រីៗ ជនសង្ស័យរូបនោះបានស្ទុះរត់ដេញ ចាប់ឱប ធ្វើឱ្យក្មេងៗភ័យនាំគ្នារត់ទៅប្រាប់ឪពុក- ម្តាយ និងត្រូវអ្នកភូមិចេញ មកជួយអន្តរាគមន៍ ដេញវាយជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល មិនដឹងជារត់ទៅសំងំលាក់ខ្លួនដល់ទីណា។

ប្រភពដដែលបន្តថា រហូតមកដល់វេលា ម៉ោង១១យប់ ថ្ងៃដដែល ស្រាប់តែជនសង្ស័យ បានលបឡើងទៅលើផ្ទះលោកយាយរងគ្រោះ  រួចក៏ធ្វើសកម្មភាពចាប់សើយសារុងលោកយាយ ប្រុងរំលោភ ធ្វើឱ្យលោកយាយរងគ្រោះ ភិតភ័យ ក៏ស្រែកឆោឡោហៅអ្នកភូមិឱ្យជួយ ភ្លាមនោះ ជនសង្ស័យផ្ទុះកំហឹង ក៏បានវាយទៅលើលោក យាយរងគ្រោះ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង ភ្លាមៗនោះ ប្រជាពលរដ្ឋបានឮសម្រែក ដង្ហោយសុំជំនួយពីលោក យាយរងគ្រោះ ក៏នាំគ្នា ស្ទុះទៅមើល ស្រាប់តែប្រទះឃើញជនសង្ស័យ ឈ្មោះប៊ុង ធឿន កំពុងវាយលោកយាយ រងគ្រោះ និងប្រុងចាប់រំលោភទៀតផង ទើបប្រជាពលរដ្ឋនាំគ្នាចាប់ជនសង្ស័យចងទុកមួយកន្លែង រួចក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង ។

ប្រភពពីសមត្ថកិច្ចស្រុកកោះធំ បានឱ្យដឹង ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋថា មានករណីប្រុសល្មោភកាម ចាប់ រំលោភលោកយាយអាយុ៨៦ឆ្នាំមក សមត្ថកិច្ច បានចុះអន្តរាគមន៍ភ្លាមៗ ប៉ុន្តែដោយសារផ្ទះ ជនរងគ្រោះស្ថិតនៅឆ្ងាយផង ម៉្យាងយប់ជ្រៅ  មេឃក៏ធ្លាក់ភ្លៀងខ្លាំងទៀត ទម្រាំតែសមត្ថកិច្ច ដើរទៅដល់ទីតាំងកើតហេតុ គឺវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៦។ បន្ទាប់មក សមត្ថកិច្ចក៏នាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលកំពុងកុង ដើម្បីធ្វើ ការសាកសួរ។

ffdfdsfsd

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាចង់ចាប់រំលោភលោកយាយរងគ្រោះ តែត្រូវលោកយាយរងគ្រោះ ស្រែកឆោឡោ ធ្វើឱ្យគេខឹង ក៏វាយលោកយាយ រងគ្រោះឱ្យរងរបួសច្រើនកន្លែងប្រាកដមែន ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES