Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារ​ នៅ​មូលដ្ឋានទ័ព ឥណ្ឌាក្នុង​តំបន់ ​កាស្មៀ​ស្លាប់ទាហាន​១៧នាក់​

វាយប្រហារ​ នៅ​មូលដ្ឋានទ័ព ឥណ្ឌាក្នុង​តំបន់ ​កាស្មៀ​ស្លាប់ទាហាន​១៧នាក់​

ព័ត៌មានតំបន់អាសុី

ឥណ្ឌា៖ តាមការឲ្យដឹង ពីកងទ័ព ពួកឧទ្ទាមបានប្រើប្រាស់ កាំភ្លើងនិងបានគប់ គ្រាប់បែកដៃ ចូលទៅក្នុងមូល ដ្ឋានកងទ័ព ដ៏ធំក្នុង តំបន់កាស្មៀដែលគ្រប់គ្រង ដោយឥណ្ឌា កាលពីព្រឹកថ្ងៃអាទិត្យ និងបណ្តាលឲ្យ ទាហានចំនួន១៧នាក់ ស្លាប់បាត់បង់ជីវិត ដែលនេះជាការ វាយប្រហារ ដែលមានមនុស្សស្លាប់ច្រើន ជាងគេបំផុតមកលើ ទីបញ្ជាការយោធា ក្នុងតំបន់ Himalayan ដែលមានវិវាទ ក្នុងអំឡុងពេល ប៉ុន្មានឆ្នាំថ្មីៗនេះ។

ពួកឧទ្ទាម៤នាក់ ត្រូវបានសម្លាប់ ស្របពេលដែល កម្លាំងទាហានបាន វាយបកដោយ កាំភ្លើងទៅលើជន អត្តឃាតទាំង នោះក្នុងការឆ្មក់ វាយប្រហារកាលពីវេលាម៉ោងទៀប ភ្លឺលើ មូលដ្ឋានយោធា ក្នុងខ្សែបន្ទាត់ដែល បែងចែកការគ្រប់គ្រង កាស្មៀរវាងឥណ្ឌា និងប៉ាគីស្ថាន។

ចំនួនអ្នកស្លាប់គឺមាន កម្រិតខ្ពស់ដោយសារ តែទាហានជាច្រើន បានវិលត្រឡប់ ចូលមូលដ្ឋាន ទ័ពនិងចូលសម្រាក ក្នុងជំរំក្រោមដំបូលតង់។

តាមសេចក្តីថ្លែងការណ៍ យោធាមួយឲ្យ ដឹងថាមូលដ្ឋានទ័ព របស់ឥណ្ឌាដែលរង ការវាយប្រហារ នេះស្ថិតក្នុងទីក្រុង Uri ដែលស្ថិត នៅភាគ ខាងលិចនៃក្រុងធំ Srinagar របស់តំបន់ កាស្មៀដែលជា ទីបញ្ជាការកងពលតូច របស់ ទាហានឥណ្ឌា ក្នុងតំបន់ ដែលតាមក្រវាត់ ព្រំដែនឌីហ្វាក់តូ។

ចំណែកទាហាន មួយចំនួន ដែលរងរបួសត្រូវ បានបញ្ជូនតាមផ្លូវ អាកាសទៅ កាន់មន្ទីរយោធា ដ៏ធំក្នុងក្រុង Srinagar ។ ភ្លាមៗនោះវា មិនទាន់មានការអះអាង ជាក់លាក់ នៅឡើយទេ ថាពួកឧទ្ទាម៤នាក់ ដែលស្លាប់គឺសុទ្ធសឹង តែជនអត្តឃាតនោះ។

ទោះជាយ៉ាង ណារដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Rajnath Singh បានកោះប្រជុំមន្ត្រីការពារ ជាតិថ្នាក់កំពូល ជាបន្ទាន់នៅក្នុង ថ្ងៃកើតហេតុនោះ។ ការវាយប្រហារ នេះបានកើត ឡើងស្រប ពេលដែល កាស្មៀមានអ្នកតវ៉ា ជាច្រើនប្រឆាំង និងឥណ្ឌាក្នុង អំឡុងពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះចាប់តាំងពីមាន ការសម្លាប់មេបញ្ជាការ ពួកឧទ្ទាមដ៏មាន ប្រជាប្រិយភាព ម្នាក់ពីសំណាក់កង ទ័ពឥណ្ឌាកាល ពីថ្ងៃ៨កក្កដា។

 

 

 

 

RELATED ARTICLES