Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិស្លាប់រដ្ឋមន្ត្រីព័ត៌មាន អាយស៊ីស ក្នុងការ​វាយ ប្រហារពីដែន អាកាសនៅស៊ីរី

ស្លាប់រដ្ឋមន្ត្រីព័ត៌មាន អាយស៊ីស ក្នុងការ​វាយ ប្រហារពីដែន អាកាសនៅស៊ីរី

ព័ត៌មានទាន់ហេតុការណ៍បំផុត

សុីរី៖ មន្ទីរបង់តេហ្គូន បានឲ្យដឹងកាល ពីថ្ងៃសុក្រថាមេ ដឹកនាំជាន់ខ្ពស់ ក្រុមរដ្ឋអ៊ីស្លាម មួយរូបដែល គេស្គាល់ថា រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ ក្រុមនេះដែល ទទួលខុសត្រូវ លើការធ្វើទារុណកម្ម និងវីដេអូកាត់ក្បាល មនុស្ស ត្រូវបាន សម្លាប់ក្នុង ការវាយប្រហារពីដែនអាកាសក្នុង ប្រទេសស៊ីរីហើយ។

លោក Peter Cook លេខាធិការទទួល បន្ទុកព័ត៌មាន របស់មន្ទីរបង់តេហ្គូន បានលើកឡើង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា កាលពីថ្ងៃ៧កញ្ញា កងកម្លាំងរបស់ សម្ព័ន្ធបានដឹកនាំ វាយប្រហារដោយ ជាក់លាក់មួយនៅក្បែរ ទីក្រុង Raqqah ក្នុងប្រទេស ស៊ីរី ដែលមានគោលដៅ សម្លាប់លោក បណ្ឌិត Wa’il ដែលមាន ឈ្មោះពេញថា Wa’il Adil Hasan Salman al-Fayad ស្ថិតក្នុង ចំណោម មេដឹកនាំជាន់ផុតលេខ ម្នាក់របស់ក្រុម អាយស៊ីល ឬអាយស៊ីស ។

លោក Cook បានថ្លែងថា លោក Wa’il បានធ្វើជារដ្ឋមន្ត្រីព័ត៌មាន របស់អង្គការភេរវករ នេះនិងជាំសមាជិក ដ៏មានឥទ្ធិពលម្នាក់នៃក្រុមប្រឹក្សាជាន់ ខ្ពស់របស់ក្រុម អាស៊ីសទៀតផង។

យោងតាមរបាយការ ណ៍ព័ត៌មាន ABC ដែល បានដកស្រង់សម្តីមន្ត្រី សហរដ្ឋអាមេរិក ដែលសុំមិន បញ្ចេញឈ្មោះឲ្យដឹងថា លោក Wa’il ត្រូវបានសម្លាប់ ដោយដ្រូនមួយ គ្រឿងដែលមាន ទិសដៅលើផ្ទះរបស់ លោកក្នុងទីក្រុង Raqqah ដែលជារដ្ឋធានី ឌីហ្វាក់តូរបស់ក្រុមអាយស៊ីស ក្នុងប្រទេសស៊ីរី។

ការអះអាងពីការ ស្លាប់របស់មេដឹក នាំមួយរូបរបស់ក្រុម រដ្ឋអ៊ីស្លាមរបស់ នេះគឺជាការវាយ ប្រហារលើកទី២ ហើយក្នុង អំឡុងពេលពីរសប្តាហ៍មកនេះ ដែលជាការ ដាក់ទិសដៅមកលើ មេដឹកនាំជាន់ ខ្ពស់របស់ក្រុម អាយស៊ីស។ កាលពីដើមសប្តាហ៍នេះដែរ មន្ទីរបង់តេហ្គូនបាន អះអាងថាអ្នកនាំ ពាក្យរបស់ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម លោក al-Adnani ត្រូវបានសម្លាប់ ដោយកា រវាយប្រហារពីដែន  អាកាសកាលពីថ្ងៃ៣០សីហា ខណៈពេល ដែលលោកបាន ជិះក្នុងរថយន្តមួយ ក្បែរទីក្រុង អាល់បែប។ លោក Cook បានបន្តទៀត ថាលោក Wa’il គឺជាមនុស្សម្នាក់ ដែលជិតស្និទ្ធនិងលោក  al-Adnani ។

 

 

RELATED ARTICLES