តារាចម្រៀងសុខ ស្រីលក្ខណ៍ បានពពោះកូនដំបូងជាកូនស្រី ដែលមានអាយុ3ខែទៅហើយ។ សុខ ស្រីលក្ខណ៍ ដែលជាប្អូនស្រីតារាចម្រៀង សុខ សីឡាលីន រូបនេះ ត្រូវបានស្វាមីរបស់ដែលជាតន្ត្រីករ លោកអ៊ុក រួន ថ្នាក់ថ្នមនាងកាន់តែខ្លាំង នៅពេលដែលពួកគេទទួលបានចំណងដៃកូនដំបូងនេះ។
ប៉ុន្តែ ស្រីលក្ខណ៍ វិញ នៅតែបន្តអាជីពចម្រៀង ដោយឡើងឆាកជាធម្មតា ព្រោះទារកក្នុងផ្ទៃរបស់នាងនៅតូច ហេតុនេះហើយនាងមិនទាន់ផ្អាកឡើងឆាកទេ គឺទាល់តែជិតដល់ថ្ងៃសម្រាក ទើបសម្ងំថែគភ៌និងត្រៀមសម្រាលតែម្តង។
សុខ ស្រីលក្ខណ៍ ថ្លែងថា ពេលនេះនាងពិតជាមានផ្ទៃពោះ3ខែទៅហើយ ដែលកូនដំបូងនេះគឺជាកូនស្រី។
ដោយឡែក ស្វាមីនាង លោកអ៊ុក រួន វិញ ញញឹមបិទមាត់មិនជិតទេ នៅពេលដែលបណ្តើរភរិយាទៅចូលរួមមង្គលការនាងខ្ញុង កាលពីពេលថ្មីៗនេះ ហើយត្រូវបានអ្នកកាសែតសួរភរិយាលោករឿងមានកូននេះ។
សុខ ស្រីលក្ខណ៍ បានរៀបការជាមួយលោកអ៊ុក រួន កាលពីថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2019 នៅបុរីវិមានពិភពថ្មីសែនសុខ។ មង្គលការ របស់ ស្រីលក្ខណ៍ បានរៀបចំមុនបងស្រីរបស់នាង សុខ សីឡាលីន ដែលចែកផ្លូវគ្នាជាមួយ តន្ត្រីករអ៊ុក មិន្ទណារិទ្ធ ហើយលោកណារិទ្ធ ទៅរៀបការជាមួយស្រីផ្សេងនោះ។
ក្រោយរៀបការ ស្រីលក្ខណ៍ នៅតែបន្តអាជីពច្រៀងដូចមុន ហើយកាលពីថ្ងៃទី18 ខែកក្កដា គេឃើញនាងត្រូវបានស្វាមីបណ្តើរទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យសម្ភពពិភពសូលីចិត្រា ហើយពេលនេះ គឺលទ្ធផលនាងពពោះកូនស្រី3ខែហើយ៕