Friday, April 26, 2024
Homeព័ត៌មានជាតិសម្តេច ស ខេង អំពាវ​នាវ​បង្ការ​គ្រោះ​ថ្នាក់ ចរា​ចរណ៍​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

សម្តេច ស ខេង អំពាវ​នាវ​បង្ការ​គ្រោះ​ថ្នាក់ ចរា​ចរណ៍​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌបាន ចូលមកដល់ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន អំពាវនាវដល់ប្រជាពលរដ្ឋទូទៅដែលប្រើប្រាស់ ផ្លូវថ្នល់ ត្រូវរួមគ្នាបង្ការទប់ស្កាត់ និងកាត់បន្ថយ នូវគ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើតមានឡើងនៅ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិពី ថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៦។

យោងតាមសេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លេខ០៣៣/១៦ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៦ ដែលចុះហត្ថលេខាដោយសម្តេចស ខេង មានខ្លឹមសារទាំងស្រុងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលត្រូវនឹងថ្ងៃទី១៧ ខែ កញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ខាង មុខនេះ ស្ថានភាពចរាចរណ៍ផ្លូវគោក នឹងមាន ភាពមមាញឹក ដោយកំណើនខ្ពស់នៃយានយន្ត ដែលអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាបណ្តា ឆ្នាំកន្លងទៅ។

ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវ ដល់សាធារណជនដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ដូចខាងក្រោម 

ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្ត ដឹកកម្មករ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្ត ដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកមនុស្ស លើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរ ក្នុងឱកាសនេះ។

យកចិត្តទុកដាក់ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើ ចរាចរណ៍។

អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ។

អ្នកបើកបរម៉ូតូ ឬអ្នករួមដំណើរ ត្រូវ ពាក់មួកការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ៗ គ្នា ទោះបីធ្វើដំណើរជិតឬឆ្ងាយ និងគ្រប់ពេល វេលា។ ត្រូវចងចាំជានិច្ចថាមួកសុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់

អ្នកបើកបរយាន ត្រូវបន្ថយល្បឿន បើកបរទៅតាមច្បាប់កំណត់ និងតាមស្ថានភាព ជាក់ស្តែងដូចជា នៅទីប្រជុំជន សាលារៀន ផ្លូវ ជង្ហុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវ ចង្អៀត ផ្លូវរអិល៘ មូលហេតុចម្បងដែល បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក  គឺការបើកលឿន។

អ្នកបើកបរយាន មុននឹងវ៉ាជែង ត្រូវ ដឹងច្បាស់ថា ផ្លូវខាងមុខទំនេរ អាចជែងបាន ដោយសុវត្ថិភាព ចៀសវាងការវ៉ាជែងដោយ ប្រថុយប្រថាន ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

អ្នកបើកបរយាន ត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរ បន្ថយល្បឿន នៅពេលជិតដល់ផ្លូវប្រសព្វ និងត្រូវ ទុកសិទ្ធិឱ្យអ្នកបើកបរដែលធ្វើចរាចរណ៍នៅ លើផ្លូវធំ និងត្រង់ ទៅមុន។

មិនបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវពាក្យ ស្លោក បើពិសាគ្រឿងស្រវឹង កុំបើកបរ។ ស្ថានភាពស្រវឹង ឬញៀន នឹងបង្កឱ្យអ្នកបើកបរ បាត់ការចងចាំ វង្វេងស្មារតី មិនអាចបញ្ជាយាន បានសុវត្ថិភាព ងាយប្រឈមនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍។

នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នាទៅ វិញទៅមក ដើម្បីបញ្ចៀសគ្រោះថ្នាក់ ឬសម្រួល ស្ថានភាពកកស្ទះចរាចរណ៍។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក សូមសម្តែងនូវសេចក្តីសង្ឃឹមនិងជឿ ជាក់លើស្មារតីប្រុងប្រយ័ត្នរបស់សាធារណជន  ក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីរីករាយជាមួយ ក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណី ជាតិខាងមុខនេះ

ដោយ ៖ ដារិទ្ធ

RELATED ARTICLES