Tuesday, September 23, 2025
Homeតារាខ្មែរស្នេហាម៉ូលីកា ក្រោយភ្លៀងមេឃស្រឡះ... ស្រស់បំព្រងដូចផ្កាត្រូវទឹកសន្សើម

ស្នេហាម៉ូលីកា ក្រោយភ្លៀងមេឃស្រឡះ… ស្រស់បំព្រងដូចផ្កាត្រូវទឹកសន្សើម

“ក្រោយភ្លៀងមេឃស្រឡះ” គឺមិនខុសពីរឿងស្នេហារបស់អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា ឡើយ ដែលថ្មីៗនេះ នាងត្រូវបានគេសង្ស័យថា កំពុងប្រឈមរឿងចែកផ្លូវគ្នាជាមួយសង្សារប្រុសសង្ហា ឆានុន ប៉ុន្តែពេលនេះពួកគេបែរជាបណ្ដើរគ្នាទៅស្អិតល្មួតកៀកកើយគ្នានៅថៃ យ៉ាងផ្អែមល្ហែមទៅវិញ។

សំណួរជាច្រើនពីសំណាក់អតិថិជនរបស់ម៉ូលីកា ថា តើពេលនេះពួកគេត្រូវរ៉ូវគ្នាវិញហើយឬយ៉ាងណា?

ម៉ូលីកា នៅតែព្យាយាមមិនព្រមឆ្លើយតបចំពោះការសួររឿងស្នេហានាងជាមួយលោកឆានុន ឡើយ ដោយនាងថា រវល់និងមិនចង់អត្ថាធិប្បាយរឿងបេះដូងទេ ហើយនាងបានស្នើឲ្យអ្នកកាសែតថា ឃើញម៉េចអាចថាអីចឹងចុះ។

ដោយឡែក មុននឹងបង្ហាញភាពល្អូកល្អិនស្នេហ៍ជាថ្មីឡើងវិញនេះ គេឃើញម៉ូលីកា ក៏បានធ្វើតេស្ដទៅលើអ្នកគាំទ្ររបស់នាងនៅលើបណ្ដាញសង្គមដែរ ដោយនាងសុំយោបល់ពួកគេ Comment ថា ឲ្យនាងត្រូវឬមិនត្រូវគ្នាជាមួយលោកឆានុន វិញ ហើយនាងចាំស្ដាប់ការណែរនាំរបស់ពួកគេ។

ជាលទ្ធផល ស្រាប់តែចម្លើយ៩០% បានផ្ដល់មិត្តិដល់ម៉ូលីកា ថាឲ្យនាងត្រូវរ៉ូវជាមួយលោកឆានុន វិញ ទៅកុំបែកគ្នាអី…។

ដោយសារស្ទើរតែគ្រប់គ្នាណែនាំថា ឲ្យនាងវិលទៅរកស្នេហ៍ដូចដើមវិញនោះ ទើបម៉ូលីកា ព្រមស្ដាប់តាមហើយគេឃើញនាងបណ្ដើរសង្សារទៅថៃ ស្ងាត់ៗតែម្ដង។ មើលទៅក្រោយផ្សះផ្សាស្នេហ៍ជាថ្មីនេះ គេជឿថា ម៉ូលីកា និងលោកឆានុន កាន់តែស្អិតល្មួតជាមួយគ្នាខ្លាំងជាមុនថែមទៀតជាមិនខានឡើយ។

គួរបញ្ជាក់ថា ម៉ូលីកា ដែលបានភ្ជាប់ស្នេហ៍ជាមួយតារាសម្ដែងលោកឆានុន រយៈពេលជាង៣ឆ្នាំ ដោយធ្លាប់កម្សត់កម្រជាមួយគ្នា តាំងពីផ្ដើមទុនត្រឹម៣០០ដុល្លារ រកស៊ីលក់ជើងមាន់តាម Online រហូតឈានមកបើកហាង ”ម៉ូលីកា ខូស្មិកទិក” ដែលបោះទុនដល់ទៅ១០ម៉ឺនដុល្លារ។ ហើយថ្មីៗនេះ ពួកគេថែមទាំងទិញរថយន្ដទំនើប Lexus RX450h ដែលមានតម្លៃជាង៧ម៉ឺនដុល្លារថែមទៀតផង។

ប៉ុន្ដែមុននេះ ម៉ូលីកា បែរជាបង្ហាញសារខូចចិត្តរឿងស្នេហា ដែលទំនងដូចជាលោកឆានុន កំពុងក្បត់ចិត្តនាងមានស្រីថ្មី ព្រោះពេលខ្លះនាងយំបង្ហូរទឹកនេត្រាតែម្នាក់ឯងនៅក្លឹបរាត្រី ទើបធ្វើឲ្យគេសង្ស័យថា ចំណងស្នេហាពួកគេឈានដល់ភាពរង្គោះរង្គើរទៅហើយ។ ប៉ុន្តែបែកគ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះពួកគេបណ្ដើរគ្នាទៅសាសងស្នេហ៍នៅថៃ យ៉ាងមានសេចក្ដីសុខទៅវិញដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង។

យ៉ាងណា នៅលើបណ្ដាញសង្គម គេឃើញម៉ូលីកា បញ្ជាក់ថា ការដែលនាងនិងសង្សារទៅថៃ រួមគ្នាកាលពីពេលថ្មីៗនេះ ដើម្បីសហការគ្នាជាមួយរោងចក្រនៅថៃ ហើយទទួលបានជោគជ័យដែលផលិតផលរបស់នាង NK Lipstick នឹងទៅដល់ប្រទេសថៃ ក្នុងពេលឆាប់ៗនេះហើយ៕

RELATED ARTICLES