Friday, April 26, 2024
Homeសន្ដិសុខសង្គមនារីខកចិត្ត ស្រីស្នេហ៍ជិតរៀបការចោល ចងកស្លាប់

នារីខកចិត្ត ស្រីស្នេហ៍ជិតរៀបការចោល ចងកស្លាប់

ភ្នំពេញ៖ នារីវ័យក្មេងមានចរិតជាមនុស្ស ប្រុសម្នាក់ បានទាក់ទងស្នេហាជាមួយមនុស្ស ស្រីភេទដូចគ្នាម្នាក់អស់មួយរយៈមកហើយ លុះខណៈដែលកំពុងលង់ស្រលាញ់គ្នាអស់ពី បេះដូង ក៏ទទួលដំណឹងថា សង្សារភេទដូចគ្នា របស់ខ្លួនជិតចូលរោងការជាមួយបុរសម្នាក់ទៅ ហើយ ទើបធ្វើឱ្យភាគីខាងតួប្រុស ឈឺចិត្តស្អិត ទ្រូងសម្រេចចិត្ត ចងកស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនារីខកស្នេហ៍ចងកសម្លាប់ខ្លួននោះ  បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ ែ៣២ ភូមិ ត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែន ជ័យ ។

fgfgdfs

នារីរងគ្រោះដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះបាន ស្រីពៅ អាយុ២១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ខាងលើ និងមានស្រុកកំណើតនៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលក្រៅ ខេត្តប៉ៃលិន ។ ចំណែកភាគីខាងតួស្រី មានឈ្មោះតាក់ បុប្ជា អាយុ ២១ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រជាមួយ គ្នា និងមានស្រុកកំណើតនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នារីរងគ្រោះខាងលើ បានទាក់ទងស្នេហា ជាមួយនឹងនារីឈ្មោះតាក់ បុប្ជា ដែលជាកម្មការិនី ក្នុងរោងចក្រជាមួយគ្នាអស់មួយរយៈមកហើយ និងរស់នៅដោយបើកចំហទៀតផង។ លុះ មួយរយៈចុងក្រោយនេះអ្នកធ្វើការក្នុងរោង- ចក្រជាមួយគ្នា ក៏ដូចជាមនុស្សស្គាល់គ្នាមួយ ចំនួន ចេះតែនិយាយរិះគន់ថា ខ្វះអីមនុស្សប្រុស ចរិតល្អគគោក បែរជាមិនស្រលាញ់ មកស្រលាញ់ អីមនុស្សស្រីភេទដូចគ្នា ខុសច្បាប់ធម្មជាតិទៅ វិញ។

ប្រភពដដែលបន្តថា ក្រោយពីស្តាប់ឮ ពាក្យរិះគន់ខាងលើនេះ ភាគីខាងតួប្រុស មិន យកចិត្តទុកដាក់ក្នុងចិត្តនោះទេ គឺនៅតែបន្ត រក្សាក្តីស្នេហ៍ស្មោះស្ម័គ្របន្តទៀត។ ផ្ទុយទៅវិញ ភាគីខាងតួស្រី បែរជាអល់អែក រារែកជាមួយ នឹងសេចក្តីស្នេហាភេទដូចគ្នានេះទៅវិញរហូតដល់ចុងក្រោយ នារីឈ្មោះតាក់ បុប្ជា បានបែរ ងាករេចិត្តទៅស្រលាញ់គ្នាជាមួយមនុស្សប្រុស ម្នាក់ទៅវិញ និងឈានដល់ការចូលស្តីដណ្តឹង ពេញមុខពេញច្បាប់ ព្រមទាំងកំណត់យកថ្ងៃ រៀបការរួចជាស្រេចទៀតផង ។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីដឹង ថា សង្សារភេទដូចគ្នាបែកចិត្ត ទៅស្រលាញ់ មនុស្សប្រុសពេញលក្ខណៈវិញ និងថែមទាំង បានភ្ជាប់ពាក្យជិតចូលរោងការទៀតនោះ បាន ធ្វើឱ្យនារីរងគ្រោះ ឈ្មោះបាន ស្រីពៅ (តួប្រុស) តូចចិត្តតូចថ្លើមនឹងរឿងស្នេហ៍ខកបំណង មិន គួរនួនល្អងដោះដៃចោលដោយគ្មានស្តាយស្រណោះ ទីបំផុតនារីរងគ្រោះ បានសម្រេចចិត្តគិតខ្លីចងក សម្លាប់ខ្លួនតែម្តង ។

តាមប្រភពពីអ្នកជិតខាងបន្ទប់ជួលកើត- ហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេមិនឃើញជនរងគ្រោះ ទៅធ្វើការដូច សព្វដងនោះឡើយ ពោលគឺនៅតែសម្ងំក្នុង បន្ទប់ មិនព្រមចេញមកក្រៅសោះ។ លុះដល់ វេលាម៉ោងកើតហេតុខាងលើ អ្នកជិតខាងក៏ លាន់សូរសំឡេងថ្នូរប្រកាច់ត្រដរខ្យល់ ទើប នាំគ្នាទៅអើតមើលតាមប្រឡោះទ្វារក៏ប្រទះ ឃើញជនរងគ្រោះ បានចងកនិងកំពុងត្រដរខ្យល់ ទើបប្រញាប់ទម្លាយទ្វារចូល និងកាត់ខ្សែចំណង ដាក់នារីរងគ្រោះចុះមកក្រោម និងដឹកបញ្ជូន តាមរថយន្តសង្គ្រោះទៅកាន់គ្លីនិកមួយកន្លែង  យីហោ ចិន្តា តាមបណ្តោយផ្លូវជាតិលេខ៤ មុខតំបន់សេដ្ឋកិច្ចពិសេស តែអកុសល ពេលដឹកបញ្ជូនទៅដល់គ្លីនិកជនរងគ្រោះ ក៏ដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម មិនអាចឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះជីវិតបានឡើយ។

dfdffdssd

ក្រោយកើតហេតុសពនារីរងគ្រោះ ត្រូវ បានគេដឹកត្រឡប់មកកាន់កន្លែងកើតហេតុវិញ រួចទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច ឱ្យចុះមក  ពិនិត្យ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសព រួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិត ជាបានស្លាប់ ដោយសារតែចងកធ្វើអត្តឃាត ប្រាកដមែនពោលគឺមិនពាក់ព័ន្ធទៅនឹងករណី អ្វីផ្សេងនោះទេ។ ចំណែកមូលហេតុ ត្រូវបាន សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីនារីរងគ្រោះ ខកចិត្តនឹងរឿងស្នេហាភេទដូចគ្នា។

សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្ត ប៉ៃលិន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES