Thursday, May 9, 2024
Homeសន្ដិសុខសង្គមបុរសមានសង្សាររាប់សិបនាក់ រួមរ័ករួចបង្ហោះរូបស្រាត គំរាមទារលុយ

បុរសមានសង្សាររាប់សិបនាក់ រួមរ័ករួចបង្ហោះរូបស្រាត គំរាមទារលុយ

ខេត្តកណ្តាល៖ យុវជនម្នាក់ បានល្បួង សុំស្នេហ៍ពីនារីវ័យក្មេងជាច្រើននាក់ រួចណាត់ ជួបរួមរ័កមេត្រីនឹងគ្នាបន្ទាប់មក ក៏យកទូរស័ព្ទ ថតរូបអាក្រាតរបស់នារីទាំងនោះមកគំរាមបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកជាថ្នូរនឹងការទារប្រាក់មួយចំនួន លុះចុងក្រោយនារីវ័យក្មេងម្នាក់ ដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន យកមកចាត់ការតាមច្បាប់ ។

ករណីយុវជនកំហូចល្បួងរួមរ័កជាមួយ ស្រីស្នេហ៍ រួចថតរូបអាក្រាតទុកគំរាមទារប្រាក់ នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

fgfddfs

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន នោះ មានឈ្មោះកាន សុគន្ធារិទ្ធ អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។ ចំណែកនារីរងគ្រោះ មានអាយុ ១៧ឆ្នាំ មុខរបរជាសិស្ស ។

តាមសម្តីនារីរងគ្រោះ ដែលសុំមិនបញ្ចោញ ឈ្មោះ បានរៀបរាប់ប្រាប់ថា នាងនិងជនសង្ស័យ បានស្គាល់រាប់អានគ្នា តាមរយៈហ្វេសប៊ុក តាំង ពីឆ្នាំ២០១៤ មកម៉្លេះ ដោយត្រឹមទំនាក់ទំនងនឹងគ្នា ជាមិត្តភក្តិធម្មតាប៉ុណ្ណោះ។ លុះដល់ឆ្នាំ២០១៥ ជនសង្ស័យបានល្បួងសុំស្នេហ៍ពីនាង រហូតឈាន ដល់ការរួមរ័កមេត្រីជាមួយគ្នាជាច្រើនដងមក ហើយ។ ក្រោយមក ពួកនាងបានបែកផ្លូវគ្នាមួយ រយៈ ហើយក៏ត្រូវរ៉ូវគ្នាវិញ។ មួយរយៈក្រោយ មក ជនសង្ស័យបានទៅមើលម្តាយរបស់គេ ដែលទៅព្យាបាលជំងឺនៅប្រទេសវៀតណាម រួចក៏ផ្ញើសារមកលួងលោមនាងថា ឱ្យថតរូប ស្រាតរបស់នាង៨ប៉ុស្តិ៍ រួចផ្ញើតាម ្សំ្ស និង សេំសនេងរេ ទុកឱ្យគេមើល ដើម្បីកុំឱ្យនឹក នាងពេក។ គ្រានោះ ដោយសារតែក្តីស្រលាញ់ ពេញបេះដូង ម៉្យាងជឿចិត្តលើប្រុសថ្លើមថ្លៃ ជ្រុលពេក ទើបនាងបានយល់ព្រមតាមសំណើសង្សារ ដោយថតរូបអាក្រតរបស់នាងប៉ុន្មាន សន្លឹកផ្ញើទុកឱ្យប្រុសស្នេហ៍មើលបំបាត់ការនឹក ។

ddsfdfsdfs

នារីរងគ្រោះ បន្តថា ស្រាប់តែមកដល់ពាក់កណ្តាលឆ្នាំ២០១៦ ជនសង្ស័យបានផ្ញើសារ មកគំរាមនាងថា ត្រូវតែរកលុយឱ្យគេចំនួន ៤០០ដុល្លារ ពុំនោះទេ គេនឹងផ្សាយរូបអាក្រាត របស់នាងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកហើយ។ បន្ទាប់ពីទទួលបានការគំរាមពីប្រុសស្នេហ៍បែប នេះ នាងមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះបើ រូបអាក្រាតរបស់នាង ត្រូវបង្ហោះចែកចាយពេញ ក្នុងហ្វេសប៊ុកមែននោះ មិនដឹងថា មុខមាត់ កិត្តិយសនាង ពិសេសក្រុមគ្រួសារត្រូវអាប់ឱន យ៉ាងណានោះទេ ច្បាស់ជាត្រូវក្រុមគ្រួសារបន្ទោស ឬកាត់កាល់នាងចោលមិនខាន។ ពេលនោះ នាង ក៏បានព្យាយាមដើរខ្ចីលុយពីមិត្តភក្តិផ្ញើ ទៅឱ្យជនសង្ស័យភ្លាម។ លុះមកដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ជនសង្ស័យ បានផ្ញើសារមកនាងម្តងទៀត តាមរយៈលេខ ទូរស័ព្ទ ០១០ ៥០៨ ១០០ ដោយប្រាប់ថា ត្រូវ រកលុយមកឱ្យគេចំនួន៣០០ដុល្លារទៀត ពុំនោះ ទេ គេនឹងបង្ហោះរូបអាក្រាតនាងតាមហ្វេសប៊ុក ហើយ។ ពេលនោះនាងបានប្រាប់ទៅជនសង្ស័យ វិញថា នាងគ្មានលុយនោះទេ ស្រាប់តែជនសង្ស័យ បានផ្ញើសារត្រឡប់មកវិញថា ទៅដេកជាមួយ អ្នកណាក៏បានដែរ ឱ្យតែរកលុយបានយកមក ឱ្យរូបគេ។

