Sunday, November 24, 2024
Homeបច្ចេកវិទ្យារបៀបបើករថយន្ត ពេលកំពុងភ្លៀងខ្លាំង ឲ្យមានសុវត្ថិភាព

របៀបបើករថយន្ត ពេលកំពុងភ្លៀងខ្លាំង ឲ្យមានសុវត្ថិភាព

គន្លឹះសុវត្ថិភាពសម្រាប់អ្នកប្រើរថយន្ត

ការបើកបរក្នុង ពេលភ្លៀងធ្លាក់អាច ជារឿងគួរឲ្យព្រួយបារម្ភ ហើយសូម្បីតែពេលយប់ ក៏មិនអំណោយ ផលល្អដែរ។ ព្រោះថាក្នុងលក្ខខណ្ឌ នេះវាធ្វើឲ្យអ្នកកាន់ ចង្កូតពិបាកនិងមើល ឃើញឧបសគ្គឬ គោលដៅច្បាស់ លាស់ពិសេសភ្លើង រថយន្តដទៃ។ ខាងក្រោមនេះ គឺជារបៀប បើករថយន្ត ពេលកំពុងភ្លៀង ខ្លាំងឲ្យមានសុវត្ថិភាព៖

543

១. រក្សាដៃទាំងពីរ របស់អ្នកលើចង្កូត គ្រប់ពេល! ចូរយកអ្វីដេល ជាការរំខានដល់ ការបើកបរចេញឬ មិនត្រូវមាន ការរំខានពេលបើកបរឡើយ ដូចជាការ ទូរស័ព្ទ និងវិទ្យុជាដើម។ ខណៈពេលអ្នក ផ្តោតទៅមុខ ចូរក្រឡេកមើល កញ្ចក់មើល ក្រោយទាំងខាងឆ្វេងនិងស្តាំក្នុងមុម ៣៦០ដឺក្រេ ដើម្បីសង្កេតមើលទិដ្ឋភាព ជុំវិញដូចជាភក់និង ការធ្លាក់មែកឈើ ជ្រុះមកលើដីជាដើម។

២.បើកភ្លើងមុខរបស់រថយន្តពេលមេឃភ្លៀងខ្លាំង។

៣. រក្សាគម្លាតអប្បបរមា ដែលស្មើនិងរថយន្ត៥គ្រឿង ប្រវែងធៀបនិងរថយន្តដែលបើកនៅខាងមុខអ្នក។

៤.បើកតាមល្បឿនដែលច្បាប់ បានកំណត់ដើម្បី រក្សានូវជំហរល្បឿន មួយដែលអ្នក អាចគ្រប់គ្រងបាន ប្រកបដោយផាសុកភាពនិងសុវត្ថិភាពហើយ អាចមើលឃើញ ឆ្ងាយនៃទិសដៅខាង មុខបាន ថែមទាំងផ្តល់ភាពងាយ ស្រួលក្នុងការ សម្រេចចិត្តបញ្ជារថយន្តឆ្ពោះទៅកាន់ទីនោះទៀតផង។

៥. ចូរប្រុងប្រយ័ត្នក្នុងល្បឿនអតិបរមាដែល អ្នកអាចបើកដោយ ត្រង់ស្របតាមកង់ រថយន្តរបស់អ្នក។

៦. ចៀសវាងបើក លើផ្លូវលិចទឹក។ បើជាលោកអ្នកគេច បានគួរតែចៀស វាងបញ្ជារថយន្តឆ្លង កាត់ផ្លូវដែល លិចទឹកតែបើកគ្មានជម្រើស ទេអ្នកអាចអនុវត្តតាម អ្នកណាម្នាក់ដែល បើកឆ្លងកាត់និង ធ្វើការវិនិច្ឆ័យពី ជម្រៅទឹកនោះមុន នឹងអនុញ្ញាត ឲ្យរថយន្តអ្នកធ្វើដំណើរទៅ។

៧. ចុចបើកផ្លិតទឹករថយន្ត របស់អ្នកនិងឧបករណ៍ ផ្សេងៗដែលអាចកម្ចាត់អ័ភ្រ។

៨. ចូរប្រុងប្រយ័ត្នចំពោះហ្វ្រាំង ដែលរងផលប៉ះ ពាល់ដោយទឹក។ ព្រោះថាកាលណា ដុំហ្វ្រាំងមានសំណើ មនោះវានឹងកាត់បន្ថយថាមពលនៃការបញ្ឈប់ ក្រោយពេលដែល អ្នកបើកកាត់ទឹកជ្រៅ រួចមកហើយនោះ។

៩. ប្រើប្រាស់ផលិតផល ដែលមិនជ្រាបទឹក ភ្លៀងនៅកញ្ចក់ចំ ហៀងដើម្បីសម្ងួត ទឹកភ្លៀងដែល ធ្លាក់ចុះមកដក់លើ កញ្ចក់ដែលនាំឲ្យរំខានដល់ការមើល ទិសដៅនៃ ផ្នែកខាងក្រោយ។

១០. ប្រុងប្រយ័ត្នក្នុងការបើកបរពេលភ្លៀងធ្លាក់ ជាពិសេសពេលយប់។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES