Saturday, April 20, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ឱ្យ​ឪពុក​ម្តាយសិស្ស​ជាប់​​និទ្ទេសA និង​នា​យក​សា​លា ចូលជួបថ្ងៃ២១ កញ្ញា

សម្តេច​ហ៊ុន សែន ឱ្យ​ឪពុក​ម្តាយសិស្ស​ជាប់​​និទ្ទេសA និង​នា​យក​សា​លា ចូលជួបថ្ងៃ២១ កញ្ញា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោហ៊ុន សែន បានសម្រេចឱ្យអ្នក អាណាព្យាបាលរបស់សិស្ស ដែលបានប្រឡង ជាប់បាក់ឌុបនិទ្ទេស A រួមនឹងនាយកសាលា ចួលរួមនៅក្នុងជំនួបដោយផ្ទាល់ជាមួយនឹងសម្តេច នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ នា វិមានសន្តិភាព រាជធានីភ្នំពេញ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន បញ្ជាក់ឱ្យដឹង កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ថា “ជូនចំពោះអភិបាលខេត្ត ក្រុង រាជធានី ចំពោះការជួបជុំសិស្សជាប់និទ្ទេស (A) នៅថ្ងៃទី២១ ខែកញ្ញា ២០១៦។

hun-sen1

ក្មួយៗដែលប្រឡងជាប់មធ្យមសិក្សាទុ- តិយភូមិនិទ្ទេស (A) ជាទីស្រលាញ់។ ដំបូងពូ សូមចូលរួមអបអរសាទរចំពោះក្មួយៗ ដែល ទទួលបានលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបាន កំណត់យកម៉ោង៨ៈ៣០ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ជួបក្មួយៗនៅវិមានសន្តិភាព។

សូមក្រសួងអប់រំ យុវជន និងកីឡា ព្រម ទាំងអភិបាលរាជធានី ខេត្ត ក្រុង ទាំងអស់ ដែល មានសិស្សប្រឡងជាប់និទ្ទេស (A) គឺសូមរៀប ចំឱ្យបានល្អ និងធានាសុវត្ថិភាពសម្រាប់ការធ្វើ ដំណើរ និងការស្នាក់នៅរបស់សិស្សានុសិស្ស និងអាណាព្យាបាលជាពិសេសសិស្សមកពីខេត្ត។

បន្ថែមលើការណែនាំខាងលើនេះ ក្រោយ ពេលខ្ញុំបានពិភាក្សាជាមួយ ឯ.ឧ ហង់ ជួនណារ៉ុន គឺសម្រេចយកនាយកវិទ្យាល័យ ដែលមានសិស្ស ប្រឡងជាប់និទ្ទេស (A) មួយរូបទៀត ដើម្បី ចូលរួមជួបខ្ញុំនៅព្រឹកថ្ងៃទី២១ កញ្ញា ខាងមុខ នេះ។ សុំរៀបចំឱ្យមកជាមួយសិស្ស និងគ្រួសារ សិស្សដែលរាជធានីខេត្ត ទទួលខុសត្រូវលើការ ចំណាយទាំងការធ្វើដំណើរ និងការស្នាក់នៅ ដូចបានណែនាំខាងលើ។

ឆ្លៀតយកឱកាសនេះ ពូសូមចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់ នៅទូទាំងប្រទេស និងសំដែងការសោកស្តាយ ចំពោះក្មួយៗ ដែលប្រឡងមិនជាប់ ហើយ សង្ឃឹមថា ក្មួយៗ នឹងប្រឹងរៀន ដើម្បីប្រឡង នៅឆ្នាំក្រោយទៀត”។

ដោយឡែកយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា លេខ៤៨៥៧ អយក.រប ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ និងចុះហត្ថលេខាដោយលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន បញ្ជាក់ឱ្យដឹងថា “ជម្រាបមក លោក លោកស្រី ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត

កម្មវត្ថុ ៖ ការអនុញ្ញាតបន្ថែម ឱ្យនាយក សាលា ដែលមានបេក្ខជននិទ្ទេស A នៅក្នុងការ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២២ សីហា ២០១៦ ចូលជួប សំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

យោង ៖ ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

តបតាមកម្មវត្ថុ និងយោងខាងលើ សូម លោក លោកស្រីប្រធាន ជ្រាបថា សម្តេចអគ្គ-មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតបន្ថែម ទៀតឱ្យនាយកសាលាដែលមានបេក្ខជននិទ្ទេស A នៅក្នុងការប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ សម័យប្រឡង ៖ ២២ សីហា ២០១៦ ចូលជួបសំណេះសំណាលជាមួយ នៅ វិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ៈ៣០ នាទីព្រឹក។ ចំពោះឪពុកម្តាយរបស់បេក្ខជន និទ្ទេស A ក៏អាចមកចូលរួមជាមួយកូនបានដែរ។ ទន្ទឹមនឹងនេះ មន្ទីរត្រូវធ្វើបញ្ជីគណៈប្រតិភូ ដោយ បញ្ជាក់អំពីសមាសភាព (អ្នកដឹកនាំ នាយកសាលា បេក្ខជន និងឪពុកម្តាយ) តាមរាជធានី ខេត្តនីមួយៗ រួចផ្ញើមក ក្រសួងអប់រំ យុវជន និង កីឡា ឱ្យបានត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ តាមរយៈអ៊ីមែល ៖ salin_ros@yahoo.com និង ungngohok@yahoo.com

អាស្រ័យហេតុនេះ សូមលោក លោកស្រី ប្រធានដឹកនាំគណៈប្រតិភូ ដែលមានសមាសភាព នាយកសាលា ដែលមានបេក្ខជននិទ្ទេស A និងបេក្ខជន និទ្ទេស A  នៅតាមរាជធានី ខេត្ត របស់ខ្លួនមកចូលរួមក្នុងជំនួបប្រកបដោយកិត្តិយស ដ៏ខ្ពង់ខ្ពស់នេះ កុំបីខាន និងរៀបចំឱ្យបានល្អ នូវ ការធ្វើដំណើរ និងការស្នាក់នៅ ធានាឱ្យបាន នូវសុវត្ថិភាព ពិសេសសិស្សមកពីខេត្ត។

រាល់ការចំណាយក្នុងបេសកកម្មជាបន្ទុក របស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តសាមី។

សូមលោក លោកស្រីប្រធាន ទទួលនូវ ការរាប់អានអំពីខ្ញុំ”។

គួរបញ្ជាក់ថា យោងតាមការប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡង បាក់ឌុបឆ្នាំ២០១៦ នេះ មានបេក្ខជនជាប់ជា ផ្លូវការ ចំនួន ៦២,១៨ ភាគរយ ស្មើនឹងចំនួន ៥៥៧៥៣នាក់ ក្នុងចំណោមបេក្ខជនប្រឡង សរុបចំនួន៨៩៦៦១នាក់។ ក្នុងនោះបេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ៤០៥នាក់ និទ្ទេស B មានចំនួន ២៨០១នាក់ និទ្ទេស C មានចំនួន ៥៥៩៥នាក់ និទ្ទេស D មានចំនួន ៨៨៣៥នាក់ និងនិទ្ទេស E មានចំនួន ៣៨១១៧ នាក់៕

RELATED ARTICLES