នារីរងគ្រោះ បានបញ្ជាក់ថា ដោយសារ តែទាល់គំនិតមិនដឹងជាត្រូវទៅរកប្រាក់នៅឯ ណាបាន ទើបនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នាងក៏ដាច់ចិត្តដាក់ពាក្យប្តឹងជនសង្ស័យតែម្តង។ ចំណែកសមត្ថកិច្ចបន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីនាងរួច ក៏រៀបចំគំរោងឱ្យនាងណាត់ជួបជា- មួយនិងប្រុសកំហូចរូបនោះ មកទទួលយកលុយ នៅចំណុចសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នៅ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦។ លុះដល់ វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ កញ្ញា ជនសង្ស័យក៏មកជួបនាងតាមការណាត់ពិតមែន រួចក៏ត្រូវសមត្ថកិច្ចដែលឃ្លាំចាំមើលចាប់ក្របួច ជាប់តែម្តង។

dgfdfdgs
រូបថតជនសង្ស័យ បើសម្រាប់ទាក់ស្រីក្មេង នៅក្នុង facebook

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានគំរាមទារប្រាក់ពី នារីរងគ្រោះជាថ្នូរនឹងការមិនបង្ហោះរូបអាក្រាត នៅលើហ្វេសប៊ុកប្រាកដមែន ដោយលើកទី១ មិនចាំថ្ងៃខែច្បាស់ គំរាមទារប្រាក់ពីនាងបាន ចំនួន៣៥០ដុល្លារ នៅចំណុចផ្ទះសំណាក់ ៣៦២ ទល់មុខផ្សារតាខ្មៅថ្មី និងលើកទី២ គំរាមទារ ប្រាក់ពីនាងចំនួន៣០០ដុល្លារ ដោយណាត់ជួប នៅសួនច្បារមាត់ទន្លេ តែមិនទាន់បានលុយផង ក៏ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនជាប់តែម្តង។

ជនសង្ស័យបានបន្តសារភាពថា តាមពិត រូបគេតែងទាក់ទងមនុស្សទូទៅនៅក្នុងហ្វេសប៊ុក ដើម្បីរួមរ័កមេត្រីជាមួយគ្នា មិនប្រកាន់ថា មនុស្សស្រី ឬប្រុសនោះទេ ឱ្យតែត្រូវការសេវា ផ្លូវភេទ គឺរូបគេអាចបំពេញតណ្ហាឱ្យបានគ្រប់- គ្នា។ ដោយឡែក មនុស្សស្រីដែលធ្លាប់ត្រូវបាន រូបគេល្បួងរួមរ័កជាមួយគ្នា រួចថតរូបអាក្រាត ទុកគំរាមទារប្រាក់នោះ គឺមានច្រើនណាស់ ចាំ មិនអស់ទេ ក្នុងនោះ មានទាំងស្រីក្រមុំ ស្ត្រីមាន ប្តី មានកូន ទៀតផង ហើយខ្លះគំរាមបានលុយ តែខ្លះក៏មិនបានលុយដែរ ប៉ុន្តែមិនធ្លាប់មានអ្នក ណាម្នាក់ហ៊ានប្តឹងផ្តល់គេរូបនោះ ទើបតែចុង ក្រោយនេះ ត្រូវអស់លក្ខណ៍ បន្ទាប់ពីនារីរង- គ្រោះដាក់ពាក្យប្តឹង។ ចំណែកមនុស្សប្រុសវិញ ក្រោយពីស្គាល់គ្នាតាមហ្វេសប៊ុកចង់ទាក់ទង ត្រូវការសេវាផ្លូវភេទ គឺរូបគេអាចទៅជួយ សម្រួលអារម្មណ៍ជូនជាញឹកញាប់ និងច្រើននាក់ មកហើយ ។

dsfdffdsdf
នារីរងគ្រោះ ឈរមើលសមត្ថកិច្ចចាប់សង្សារកំហូច

ជុំវិញករណីខាងលើ សមត្ថកិច្ចបានអះអាង ថា កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជន- សង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី ៕

សិលា

RELATED ARTICLES