Tuesday, April 16, 2024
Homeសន្ដិសុខសង្គមហ្មដំរីម្នាក់ធ្លាយពោះវៀនស្លាប់ ក្រោយដំរីចុះប្រេងរត់ជាន់នៅជ្រោះប៊ូស្រា

ហ្មដំរីម្នាក់ធ្លាយពោះវៀនស្លាប់ ក្រោយដំរីចុះប្រេងរត់ជាន់នៅជ្រោះប៊ូស្រា

ខេត្ដមណ្ឌលគិរី៖ ដំរីចុះប្រេងមួយក្បាល បានរត់កញ្ជ្រោលជាន់ម្ចាស់របស់វា និងដេញវ័ធ និងជល់ម្ចាស់ ធ្លាយពោះវៀនបណ្តាលឲ្យស្លាប់ភ្លាមៗដោយមិនបានជួយសង្គ្រោះ ។ នៅតាមផ្លូវចុះកាន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា កាលពីវេលាម៉ោងប្រមាណ ១និង១០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

dsdfds

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ដំរីរងគ្រោះស្លាប់ក្នុងហេតុការណ៍នោះឈ្មោះ ម៉ឹប ស្រេង ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិព្នង រស់នៅភូមិ ពូលូង សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោក នួន សារ៉ន អភិបាលស្រុកពេជ្រាដា បានឲ្យដឹងនៅរសៀថ្ងៃនេះថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាសមត្ថកិច្ចធ្វើការយាមកាមយ៉ាងតឹងរ៉ឹងនៅតាមដងផ្លូវ ទៅកាន់ទឹកជ្រោះប៊ូស្រា ព្រោះខ្លាចសត្វដំរីស្រុកកំពុងចុះប្រេងមួយក្បាលនេះ បង្កគ្រោះថ្នាក់ដល់ អ្នកស្រុកនិងបងប្អូនអ្នកធ្វើដំណើរ ។

ffdfddfd

លោកអភិបាលខេត្ត បន្ដថា លោកកំពុងស្នើរឲ្យមន្ត្រីជំនាញអភិរ័ក្សសត្វព្រៃនៅក្នុង តំបន់នេះរិះរកតាមវិធីសាស្ត្រផ្សេងតាមមធ្យោបាយណាក៍ដោយចាប់ដំរី មួយក្បាលនេះមកដាក់កន្លែងមានសុវត្ថិភាព ដើម្បីធានាបានសន្តិសុខជូន ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ៕

RELATED ARTICLES