Saturday, September 21, 2024
Homeសន្ដិសុខសង្គមប្រពន្ធដើមក្របួចកអាវប្ដី ប្រពន្ធចុងវ៉ៃ ៣អង្រែ រយះក្បាល

ប្រពន្ធដើមក្របួចកអាវប្ដី ប្រពន្ធចុងវ៉ៃ ៣អង្រែ រយះក្បាល

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ទៅទារលុយប្តីយកទៅបង់អង្គការត្រូវប្រពន្ធចុងយកអង្រែ ដេញវាយបណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង៥នឹង៥នាទីល្ងាចថ្ងៃទី១៦ ខែកញ្ញាត្រង់ចំណុចផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីជនរងគ្រោះជាប្រពន្ធដើមមានឈ្មោះ ស ស៊ីថា អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិចែងមែង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានកូន៧នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី៤នាក់ មានប្តីឈ្មោះ ស្រីផល អាយុ៥២ឆ្នាំ មុខរបរសន្តិសុខយាមរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ចំណែកប្រពន្ធចុងជាស្ត្រីមេម៉ាយមានកូន៦នាក់ មិនស្គាល់ឈ្មោះទេបានទំនាក់លួចស្នេហាជាយូរមកហើយតែមិនមានកូនទេ ។

bfgdfsd
ប្រពន្ធដើមមកដាក់ពាក្យប្ដឹង

តាមសំដីផ្ទាល់ពីស្ត្រីជនរងគ្រោះប្រពន្ធដើមបានឲ្យដឹងថា ប្តីរបស់គាត់មិនដឹងថាលួច មានប្រពន្ធចុងតាំងពីពេលណាមកទេហើយជារៀងរាល់ថ្ងៃតែងតែទៅរស់នៅជាមួយប្រពន្ធ ចុង ។ នៅថ្ងៃកើតហេតុដល់ថ្ងៃដែលត្រូវបង់លុយអង្គការ គាត់ក៏បានទៅយកលុយពីប្តីនៅ ផ្ទះរបស់ប្រពន្ធចុងចំនួន៥០ដុល្លារ ពេលទៅដល់ប្តីបានប្រាប់ថាអត់មានលុយឲ្យទេ  ធ្វើឲ្យ គាត់ខឹងបានស្ទុះក្រោកទៅទាញកអាវប្តី ឃើញបែបនេះប្រពន្ធចុងបានយកអង្រែបុកគ្រឿង វាយស្រ្តីជាប្រពន្ធដើមបណ្តាលអោយបែកក្បាលនឹងប៉ោងមុខទាំងសងខាងហើយស្រ្តីជា ប្រពន្ធចុងបានរត់គេចខ្លួន ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបងប្អូនដឹកយកទៅព្យាបាលនៅគ្លីនិកឯកជននៅក្បែរទីនោះរួចហើយបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីទាមទាសំណងទៅប្រពន្ធចុងចំនួន១០០០$ ៕

RELATED ARTICLES