Friday, April 19, 2024
Homeព័ត៌មានជាតិកម្ដៅសម្លទុកចោល ឆេះហុយផ្សែង ផ្អើលបឹងសាឡាងទាំងកណ្ដាលថ្ងៃត្រង់

កម្ដៅសម្លទុកចោល ឆេះហុយផ្សែង ផ្អើលបឹងសាឡាងទាំងកណ្ដាលថ្ងៃត្រង់

ភ្នំពេញ៖ ម្ចាស់ផ្ទះកម្ដៅសម្លទុកចោល រួចចាក់សោរចេញទៅក្រៅបាត់ ដោយភ្លេចបិទភ្លើងហ្គាស សម្រាប់តែឆេះខ្លោចក្លាយជាផ្សែងហុយចេញពីក្នុងផ្ទះ ហាក់ដូចជាឆ្លងចរន្តអគ្គិសនី ចេញពីក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២D ផ្លូវ២៥៧ភូមិ៤ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

fdfdss

តាមប្រភពព័ត៌មានបានអោយដឹងថា ផ្ទះកើតហេតុគឺម្ចាស់ផ្ទះជួលអោយក្មេងៗជានិស្សិត ហើយបានដាក់កំដៅសំឡ ទុកចោល ហើយភ្លេច ក៏នាំគ្នាទៅរៀនអស់។ ដូច្នេះ កំដៅយូពេកក៏ ឆេះខ្លោច បង្កឲ្យមានផ្សែង ហុយចេញមកខាងក្រៅទើបប្រជាពលរដ្ឋ បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចតែម្ដងទៅ ដើម្បីទប់ស្កាត់កុំមានការឆាបឆេះខ្លាំងឡើង ពេលនោះ កម្លាំងជំនាញខាងរថយន្តពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ភ្លាមៗ ហើយប្រជាពលរដ្ឋក៏បាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ទើបរលត់មិនឆេះរាលដាលបន្ដទៀត ។

dffddf
ជាចុងក្រោយកម្លាំងនគរបាលក៏បានសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្អូននិស្សិត ត្រូវយលចិត្តទុកដាក់នៅបញ្ហានេះ ជាចម្បង ជៀសវាងការធ្វេសប្រហែស ជាក់ស្ដែងដូចករណីនេះ ៕

dfsfgdsf

ង៉ូវ ឌីណា

RELATED ARTICLES